ព័ត៌មានជាតិ

ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។ រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី […]

ព័ត៌មានជាតិ

សហព័ន្ធបាល់ទះរកបានកីឡាការិនីខ្មែរ-អាមេរិក ស្ម័គ្រចិត្តជួយប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៦ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសថា កីឡាការិនី Brittany Melirachana Soun កើតលើទឹកដីសហរដ្ឋអាមេរិក ដែលមានឪពុកម្ដាយជាខ្មែរ បានស្ម័គ្រចិត្តជួយក្រុមបាល់ ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា កីឡាការិនីវ័យ១៦ឆ្នាំ និងមានកម្ពស់ ១,៨០ម៉ែត្ររូបនេះ គឺជាកីឡាការិនីក្រុមបាល់ទះក្នុងសាល នៅវិទ្យាល័យ និងបាល់ទះឆ្នេរ ខ្សាច់ ក្នុងក្លិប Kleos Beach Volleyball Club។ យុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដូចជាក្រុមបាល់ទះក្នុងសាល Varisity Campolindo High School, ក្រុមបាល់ទះឆ្នេរខ្សាច់ក្នុងក្រុម Kleos Beach Volleyball Club, Elite Development Program […]

ព័ត៌មានជាតិ

លោកជំទាវ ខៀវ ទេព រង្ស៊ី ទទួលអំណោយ ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពី ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៤ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយ ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពី ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចែកជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគម នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ information.gov.kh Sourcing    

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១២ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក” នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 ​(World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៉ី៕ ប្រភព៖ SPM Page

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រគល់ជូននូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១គ្រឿង និងថវិកាចំនួន៨លានរៀល រួមទាំងឧបករណ៏ បរិក្ខាពេទ្យ ផ្សេងជាច្រើនទៀត

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១០ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ខេត្តកំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម អញ្ជើញជាអធិបតីប្រគល់ជូនដល់មន្ទីរសុខាភិបាលស្រុកកោះសូទិននូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ០១គ្រឿង បំពាក់ដោយឧបករណ៏ បរិក្ខាពេទ្យ . សម្លៀកបំពាក់ការពារមេរោគកូវីដ ៦០០សម្រាប់ ថ្នាំពេទ្យ សេរ៉ូម ម៉ាស់ និងជូនថវិកាចំនួន ៨ លានរៀលសម្រាប់ពេទ្យស្រុកទិញ ឧបករណ៏ព្យាបាលធ្មេញ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែក កោះសូទិន ខេត្តកំពង់ចាម ។ ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ព័ត៌មានជាតិ

មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួន

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៩ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកេីតហេតុ​រួច​ ។ ២.​ បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។ ៣.​ ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​ ។ ( ប្រភព: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ព័ត៌មានជាតិ

ឯកឧត្ដម ថោង ខុន៖ សប្តាហ៍ទី១ នៃខែកញ្ញា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥១,០៤២នាក់

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៧ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ក្នុងសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៥១,០៤២នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តកំពតទទួលបានភ្ញៀវចំនួន ២៣,៧៨៧នាក់, ខេត្តកែប ៤,៩៥៥នាក់, រាជធានីភ្នំពេញ ៤,១៩០នាក់, ខេត្តសៀមរាប ៤,០៤៣នាក់ និងខេត្តតាកែវបានចំនួន ៣,៧០២នាក់។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីថ្ងៃទី០៦ ខែកញ្ញាថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជ រដ្ឋាភិបាល បានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១ បើទោះបីចំនួនភ្ញៀវសរុប នៅមិនទាន់ មានចំនួនច្រើននៅឡើយ។ ឯកឧត្ដមបន្តថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឱ្យមានការដំណើរការឡើងវិញ […]

ព័ត៌មានជាតិ

លោកកែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ បានដឹកនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងខណ្ឌជ្រោយចង្វារ និងគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខណ្ឌជ្រោយចង្វារ ។

រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃ  ចន្ទ ១២ កើត ខែ បឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុងខណ្ឌជ្រោយចង្វារ មានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វា ដែលដឹកនាំដោយ លោក កែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វា បានដឹកនាំក្រុមការងា ក្នុង ស.ស.យ.ក ព្រមទាំង គ្រូពេទ្រស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ។ លោក កែវ សុភាវី បានមានប្រសាសន៍អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយលោកក៍បានបន្ថែមទៀតថា វ៉ាក់សាំងចិន SINOVAC ដែលកម្ពុជាប្រើ គឺ  ត្រូវបាន​អង្គការសុខភាព​ពិភព​លោក (WHO) អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ជាផ្លូវការ​ហើយតាំងពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១​ មកម្លេះ […]

ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ក្នុងគោលដៅរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព្រឹក.ថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្ត ព្រមទាំងអភិបាលរងខេត្ត និងថ្នាក់ដឹកនាំសាលាខេត្តកំពត បានទទួលជំនួយឧបត្ថម្ភសប្បុរសធម៌ពីក្រុមហ៊ុនហុងដាស្រីអូនខេត្តកំពត រួមមាន ម៉ាសចំនួន៥០០០ម៉ាស ទឹកអាកុល៦០លីត្រ និងថវិកា ចំនួន១០០០ដុល្លា ដើម្បីជួយក្នុងគោលដៅ រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានចាត់ទុកអំណោយទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាននឹងកំពុងព្រួយបារម្ភ និងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្របពេលដែលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក។ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណ ចំពោះលោក ហាន ម៉េងលី និងលោកស្រី ផូវ សោភ័ណ្ឌ ជាសប្បុរសជនម្ចាស់ហាងលក់ម៉ូតូហុងដា ស្រីអូនខេត្តកំពត ដែលតែងតែចូលរួមចំណែកឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តកំពតនាពេលនេះនិងពេលកន្លងទៅ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពតដែលកំពុងតម្រូវការចាំបាច់ ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងគោលដៅរួមចំណែកបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា អំណោយទាំងអស់នេះ ឯកឧត្តមនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗក្នុងខេត្ត ជាពិសេស ឃុំសង្កាត់ទាំង៩៣ នៃក្រុង […]

ព័ត៌មានជាតិ

ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន១២៦គ្រួសារ នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការអញ្ជេីញចូលរួម​មាន ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​។   ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។   ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា […]