ព័ត៌មានជាតិ

លទ្ធផលនៃការនាំ​ចេញស្វាយស្រស់​ពីកម្ពុជា​ទៅកាន់ប្រទេ​សចិន

យោងតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុននាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងពីលទ្ធផលនៃការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមថា៖ 1) ក្រុមហ៊ុនបាននាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនមួយ Container ដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលមានចំនួន ៩៩៥ កន្រ្តក ដែលមានទម្ងន់សរុប ២៩,៨៥ តោន ហើយសង្ឃឹមថាបានទៅដល់ប្រទេសចិន នាថ្ងៃនេះ ។ 2) ការដឹកជញ្ជូនស្វាយស្រស់សម្រាប់ Container ទី២បានចេញដំណើរនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ទុកស្វាយស្រស់ចំនួន ៩៦០ កន្ត្រក ដែលមានទម្ងន់សរុបចំនួន ២៨,៨ តោន នឹងអាចទៅដល់ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ។ 3) សម្រាប់ Container ទី៣ បានចេញដំណើរ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា៖ ក្នុងការរៀបចំកិច្ចដំណើរការ ប្រមូលផលស្វាយ ការរៀបចំលៀងសំអាត ការបែងចែកចំណាត់ថ្នាក់ស្វាយ ការសម្លាប់សមាសភាពចង្រៃ ការវេចខ្ចប់ […]

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិ​បាលកម្ពុជាអំពាវនាវ​ដល់​​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​​កូវីដ-១៩​ធ្វើ​ជា​របៀប​វារៈ​ភូមិ​សាស្ដ្រ​នយោបា​យ​របស់​ខ្លួន

ថ្លែង​សុន្ទរកថា​តាម​រយៈ​វីដេអូ​សម្តេចនាយក​រដ្ឋមន្រ្តី​ហ៊ុន សែននៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះនៅ​ក្នុង​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិស្ដី​ពី«ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩» ។ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតនេះសម្តេចហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​នា​នាកុំ​ឱ្យ​យក​បញ្ហា​នេះ​ធ្វើ​ជា​របៀប​វារៈ​ភូមិសាស្ដ្រ​នយោបាយ​របស់​ខ្លួន។«កម្ពុជា​យល់​ឃើញ​ថាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ មិន​គួរ​ត្រូវ​បាន​ប្រទេស​ណា​មួយ​ឆ្លៀត​យក​មក​អនុវត្ត​ជា​របៀប​វារៈ​ភូមិសាស្រ្ត​នយោបាយ​របស់​ខ្លួន​ឡើយ»។សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ទៅ​កាន់​សម័យ​ប្រជុំ​ពិសេស​លើក​ទី​៣១ របស់​អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការ​ធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ​និង​បរិហារ​ប្រទេស​នោះ​លើ​សមត្ថភាព​គ្រប់​គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លងមិន​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​នេះ​ឡើយ​។ ផ្ទុយ​មក​វិញ សម្តេច​បញ្ជាក់​ថា គឺ​សាមគ្គីភាព និង ឯកភាព​គ្នា​ក្នុង​តំបន់ និង​ជា​សាកល​ឯណោះ​ទេ ដែល​ជា​ធាតុ​សកម្ម​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ​។សម្តេចហ៊ុនសែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ គឺ​ទាមទារ​នូវ​ការ​សម្រេច​ចិត្ត​រួម​គ្នា​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ក្រោម​យន្តការ​ពហុភាគី​និយម និង​ការ​គោរព​ច្បាប់​អន្តរជាតិគោរព​អធិបតេយ្យ​ភាព​របស់​រដ្ឋ​នីមួយ​ៗ ហើយ​យក​អង្គការ​សហប្រជាជាតិ​និង​អង្គការ​សុខភាព​ពិភព​លោក​ជា​ស្នូល។ សម្តេចក៏​បាន​ឆ្លៀត​ឱកាស​នេះ​បញ្ជាក់​អំពី​សារៈ​សំខាន់​និង​ភាព​ចាំ​បាច់​បំផុត​សម្រាប់​ការ​ធានា​ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​រក​ឃើញ គឺ​ជា​ទំនិញ​សាធារណៈ​និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​និង​ចែកចាយ​ក្នុង​ស្មារតី​មនុស្ស​ធម៌ទៅ​ដល់​គ្រប់​ប្រទេស​ទាំង​អស់ ជា​ពិសេស​ចំពោះ​ប្រទេស​ដែល​ងាយ​រង​គ្រោះ​៕

ព័ត៌មានជាតិ

ពលរដ្ឋ​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​នៅត្រង់ចំណុច​ដី​វាល​ក្នុងភូមិ​ត្រពាំង​ល្វា​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទី​១​មានឈ្មោះ​តេង​បុ​ន្ធី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ម្តុំ​បុរី​សន្តិភាព​២​។​ជនសង្ស័យ​ទី​២​មានឈ្មោះ​ឆេង​លឹប​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ជិត​បុរី​សន្តិភាព​២​មាន​ស្រុកកំណើត​នៅ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​។​    ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ការ​ស៊ី​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ធ្វើ​សំណង់​រស់នៅ​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម៉ាក​មី​អូរ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC.9079​ជិះ​ឌុប​គ្នា​២​នាក់​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដើម្បី​លើក​គម្រោង​ស្តារ​និង​ជួសជុល​ក្រោយ​ប៉ះពាល់​ដោយ​ទឹកជំនន់​

បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​តំបន់​ជនបទ​ដើម្បី​ដាក់បញ្ចូល​ក្នុង​គម្រោង​ស្តារ​និង​ជួសជុល​ឡើងវិញ​ក្រោយ​ខូចខាត​ដោយ​ទឹកជំនន់​កន្លងមក​។​ ​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​បាន​ប្រាប់​ឱ្យដឹងថា​៖​ការចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​ក្នុង​មូលដ្ឋាន​ជាច្រើន​ខ្សែ​នេះ​ក្នុង​គោលបំណង​ដាក់បញ្ចូល​លើ​គម្រោង​ស្នើ​ថវិកាជាតិ​ដើម្បី​ជួសជុល​និង​ស្ដារឡើងវិញ​នូវ​កំណាត់​ផ្លូវ​ក្នុងភូមិ​មួយចំនួន​។​ផ្លូវ​ទាំងនេះ​បាន​រង​ខូចខាត​ដោយសារ​អាយុកាល​ផង​និង​រង​បំផ្លាញ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ផង​កាលពី​ថ្មីៗ​កន្លងមកនេះ​។ ​គម្រោង​ខាងលើ​ក៏ត្រូវ​បានដាក់​បញ្ចូល​ក​សាង​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ផងដែរ​សំដៅ​លើកកម្ពស់​សោភ័ណភាព​ផ្លូវ​ក្នុង​ក្រុង​រួមទាំង​តំបន់​ជនបទ​ថែមទៀត​ឱ្យ​មាន​លក្ខ​ណៈល្អប្រសើរ​ឡើងវិញ​។ដើម្បីងាយស្រួល​ដល់​ការធ្វើដំណើរ​ដឹកជញ្ជូន​កសិផល​ឬ​ទំនិញ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ជា​ប្រយោជន៍​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ឱ្យកាន់តែច្រើន​ទ្វេ​ឡើង​។ ​ លោក​ងួន​រតនៈ​បាន​បន្តថា​៖​គម្រោង​ស្ដារ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​DBST​ជំហាន​បន្ត​នេះ​មាន​ប្រវែង​សរុប​:១២.០៩២​ម៉ែត្រ​។​ផ្លូវ​នោះ​ស្ថិតនៅ​ចំណុច​ខាងលិច​ផ្សារ​បឹងរាំង​ត​ភ្ជាប់​ពី​ភូមិ​បឹងរាំង​ទៅកាន់​ភូមិ​ដាក់​សសរ​ក្នុង​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​បាត់ដំបង​។​ទីតាំង​២​កំណាត់​ផ្លូវ​ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់​ពោ​យ​និង​ភូមិប​ល្ល័​ង្គ​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។​ ​ចំណែកឯ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​DBST១​ខ្សែ​ទៀត​មាន​ប្រវែង​១.៥១២​ម៉ែត្រ​ចាប់ពី​ផ្លូវជាតិ​លេខ​៥៧ ដល់​ផ្លូវ​វាង​ក្រុង​ដែល​ទើប​សាងសង់​រួច​ប្រវែង​២.៨៤៥​ម៉ែត្រ​ស្ថិតនៅក្នុង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​៕​

