ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

លោកហែម ដារិទ្ទិ មិន បន្ថោក ខ្លួនទៅកាងឆ្នោតខ្មែរ បង្កប់ ឆ្នោតវៀតណាមទេ? គេបើកបានដោយសារថ្នាក់ក្រោម?

ភ្នំពេញ៖ គេដឹងច្បាស់ហើយថាលោក ហែម ដារិទ្ធិ មិនដល់ថ្នាក់ធ្វើថោកប្រមូលលុយពីការបើកដៃ អោយមេល្បែងលក់ឆ្នោតវៀតណាមខុសច្បាប់ ក្នុងខណ្ឌដែលលោកគ្រប់គ្រងអោយខូចក្រេឌីតនោះទេ។ក៏ប៉ុន្តែការងើយមើលខ្ពស់ពេក មើលឆ្ងាយពេកមិនអាចឃើញអាក្រោមក្លៀកធ្វើអីនោះទេ ហាក់ដូចជាកំពុងបើកដៃអោយថ្នាក់ក្រោមធ្វើតាមចិត្តរហូតផ្គើនបញ្ជាចៅហ្វាយក្រុងផ្គើនគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពដែរ ជាក់ស្ដែងអោយក្រឡែតមិនអាចប្រកែកបាន ក្នុងខណ្ឌពោធិ៍សែនជ័យ បើកល្បែងឆ្នោតវៀតណាមពេញទឹកដីខណ្ឌ ។ គួរបញ្ជាក់ថា៖ទីតាំងមួយកន្លែងបើកលក់ឆ្នោតខ្មែរបង្កប់ឆ្នោតវៀតណាម ទទួលអតិថិជនទាំងតូចទាំងធំយ៉ាងអាណាធិបតេយ្យ ទោះបីជាមានអ្នកសារព័ត៌មានចុះផ្សាយយ៉ាងណាក៏ដោយក៍ផ្ទះលក់ឆ្នោតមួយនេះបើកលេងយ៉ាងរលូនដដែល កាលពីប៉ុន្មានខែមុនគេឃើញផ្ទះនេះមានរឿងវ៉ៃគ្នាជាមួយអ្នកសារព័ត៌មានម្ដងរួចទៅហើយ តែអាជ្ញាធរមិនចុះបង្ក្រាបទេ តើអាជ្ញាធរមួយណានៅពីក្រោយខ្នងផ្ទះកត់ឆ្នោតនេះ លោក អភិបាលខណ្ឌឬលោកអធិការខណ្ឌ? បានជាមិនបង្ក្រាបសោះ ទីតាំងកត់ឆ្នោតនេះ ស្ថិតនៅក្បែផ្សារឯករាជ្យ១ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអាទិភាព នូវការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋាន ដែលជាប្រភពនាំដល់សីលធ៌មសង្គម និងសុវត្ថិភាពសង្គម ហើយក្រសួងមហាផ្ទៃបានដាក់នូវគោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។តែឥឡូវគោលនយោបាយនេះសាបដូចទឹកមាត់ខ្យងបាត់។ យោងមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ បានចែងថា អ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ ។ ច្បាប់នេះកំពុងក្លាយជាកូនជញ្ជីងដាក់នៅថាសម្ខាងដើម្បីថ្លឹងលុយពីមេបនល្បែងទៅហើយ។ យោងតាម លោក […]