ចេញផ្សាយថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។ អន្តរជាតិ៖ បើតាមការចុះ ផ្សាយរបស់សារព័ត៌មាន Straits Times បានផ្សាយថា ប្រទេសសិង្ហបុរីមាន បំណងដាក់ “ទណ្ឌកម្ម និងការដាក់កម្រិតសមស្រប” លើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភះ។ គេបានដកស្រង់សម្តីលោក Balakrishnan ថា “សិង្ហបុរីមានបំណងធ្វើសកម្មភាពជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនដើម្បីដាក់ទណ្ឌកម្ម និងការដាក់ កម្រិតសមស្របប្រឆាំងនឹងប្រទេសរុស្ស៊ី” ។ របាយការណ៍បាននិយាយថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏សំខាន់មួយ នឹងដាក់ការត្រួតពិនិត្យការនាំចេញលើរបស់របរដែលអាចប្រើជាអាវុធដើម្បីបង្កគ្រោះថ្នាក់ ឬបំផ្លាញប្រជាជនក្នុងប្រទេសអ៊ុយក្រែន៕ information.gov.kh
ព័ត៌មានអន្តរជាតិ
អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩
ចេញផ្សាយថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បាននិយាយថា អ្នកស្លាប់នោះ គឺជាស្ត្រីអាយុ ៨៦ឆ្នាំ មកពីខេត្តសុងក្លានៅភាគខាងត្បូង។ ប្រទេសថៃបានរកឃើញករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាលើកដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ចេញឡើងវិញនូវការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេស។ អ្នកនាំពាក្យរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាង ១០ ០០០នាក់ហើយ។ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីក្នុងឆ្នាំ២០២០ មក ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ២,៤លាននាក់ ដោយមានអ្នកស្លាប់ប្រមាណជិត ២២ ០០០នាក់។ កាលពីថ្ងៃទី១៦ ខែមករា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៨ ០៧៧នាក់ និងករណីស្លាប់ថ្មីចំនួន ៩នាក់។ ប្រមាណ ៦៦ភាគរយនៃប្រជាជនប្រមាណ ៧២លាននាក់ដែលរស់នៅក្នុងប្រទេសថៃបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយប្រមាណជិត ១៥ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕ information.gov.kh
អាជ្ញាធរក្នុងរដ្ឋ Selangor បាននិយាយថា ចំនួនអ្នកស្លាប់សរុបដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ១៧ នាក់
ចេញផ្សាយថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១។ អន្តរជាតិ៖ អាជ្ញាធរក្នុងរដ្ឋ Selangor បាននិយាយថា មនុស្សប្រាំបួននាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ១៧ នាក់គិតត្រឹមថ្ងៃអង្គារនេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែធ្នូ។ លោក Amirudin Shari នាយករដ្ឋមន្រ្ដីរដ្ឋ Selangor បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សាកសពបន្ថែមទៀតត្រូវបានរកឃើញ ខណៈដែលទឹកជំនន់ចាប់ផ្តើមស្រក ហើយរដ្ឋាភិបាលរដ្ឋបានប្រមូលធនធានចាំបាច់ទាំងអស់ដើម្បីជួយដល់ជនរងគ្រោះ។ គាត់បាននិយាយថា “នៅពេលនេះ ការផ្តោតរបស់យើងគឺធានាឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព” ។ យោងតាមទិន្នន័យពីនាយកដ្ឋានសុខុមាលភាពសង្គមម៉ាឡេស៊ីបានឱ្យដឹងថា ចំនួនអ្នកផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ជាង ៦៩,៤០០ នាក់នៅក្នុងរដ្ឋចំនួន ៧ បូកនឹងទឹកដីសហព័ន្ធនៃទីក្រុងគូឡាឡាំពួ គិតត្រឹមម៉ោង ១០:០០ យប់។ រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Pahang នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ដោយមនុស្សជាង ៤២,០០០ នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ បន្ទាប់មកគឺរដ្ឋ Selangor ដែលមានជាង ២៣,០០០ […]