ព័ត៌មានជាតិ

សារលិខិតសម្ដេចតេជោហ៊ុន សែនក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើ​កទី២២​និងទិវាជនមានពិការភា​ពអន្តរជាតិលើកទី​៣៨

សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។  

ព័ត៌មានជាតិ

ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នឹង​បង្កើន​ការទិញ​ស្រូវ​ឱ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​

កំពង់ស្ពឺ​៖​លោក​ហ៊ីម​ប៉ៅ​ហឿង​អគ្គនាយក​ក្រុមហ៊ុន​ព្រី​ម្លិះ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧ​ត្តុ​ង្គ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​បានឱ្យដឹងថា​នា​រដូវ​ច្រូតកាត់​របស់​ប្រជាកសិករ​នេះ ក្នុង​មួយថ្ងៃៗ​ក្រុមហ៊ុន បាន​ទិញ​ចូល​នៅ​ស្រូវ​ប្រមាណ​ជា​១.០០០​តោន​។​ ​លោក​អគ្គនាយក​ក្រុមហ៊ុន​ព្រី​ម្លិះ​បាន​បន្តថាៈ​ក្រុមហ៊ុន​ក៏បាន​ទិញស្រូវ​របស់​ប្រជាកសិករ​ក្នុង​ខេត្តកំពង់ស្ពឺ​ប្រមាណ​ជា​៣០០​តោន​ពី​កសិករ​ក្នុង​ខេត្តហើយ​ក្រុមហ៊ុន​ព្រី​ម្លិះ​នឹង​បង្កើន​សង្វាក់​ផលិតកម្ម​ចំនួន​២​កន្លែង​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២១​។​ដើម្បី​បង្កើន​ការនាំចេញ​ស្របតាម​ផែនការ​គោលដៅ​ដែល​បាន​រំពឹងទុក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ​ក្នុងនោះ​ព្រមទាំង​បាន​បង្កើន​ការងារ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅពី​ខេត្តកំពង់ស្ពឺ​ផងដែរ​។​លោកនាយក​ក្រុមហ៊ុន​ឱ្យដឹងទៀតថា​៖​នេះ​ជា​រដូវប្រាំង​ក្រុមហ៊ុន​បាន​បង្កើន​ម៉ោង​ផលិត​របស់ខ្លួន​លើសពី​៨​ម៉ោង​តាម​ការបញ្ជាទិញ​ពី​ប្រទេស​បារាំង​-​អាហ្វ្រិក​និង​ប្រទេស​ចិន​។ ​សមត្ថភាព​ផលិត​របស់​ក្រុមហ៊ុន ក្នុង​មួយ​ម៉ោង​អាច​ផលិត​បាន​ចំនួន ១០០ តោន​។​ឆ្នាំក្រោយ​ក្រុមហ៊ុន នឹង​ផលិត​កើនឡើង​ទ្វេដង ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។​បើ​នៅក្នុង​រដូវ វស្សា​វិញ ក្រុមហ៊ុន​តម្រូវឱ្យ​កម្មករ​ធ្វើការ​តែ​៨​ម៉ោង ដោយ​ក្នុង​មួយ​ម៉ោង​ក្រុមហ៊ុន​អាច​ផលិត​បាន នូវ​អង្ករ​ចំនួន​១០០​តោន​តែប៉ុណ្ណោះ​។ ​ ​លោកនាយក​បាន​បន្តថាៈ​ទីតាំង​ក្រុមហ៊ុន​ជា​កន្លែង​មាន​ភាព​ធំ​ទូលាយ ជាប់​ផ្លូវជាតិ​លេខ ៥១ ងាយស្រួល​ក្នុងការ​ទិញស្រូវ​ចូល​ហើយ​ព្រមទាំង​ងាយស្រួល​ក្នុងការ​នាំនូវ​អង្ករ​ចេញទៅ​តាម​កំពុងផែ​អន្តរជាតិ​។​ត្បិត​អី​ក្រុមហ៊ុន​នៅជាប់​នឹង​ចំណត​ផ្លូវ​រថភ្លើង​បាត់ដឹង​ហើយ​ក្រុមហ៊ុន​បាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើបៗ ដើម្បី​ផលិត​អង្ករ តាម​សង្វាក់ ស្តង់ដារ​អន្តរជាតិ​៕

