ចេញផ្សាយចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១។ ស្ត្រីជាបុគ្គលិក ត្រូវបានប្រធានគ្រឹះស្ថានសម្លាប់ដោយសារ…! (ព្រៃវែង)៖ ករណីនេះកើតឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ជាប្រធានគ្រឹះស្ថានសាខាស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ មូលហេតុមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន។ សមត្ថកិច្ចនិយាយថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានសេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។ សមត្ថកិច្ច ពិនិត្យសាកសព សង្កេតឃើញថាសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។ […]
ព័ត៌មានសន្តិសុខសង្គម
មនុស្ស 4 នាក់ត្រូវបានស្លាប់ ក្នុងអគ្គិភ័យឆេះផ្ទះ មួយកន្លែងទាំងព្រឹកព្រលឹម
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់នៅក្នុងផ្ទះ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ មួយដែលបានកើតឡើង នៅវេលាម៉ោង៤ ទៀបភ្លឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះហេតុការណ៍ឆេះផ្ទះខាងលើនេះ មន្ត្រីជំនាញពន្លត់អគ្គិភ័យ នឹងអាជ្ញាធរបាននឹងកំពុងជួយពន្លត់ ដើម្បីយកសាកសពចេញ។ យ៉ាងណាក៏ដោយចំពោះអគ្គិភ័យ ដែលបង្កឱ្យមានមនុស្ស ៤ នាក់ បានស្លាប់នេះ មន្រ្តីជំនាញមិនទាន់បង្ហាញពីមូលហេតុនៅឡើយទេ៕ ប្រភពពី : FN
អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែង បង្កប់ល្បែងស៊ីសង (ឆ្នោតឡូតូ) និង ឃាត់មនុស្សបានចំនួន ៣ នាក់…
ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2020 ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែង ដែលបង្កប់ល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់ និងចាប់យកវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ២០០៤ (ស្តប់ណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខាងលើនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោក ឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោក នាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អម នឹងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ទៀត។ សូមរំលឹកថា កាលពីរសៀល ថ្ងៃទី ៣ ខែវិច្ឆិកា […]
មន្ត្រីស្ថាបនតុលាការខេត្តកំពង់ឆ្នាំងចុះពិនិត្យនិងណែនាំពលរដ្ឋកុំឱ្យប្រព្រឹត្តបទល្មើសនេសាទ
ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី២៥វិច្ឆិការ២០២០មន្ត្រីស្ថាបនតុលាការខេត្តកំពង់ឆ្នាំង,កម្លាំងសមត្ថកិច្ចរួមមានមន្ត្រីជំនាញជលផលបានចុះពិនិត្យបទល្មើសនេសាទដែលប្រើរបាំងរាំងភ្ជិតព្រែកជាច្រើនកន្លែងក្នុងភូមិព្រែកយួននិងព្រែកផ្សេងៗទៀតហើយបានណែនាំពលរដ្ឋកុំឱ្យប្រព្រឹត្តបទល្មើសនេសាទដែលស្ថិតក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង។ លោកអ៊ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថាៈលោកបានដឹកនាំកម្លាំងចុះពិនិត្យមើលការនេសាទរបស់ប្រជាពលរដ្ឋដែលបានដាក់របាំងរាំងផ្ជិតព្រែកនៅក្នុងស្រុកជលគីរី។ជាមួយនេះកម្លាំងបានរុះរើចេញនូវស្បែមុងនិងអួនក្រឡាញឹកនិងបានការណែនាំប្រជានេសាទទាំងអស់ឱ្យកុំដាក់សាច់អួនក្រឡាញឹកនិងស្បៃមុង។ លោកអ៊ិតសុធាបានបន្តថាៈសូមបងប្អូនកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីចាប់យកត្រីដែលធ្វើឱ្យប៉ះពាល់ដល់ត្រីចម្រុះល្អិតៗដែលអាចនឹងប្រឈមដាច់ពូជនិងបានចាក់លែងកូនត្រីចម្រុះគ្រប់ប្រភេទមួយចំនួនចូលទៅក្នុងទន្លេវិញ៕
រថយន្តឆ្លាមវះគូទរបស់ឈ្មួញឈើអស់ល័ក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច
ខេត្តមណ្ឌលគិរី ៖ រថយន្តឆ្លាមដឹកឈើមួយគ្រឿងត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើចេញមកពីក្នុងព្រៃ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈដែលការស្ទាក់ចាប់នេះធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ។ តាមប្រភពព័ត៌មានដែលទទួលបានឲ្យដឹងថា រថយន្តខាងលើធ្វើសកម្មភាពដឹកឈើឡើងដល់ផ្លូវជាតិ៧៦ ក៏មានស្នាក់ការបរិស្ថាន (ផ្ទះតាសែន) រថយន្តបានបន្តឆ្លងកាត់តាមមុខទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា បោះពួយលឿន។ លុះមកដល់ជិតទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក៏ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាព ស្រុកកែវសីមា ស្ទាក់ចាប់បានតែម្ដង។ ប្រភពបានបញ្ជាក់ថា តៃកុងឡានរងរបួស ខណៈបើកបំបុកឡានសមត្ថកិច្ច គេស្គាល់ឈ្មោះថា (អាលាប) ក្រុមនេះមានឡានដឹកឈើជាច្រើន ពួកគាត់ត្រូវបានគេស្គាល់មានឈ្មោះ (អាមុន្នី) និងឈ្មោះ អាស៊ាន។ ប្រភពបន្ថែមទៀតថា តៃកុងឡានដឹកឈើទាំងនោះភាគច្រើនសុទ្ធសឹងតែប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕
តុលាការចោទស្ដ្រីដែលយកកាំបិតវះមុខក្មេងតូចពីបទធ្វើទារុណកម្មនិងអំពើឃោរឃៅ