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់
ចេញផ្សាយថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់ហើយត្រូវបានដោះលែងនៅ ក្នុងការលើកលែងទោសកាល ពីពេលថ្មីៗនេះ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយដែលតាមដានការឃុំ ឃាំងនិងការសម្លាប់នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែ កញ្ញាបានឱ្យដឹងថា ប្រជាជាតិអាស៊ីអាគ្នេយ៍នេះមានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដោយមានមនុស្សជាង ១១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបការប្រឆាំងនិងការចាប់ខ្លួនជាង ៨,០០០ នាក់ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ។ កាលពីថ្ងៃចន្ទយោធាបានប្រកាសថា ខ្លួននឹងដោះលែងមនុស្សជាង ៥,០០០ នាក់នៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនារយៈពេលបីថ្ងៃដោយបញ្ជូនគ្រួសារដែលមានការព្រួយបារម្ភប្រញាប់ប្រញាល់ទៅពន្ធនាគារដោយសង្ឃឹមថា នឹងបានជួបជុំជាមួយមនុស្ស ជាទីស្រឡាញ់របស់ពួកគេ។ ចំនួនពិតប្រាកដនៃអ្នកដែលត្រូវបានដោះលែងនៅទូទាំងប្រទេសគឺពិបាកក្នុងការផ្ទៀង ផ្ទាត់ហើយមនុស្សជាច្រើនត្រូវបានដោះលែង។ យ៉ាងហោចណាស់ ១១០ នាក់នៃអ្នកដែលត្រូវបានលើក លែងទោសទាំងនោះត្រូវបានចាប់ដាក់គុកឡើងវិញ នេះបើយោងតាម AAPP ។ គេបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលាថា “អ្នកខ្លះត្រូវបានគេចាប់ទៅវិញភ្លាមៗនៅពេលពួកគេបានមកដល់ផ្ទះ” […]
ក្រុមតាលីបង់ បានប្រកាសរដ្ឋាភិបាលចាំផ្ទះរបស់អាហ្វហ្កានីស្ថានដោយ លោក មូឡាឡាហាស្សាន់អាខុន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី។
កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០២១។ អាហ្វហ្កានីស្ថាន៖ ក្រុមតាលីបង់ បានប្រកាសរដ្ឋាភិបាលចាំផ្ទះរបស់អាហ្វហ្កានីស្ថានដោយ លោក មូឡាឡាហាស្សាន់អាខុន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី។ “យើងចង់បានទំនាក់ទំនងរឹងមាំល្អជាមួយប្រទេសជិតខាងរបស់យើង និងប្រទេសដទៃទៀតទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក” ប្រភព៖ Xinhua News
ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕
ចិនថា៖វៀតណាមគ្មានប្រវត្តិមានកោះនៅក្នុងសមុទ្រចិនខាងត្បូងទេចេញឱ្យឆ្ងាយ
អន្តរជាតិ៖ទីភ្នាក់ងារសារព័ត៌មានVNExpressរបស់វៀតណាមនាពេលថ្មីៗនេះបានស្រង់សម្តីលោកស្រី LeThiThuHangអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយសំដៅបញ្ជាក់ប្រាប់ទៅទីក្រុងប៉េកាំងថា៖បើផ្អែកលើច្បាប់អន្តរជាតិនិងទីតាំងប្រវត្តិសាស្ត្រកោះស្ព្រាតលី និងប៉ារ៉ាសែល គឺជាកម្មសិទ្ធិផ្តាច់មុខរបស់វៀតណាម ។ វៀតណាមប្រើច្បាប់អន្តរជាតិនិងប្រវត្តិសាស្ត្រដើម្បីតតាំងជាមួយចិនដោយអះអាងថាខ្លួនមានមូលដ្ឋានច្បាប់អន្តរជាតិនិងទីតាំងប្រវត្តិសាស្ត្រគ្រប់គ្រាន់ក្នុងការបញ្ជាក់ថាដែនកោះធំៗចំនួនពីរនិងទីតាំងផ្ទៃសមុទ្រមួយចំនួន