ព័ត៌មានជាតិ

ថ្ងៃទី​១២​ធ្នូ​នឹង​យក​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង

បន្ទាយមានជ័យ​៖​ថ្ងៃទី​១២​ធ្នូ​នឹង​យក​វត្ថុ​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង​កូ​វីដ​។​នេះ​បើ​យោង​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​។​ ​លោក​បាន​ថ្លែងថា​៖​លទ្ធផល​ពី​ការយក​វត្ថុ​សំណាក​លើក​ទី​១ ទៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលមាន​៖​ថ្ងៃទី​១​គឺ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​លើ​អ្នក​សង្ស័យ​ចំនួន​២៩៣​នាក់​/​ស្រី​៩៧​នាក់​។​ថ្ងៃទី​៣០​ខែវិច្ឆិកា​នៅ​ថ្ងៃទី​២​លើ​អ្នក​សង្ស័យ​ចំនួន​៨០​នាក់​/​ស្រី​២០​នាក់​។​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​។​ ​លោកឡេច័ន្ទសង្វាតបានបន្តថា៖”ហេតុនេះមន្ទីរសូមជម្រាបជូនដំណឹងដល់ទូទាំងខេត្តបន្ទាយមានជ័យ​ជ្រាបថា​៖​សូម​លោក​លោកស្រី​ដែល​បាន​យក​វត្ថុ​សំណាក​ទាំងអស់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃជា​បន្តទៀត”។​ចំពោះ​ការយក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​១៩លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវធ្វើ​នៅ​ថ្ងៃទី​១២​ខែធ្នូឆ្នាំ​២០២០​ខាងមុខ​៕

ព័ត៌មានជាតិ

លក់​រថយន្ត​បាន​លុយ​នាំគ្នា​ចូល​ម៉ាស្សា​កោស​ជប់​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​៥.០០០​ដុល្លារ​

ភ្នំពេញ​៖​បុរស​ម្នាក់​និង​បងប្អូន​បាន​លក់​រថយន្ត​កូរ៉េ​មួយគ្រឿង​បាន​លុយ​ចំនួន​១០.៥០០​ដុល្លារ​ហើយ​នាំគ្នា​ចូល​ម៉ាស្សា​កោស​ជប់​។​ពេលចេញ​ខាងក្រៅ​វិញ​ឆែក​កាបូប​មើល​បាត់​លុយ​អស់​៥.០០០​ដុល្លារ​នៅសល់​ចំនួន​៥.៥០០​ដុល្លារ​។​ជាមួយ​នោះ​ឃើញ​ដុល្លារ​សែនខ្មោច​ចំនួន​៦០០​ដុល្លារ​ដាក់ចូល​ក្នុងកា​រ​បូ​ប​វិញ​។ ​ ​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង​យីហោ​”​ម៉ាស្សា​កោ​ជុប​៣​ដុល្លារ​”​ក្នុង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០២០​។​ ​ប្រភព​បានឱ្យដឹង​ថាៈជ​ន​រងគ្រោះ​ឈ្មោះ​រុន​អេ​ម​អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ជ្រុង​ពពេល​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ឈ្មោះ​រុន​ថា​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​ត្រូវ​ប្អូនបង្កើត​ជនរងគ្រោះ​ខាងលើ​និង​ឈ្មោះ​រឿន​ស៊ី​ដេ​ត​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​បើករថយន្ត​។​អ្នក​ទាំងបី​នៅ​ភូមិ​,​ឃុំ​,​ស្រុក​ខេត្ត​ជាមួយគ្នា​៕​​

ព័ត៌មានជាតិ

សម្តេចហ៊ុ​នសែន៖០​២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំ​ដោះជាតិនិងជីវិត​ប្រជាព​ល​​រដ្ឋកម្ពុ​ជា

ថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួលខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ […]

ព័ត៌មានជាតិ

សម្តេចហេងសំរិន៖អបអរសា​ទរខួបលើកទី៤២ថ្ងៃប​ង្កើតរណសិរ្ស២​ធ្នូឆ្នាំ១៩៧៨

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ រណសិរ្ស២ធ្នូ ជាកម្លំាងមហាជន អ្នកស្នេហាជាតិ គ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយសម្តេច អគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបខ្មែរ ប៉ុលពតប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។រណសិរ្ស ២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឱ្យចាកផុតពីមហន្ដរាយ នៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្ដែបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។ មាន២ធ្នូ ឆ្នាំ១៩៧៨ […]