ភ្នំពេញ៖ស្ដ្រីម្នាក់ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទធ្វើទារុណកម្មនិងអំពើឃោរឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ យោងតាមមាត្រា២១១ នៃក្រមព្រហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញថា មានពិរុទ្ធភាពដួចការចោទប្រកាន់នេះមែន។ស្ត្រីរូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមច្បាប់។ ស្ត្រីរូបនេះបានត្រូវកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ.កសម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុស បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។ស្ត្រីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលមកកដល់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ក្រោយពេលចាប់ខ្លួនស្ត្រីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីរងគ្រោះធ្វើឱ្យកូនគាត់ចេញឈាម។ត្រូវដឹងថា កូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឱ្យក្មេងស្រីនេះ ចេញឈាមវិញដូចជាកូនគាត់វិញប៉ុណ្ណោះ។ […]
សមត្ថកិច្ចចាប់បានប្តីនិងប្រពន្ធដែលដាក់អន្ទាក់ឆក់ចាប់សត្វក្នុងព្រៃសហគមន៍
ឧត្តរមានជ័យ៖កាលពីល្ងាចថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០កម្លាំងការពារព្រៃឈើសហគមន៍សង្ឃរុក្ខវ័ននៅខេត្តឧត្តរមានជ័យចុះល្បាតពួនលាក់ខ្លួនឃាត់ជនសង្ស័យពីរនាក់ប្តីប្រពន្ធ។ ទាំងពីរនាក់នេះជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មបានប្រើប្រាស់ឧបករណ៍ដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងដែនព្រៃឈើសហគមន៍ប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធី។ ព្រះសង្ឃប៊ុនសាលួតប្រធានសហគមន៍សង្ឃរុក្ខវន័មានសង្ឃដីកាថា៖កម្លាំងព្រះសង្ឃនិងកងកម្លាំងយោធាសឹករងខេត្តឧត្តរមានជ័យ បានចុះល្បាតពួនលាក់ខ្លួន ឃាត់ជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ឈ្មោះ អ៊ុច រីន អាយុ៣១ឆ្នាំនិងប្រពន្ធ ឈ្មោះសុខ ផល អាយុ៣៨ឆ្នាំរស់នៅភូមិសុពណ៌ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សត្ថកិច្ចដកហូតបាននៅឧបករណ៍អន្ទាក់ឆក់ចាប់សត្វព្រៃអាគុយចំនួន២ធុង,អាំងម៉ូទ័រឆក់ចំនួន១គ្រឿង,ខ្សែលួសប្រវែងចំនួន១.០០០ម៉ែត្រនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យប្តីប្រពន្ធនេះបាននាំខ្លួនប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យចាត់វិធានការតាមនីតិវិធី។ ព្រះអង្កមានសង្ឃដីកាបញ្ជាក់ថាជនសង្ស័យនេះជាមុខសញ្ញាចាស់បានប្រព្រឹត្តដាក់អន្ទាក់ឆក់ចាប់សត្វព្រៃក្នុងតំបន់ព្រៃសហគមន៍មួយនេះ។សត្វជាច្រើនប្រភេទត្រូវកម្លាំងការពារសហគមន៍ដើរល្បាតប្រទះឃើញស្លាប់ដោយស្នាដៃជនសង្ស័យនេះ៕
យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបុករថយន្តស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
ភ្នំពេញ:បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកំពុងបត់ចូលច្រកព្រលានយន្តហោះពោធិ៍ចិនតុងបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។ ហេតុការណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចស្តុបព្រលានយន្តហោះពោធិ៍ចិនតុងក្នុងភូមិក្បាលដំរី២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៧ខែកក្ដដាឆ្នាំ២០២០។ សពរងគ្រោះមានឈ្មោះប៊ុនសម្បត្តិភេទប្រុសអាយុ២៧ឆ្នាំ។មានស្រុកកំណើតនៅភូមិសុក្រំឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។អ្នករងរបួសធ្ងន់មានឈ្មោះ ឆិប រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សរស់នៅភូមិឃុំជាមួយជនដែលស្លាប់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញក្រុងវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
នគរបាលខណ្ឌដង្កោចាប់ជនបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោកលុយជាង១ម៉ឺនដុល្លារ
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលកាលពីម្សិលមិញបានឃាត់ខ្លួនជនសង្ស័យបរទេស៣នាក់ ពាក់ព័ន្ធករណីឆបោក(លុយ១០,៧៥០ដុល្លារ) កើតឡើងនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យបរទេសទាំង៣នាក់នោះរួមមាន ៖ ទី០១ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០៣ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យក៖ ១-កុំព្យូទ័រចំនួន០៣គ្រឿង (ម៉ាក […]
កម្លាំងនគរបាលឃាត់ជនសង្ស័យ២នាក់កំពុងលក់គ្រឿងញៀនដកហូតវត្ថុតាង
ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាប់ជនសង្ស័យចំនួន២នាក់ក្រោយឆែកឆេររកឃើញថ្នាំញៀន១៦កញ្ចប់ខណៈជននេះកំពុងឈរលក់។ការចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចវាលខ្សាច់ជាប់សំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២។ ជនសង្ស័យទាំង២នាក់ឈ្មោះ សេងលីណា ភេទ ប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដនិងឈ្មោះដួងច័ន្ទតារាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខT០៦ភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