ទៀតនៅសមុទ្រចិនខាងត្បូង គឺជាកម្មសិទ្ធិរបស់វៀតណាមតាំងពីដូនតាមក។ ដូចនេះវៀតណាមដាច់ខាតត្រូវតែយកដែនកោះធំៗចំនួនពីរដែលចិនបានរំលោភយកមកវិញទាល់តែបានទោះប្រើមធ្យោបាយអ្វីក៏ដោយ។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះក៏បានអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់គោរពនិងអនុវត្តឱ្យបានពេញលេញខ្លឹមសារច្បាប់អន្តរជាតិនានារួមទាំងច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២។ ក្រសួងការបរទេសវៀតណាមក៏បានហៅសមយុទ្ធចិននៅក្នុងសមុទ្រចិនខាងត្បូងកាលពីកន្លងទៅថ្មីៗថា«ជាការបំពានដែនអធិបតេយ្យវៀតណាមធ្ងន់ធ្ងរ»ហើយអាចជះឥទ្ធិពលអាក្រក់លើទំនាក់ទំនងរដ្ឋាភិបាល ក្រុងប៉េកាំង ជាមួយសហគមន៍អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដោយដកស្រង់កំណត់ទូតវៀតណាម ផ្ញើទៅភាគីចិន។ ដោយឡែក ទាក់ទិននឹងជម្លោះ ដណ្តើមដែនទឹក និងកោះនៅក្នុងសមុទ្រចិនខាងត្បូងនេះដែរ ក្រុងប៉េកាំងធ្លាប់បានព្រមានវៀតណាមច្បាស់ៗថាវៀតណាមកុំធ្វើឆ្អឹងទទឹងករនៅសមុទ្រចិនខាងត្បូងឱ្យសោះ។លើសពីនេះចិនបានសង្កត់ធ្ងន់ថា”វៀតណាមមិនមានជាប់ពាក់ព័ទ្ធនៅក្នុងសមុទ្រចិនខាងត្បូងទេសូមកុំលូកលាន់”។ សូមរំលឹកថាកាលពីដើមខែមេសាប្រទេសវៀតណាមបាននិយាយថាទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានបុកពន្លិចដោយនាវាត្រួតពិនិត្យដែនសមុទ្រចិន។ប្រទេសចិនបាននិយាយថាការអះអាងរបស់វៀតណាមនៅសមុទ្រចិនខាងត្បូង គឺខុសច្បាប់ហើយនឹងត្រូវបរាជ័យ។ ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ធ្លាប់បានអះអាងអំពីជំហររបស់ចិនថា ប្រជុំកោះប៉ារ៉ាស៊ែល ដែលចិនហៅថា“ស៊ីស្ហា”(Xisha)គឺជាទឹកដីរបស់ចិនដោយមិនមានជាប់ជម្លោះអ្វីជាមួយវៀតណាមនោះទេ។ដូច្នេះក្រុងហាណូយត្រូវតែបញ្ឈប់ការបំពងសំឡេងទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនេះតទៅទៀត។ព្រមទាំង“បញ្ឈប់រាល់ការរំខានដល់ប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រនៅក្នុងតំបន់នោះ។ ភាពតានតឹងរវាងចិននិងវៀតណាមបានចាប់ផ្ទុះឡើងខ្លាំងកាលពីខែមុនក្រោយពីចិនបានចូលទៅខួងរកប្រេងក្រោមបាតសមុទ្រនៅក្បែរប្រជុំកោះប៉ារ៉ាស៊ែលដែលវៀតណាមចាត់ទុកថាជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ភាពតានតឹងនេះបានរាលដាលទៅជាអំពើកុប្បកម្មដុតបំផ្លាញរោងចក្រចិននៅក្នុងប្រទេសវៀតណាម រហូតបណ្តាលឱ្យមានពលរដ្ឋជាចិនជាច្រើននាក់ត្រូវស្លាប់ និងរបួស។ សូមបញ្ជាក់ដែរថាប្រតិបត្តិការខួងរកប្រេងក្រោមបាតសមុទ្រពីសំណាក់ចិននេះក៏ត្រូវទទួលរងនូវការរិះគន់ផងដែរពីសហរដ្ឋអាមេរិកដែលចាត់ទុកថាជា“ទង្វើបង្កហេតុ”។ចំណែកនាយករដ្ឋមន្ត្រីវៀតណាមវិញបានប្រកាសថាវៀតណាមពិចារណាចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងចិនដាច់ខាត៕
នាវាដឹកយន្តហោះចម្បាំងអាមេរិក២គ្រឿងចាប់ផ្ដើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងឡើងវិញ
អាមេរិក ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានកាលពីថ្ងៃសុក្រថា នាវាដឹកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក២គ្រឿងបានចាប់ផ្តើមធ្វើសមយុទ្ធនាវាពីរគ្រឿងដ៏កម្រឡើងវិញក្នុងសមុទ្រចិនខាងត្បូងដែលនេះជាលើកទី២ហើយក្នុងខែនេះដែលនាវាចម្បាំងដ៏ធំបានចូលមកក្នុងដែនទឹកដែលមានជម្លោះ ខណៈដែលចិននិងសហរដ្ឋអាមេរិកចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កភាពតានតឹងនៅក្នុងតំបន់។ នេះបើយោងតាមប្រភពពី CNA។ កងទ័ពជើងទឹកអាមេរិកនិយាយថា នាវាដឹកយន្តហោះចម្បាំង USS Ronald និង USS Nimitz របស់ខ្លួនបានដឹកបុគ្គលិកយោធាអាមេរិកសរុបចូលគ្នាជាង១២,០០០នាក់និងយន្តហោះ១២០គ្រឿងនៅពេលវាកំពុងប្រតិបត្តិការក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសុក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបាននិយាយថានាវាផ្ទុកយន្តហោះទាំងពីរគ្រឿងកំពុងធ្វើសមយុទ្ធការពារដែនអាកាសជាយុទ្ធសាស្ត្រដើម្បីរក្សាការត្រៀមខ្លួនប្រយុទ្ធនិងសមត្ថភាពប្រយុទ្ធ។ វត្តមានរបស់នាវាចម្បាំង Nimitz និង Reagan ក្នុងសមុទ្រចិនខាងត្បូងកាលពីដើមខែនេះគឺជាលើកដំបូងដែលនាវាដឹកយន្តហោះអាមេរិកចំនួន២គ្រឿងបានធ្វើប្រតិបត្តិការជាមួយគ្នានៅទីនោះចាប់តាំងពីឆ្នាំ២០១៤មកហើយនេះទើបតែជាលើកទី២ប៉ុណ្ណោះចាប់តាំងពីឆ្នាំ២០០១មក។ សូមជម្រាបថា សមយុទ្ធនេះបានចាប់ផ្តើមនៅថ្ងៃទី៤ខែកក្កដាហើយមេបញ្ជាការរងកងទ័ពជើងទឹកលោក Sean Brophy នៅលើនាវា Reagan បាននិយាយកាលពីថ្ងៃទី៨ខែកក្កដា ថា “ក្រុមវាយប្រហារនីមួយៗបានបន្តបំពេញភារកិច្ចប្រតិបត្តិការរបស់ពួកគេរៀងៗខ្លួន”៕
កូរ៉េខាងជើង ៖ ខ្លួនគ្មានអារម្មណ៍ចង់អង្គុយប្រជុំកំពូលលើកទី៣ជាមួយអាមេរិកឡើយ
សេអ៊ូល ៖ អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាចង់អង្គុយចរាចលើកទី៣ជាមួយសហរដ្ឋអាមេរិកទេ ហើយជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកនេះ ខណៈដែលប្រេសិតអាមេរិកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្តនុយក្លេអ៊ែរដែលជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។ លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសក្រុងព្យុងយ៉ាងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបកស្រាយខុសនូវសេចក្តីថ្លែងការណ៍មុនរបស់លោក Choe Son Hui អនុរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានច្រានចោលនូវពាក្យចចាមអារាមដែលមិនសមហេតុផលអំពីជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោក Kwon […]
អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនThe Global Times កាលពីថ្ងៃសៅរ៍ទី៤កក្កដាថាការដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះកើនទ្វេដងមកកាន់សមុទ្រចិនខាងត្បូង«អាចធ្វើចិត្តរបស់គេ» តែចិនបានជ្រើសរើសទុកកាំជ្រួចពិឃាតនាវាផ្ទុកយន្តហោះធុនDF-21D និង DF-26រួចរាល់អស់ហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងមកធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ខណៈចិនបានកំពុងធ្វើសមយុទ្ធទ័ពជើងទឹកនៅក្នុងតំបន់នេះផងដែរ។ក្នុងការគំរាមដ៏ព្រឺខ្នង កាសែតរដ្ឋ Global Timesបាននិយាយថា ការវិភាគបានបញ្ជាក់ថា នាវាអាមេរិកអាចត្រូវបំផ្លាញចោលនៅពេលណាមួយដោយកាំជ្រួចសម្រាំងរបស់ចិន។ កាសែតបានសរសេរថា«សមុទ្រចិនខាងត្បូង ស្ថិតក្នុងកណ្តាប់ដៃរបស់កងទ័ពរំដោះប្រជាជនចិនទាំងស្រុង ហើយចលនារបស់នាវាដឹកយន្តហោះអាមេរិកណាមួយ នៅក្នុងតំបន់អាចត្រូវបំផ្លាញតាមចិត្តរបស់កងទ័ពរំដោះប្រជាជនចិន។ ដែលបានជ្រើសរើសទុកសព្វាវុធប្រឆាំងនាវាផ្ទុកយន្តហោះមួយចំនួនធំ ដូចជាកាំជ្រួចDF-21D និង DF-26ដែលមានរហសនាមថា “ជនពិឃាតនាវាផ្ទុកយន្តហោះ”»។ ចិននិងអាមេរិក បានចោទប្រកាន់គ្នាថាបង្កភាពតានតឹងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ចំពេលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកំពុងជួបបញ្ហាស្រាប់មានចាប់ពីជំងឺឆ្លងកូវីដ១៩ ពាណិជ្ជកម្មនិងបញ្ហាហុងកុង។នាវាផ្ទុកយន្តហោះUSS Nimitz និង USS Ronald Reaganកំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ដើម្បីគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយនេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិក ។ ឧត្តមនាវី ចច អឹម វីកូហ្វ ត្រូវបានកាសែតស្រង់សម្តីដូចដែលបាននិយាយថា «សមយុទ្ធនេះមិនមែនជាការឆ្លើយតបនឹងសមយុទ្ធចិនដែលក្រសួងការពារជាតិអាមេរិករិះគន់នោះទេ ។នាវាដឹកយន្តហោះអាមេរិកបានធ្វើការហ្វឹកហាត់នៅប៉ាស៊ីហ្វិកខាងលិចជាយូរមកហើយ រួមទាំងសមុទ្រចិនខាងត្បូង ។សមយុទ្ធលើកនេះមានបំណងបង្ហាញសញ្ញាទៅកាន់ដៃគូនិងសម្ពន្ធមិត្តថា យើងប្តេជ្ញារក្សាសន្តិសុខនិងស្ថិរភាពតំបន់»៕សំណាង
អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនThe Global Times កាលពីថ្ងៃសៅរ៍ទី៤កក្កដាថាការដែលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះកើនទ្វេដងមកកាន់សមុទ្រចិនខាងត្បូង«អាចធ្វើចិត្តរបស់គេ» តែចិនបានជ្រើសរើសទុកកាំជ្រួចពិឃាតនាវាផ្ទុកយន្តហោះធុនDF-21D និង DF-26រួចរាល់អស់ហើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងមកធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ខណៈចិនបានកំពុងធ្វើសមយុទ្ធទ័ពជើងទឹកនៅក្នុងតំបន់នេះផងដែរ។ក្នុងការគំរាមដ៏ព្រឺខ្នង កាសែតរដ្ឋ Global Timesបាននិយាយថា ការវិភាគបានបញ្ជាក់ថា នាវាអាមេរិកអាចត្រូវបំផ្លាញចោលនៅពេលណាមួយដោយកាំជ្រួចសម្រាំងរបស់ចិន។ កាសែតបានសរសេរថា«សមុទ្រចិនខាងត្បូង ស្ថិតក្នុងកណ្តាប់ដៃរបស់កងទ័ពរំដោះប្រជាជនចិនទាំងស្រុង ហើយចលនារបស់នាវាដឹកយន្តហោះអាមេរិកណាមួយ នៅក្នុងតំបន់អាចត្រូវបំផ្លាញតាមចិត្តរបស់កងទ័ពរំដោះប្រជាជនចិន។ ដែលបានជ្រើសរើសទុកសព្វាវុធប្រឆាំងនាវាផ្ទុកយន្តហោះមួយចំនួនធំ ដូចជាកាំជ្រួចDF-21D និង DF-26ដែលមានរហសនាមថា “ជនពិឃាតនាវាផ្ទុកយន្តហោះ”»។ ចិននិងអាមេរិក បានចោទប្រកាន់គ្នាថាបង្កភាពតានតឹងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ ចំពេលទំនាក់ទំនងរវាងមហាអំណាចទាំងពីរកំពុងជួបបញ្ហាស្រាប់មានចាប់ពីជំងឺឆ្លងកូវីដ១៩ ពាណិជ្ជកម្មនិងបញ្ហាហុងកុង។នាវាផ្ទុកយន្តហោះUSS Nimitz និង USS Ronald Reaganកំពុងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ដើម្បីគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយនេះបើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាម៉េរិក ។ ឧត្តមនាវី ចច អឹម វីកូហ្វ ត្រូវបានកាសែតស្រង់សម្តីដូចដែលបាននិយាយថា «សមយុទ្ធនេះមិនមែនជាការឆ្លើយតបនឹងសមយុទ្ធចិនដែលក្រសួងការពារជាតិអាមេរិករិះគន់នោះទេ ។នាវាដឹកយន្តហោះអាមេរិកបានធ្វើការហ្វឹកហាត់នៅប៉ាស៊ីហ្វិកខាងលិចជាយូរមកហើយ រួមទាំងសមុទ្រចិនខាងត្បូង ។សមយុទ្ធលើកនេះមានបំណងបង្ហាញសញ្ញាទៅកាន់ដៃគូនិងសម្ពន្ធមិត្តថា យើងប្តេជ្ញារក្សាសន្តិសុខនិងស្ថិរភាពតំបន់»៕