កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់បក់មកពីសមុទ្រចិនខាងត្បូងដូចភ្ជាប់នូវសេចក្តីជូនដំណឹង
Month: March 2020
បុគ្គលនីណាក់នៅតែអំនួត“អញលើសគេ
ជាទូទៅមនុស្សដែលមិនស្គាល់ខ្លួនឯងតែងតែមានចិត្ដប្រកាន់លើភាពជាខ្លួនឯង ពិសេសប្រកាន់មាំថាខ្លួនពូកែ, ខ្លាំង និងពិសេសមិនតែប៉ុណ្ណោះគេយល់ថាអញពូកែជាងគេខ្លាំងជាងគេនិងពិសេសលើសគេមិនមែនត្រឹមតែពូកែ ខ្លាំង និងពិសេសធម្មតាទេតែគឺ “អញលើសគេ”។អួតជាលក្ខណៈរបស់ចិត្តដែលមោទនៈប៉ោងជោរនឹងគុណសម្បត្ដិដែលខ្លួនមានហើយនៅមិនសុខចេះតែចង់អួតគេដើម្បីឲ្យគេសរសើរ។ គេច្រើនបោះសម្ដីទៅមុនទង្វើឬមិនធ្វើអ្វីសោះ តែគេវ៉ូសវ៉ាសនិយាយយកមុខមាត់។ បើមានត្រឹម៥ គេអួតថាគេមានដល់១០ ហើយមនុស្សបែបនោះច្រើនតែយល់ថា គេពេញហើយ គេចេះគ្រប់ហើយ គេគ្រាន់បើហើយ គេល្អហើយ ។ដូច្នេះគ្មានអ្វីចាំបាច់ត្រូវរៀនបន្ថែមទៀតឡើយ។ គេថាបើតែរៀនមិនឈប់គឺមានតែពួកអាល្ងង់ទើបត្រូវការរៀនបន្ថែមរហូតមិនឈប់។ចំណែកឯខ្លួនគេវិញចេះដឹងជាងគេហើយ គ្មានអ្វីគួររៀនបន្ថែមទៀតឡើយ។នេះជាអំនួតដែលប្រៀបដូចជាពពុះទឹក គ្មានអ្វីពិតប្រាកដឡើយគឺវាបែកទៅវិញបន្ទាប់ពីឡើងពពុះបានមួយរយៈ។មនុស្សកាន់តែមានអំនួត កាន់តែពុលឆ្កួតនឹងខ្លួនឯង វង្វេងនឹងខ្លួនឯងថាខ្លួនគ្រាន់បើជាងគេហើយក៏មកពីគេវង្វេងពុលនឹងខ្លួនគេ ទើបគេទៅជាកើតអំនួតក្នុងចិត្ដ។មនុស្សដែលមានអំនួតតែងតែកោកៗប្រៀបដូចស្គរតែតាមពិតទៅគឺទទេ គ្មានខ្លឹមសារគ្មានបានជាប្រយោជន៍អ្វីសោះ។ផ្ទុយទៅវិញ មនុស្សដែលពោរពេញដោយអំនួតតែងឆោតហើយគេមិនដែលព្រមទទួលថាខ្លួនឆោតឡើយមានតែចចេសមានះថាខ្លួនត្រូវថាខ្លួនគ្រាន់បើរហូតដោយមិនបើកចិត្ដរៀនសូត្ររឿងថ្មីៗ មិនបើកចិត្ដទទួលយកការពិតឡើយព្រោះបើគេទទួលស្គាល់ការពិតនោះគេមុខជាមិនបានធ្វើជាមនុស្សដែលពូកែជាងគេ,ខ្លាំងជាងគេ និងពិសេសលើសគេឡើយ។ដូច្នេះហើយទើបគេនៅតែបន្ដរស់ក្នុងភាពឆោតអស់មួយជីវិតដោយគេមានះកាន់យកតែគំនិតខ្លួនមិនបើកទិដ្ឋិស្ដាប់អ្នកដទៃពន្យល់។គេអាចដូរឈ្មោះមនុស្សបាន តែគេមិនអាចប្តូរចរឹកធម្មជាតិ នៃសារជាតិរបស់មនុស្សបានទេ បើជារុក្ខជាតិ ពូជក្រូច វានៅតែក្រូច ពូជស្វាយ វានៅតែស្វាយ ពិបាកកែប្រែបំផុត។យ៉ាងណាម៉ិញមនុស្សដែលមានសន្តាន ក្នុងអំនួតថាខ្លួនជាអ្នកចេះ មានតែអញ គេមិនស្មើអញ អញធ្វើអីក៏ត្រូវ អញរកស៊ីអីក៏ចំណេញ អញនិយាយអីក៏បាន សិទ្ធរបស់អញ …ចុងក្រោយគឺលេងមានពាក្យថា«អញ» ទៀតហើយ មានតែ«អុញ» ខណៈខ្លួនដើរកាន់តែជ្រៅមានទោសទណ្ឌតថភាពជាក់ស្តែង ។អ្នកលេង Facebookឈ្មោះ នី ណាក់ ម្ចាស់អាខោន Facebook IMan-KH គេស្គាល់សាវតារច្បាស់ណាស់ពី ស្នាដៃគាត់ជេរ […]
ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកលក់ឧបករណ៍ធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ទាំងអស់ដែលដាក់លក់នៅលើទីផ្សារ
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានក្រើនរំលឹកជាថ្មីថារាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ទាំងអស់ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារតាមរយៈបណ្តាញសង្គមនានាគឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់នោះទេ។ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលឡើយ។ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះដោយបញ្ជាក់ថាអង្គការសុខភាពពិភពលោកប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះគឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ឬបរិក្ខារទាំងអស់នេះសូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកានិងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ។ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខារពេទ្យ ឬសម្ភារផ្សេងៗដែលខុសច្បាប់ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។សូមបញ្ជាក់ជូនថាក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀតដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈកំពុងព្យាបាលចំនួន៨២ករណីនិងអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២១ករណីហើយ៕
កម្ពុជាធានាសន្តិសុខស្បៀងអាចបំពេញតម្រូវការពលរដ្ឋបានទោះមានវិបត្តិជំងឺកូវីដ១៩ក៏ដោយ
ភ្នំពេញ៖ក្តីបារម្ភរបស់ប្រជាពលរដ្ឋអំពីសន្តិសុខស្បៀងកម្ពុជារួមមានអង្ករ,បន្លែ,ត្រី,សាច់,នៅគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ថាតើអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទេនៅពេលជំងឺនេះរីករាលដាលខ្លាំងនោះ?ត្រូវបានលោកវេងសាខុនរដ្ឋមន្ត្រីកសិកម្មកម្ពុជាអះអាងថាស្បៀងអាហារកម្ពុជាមានស្ថេរភាពល្អអាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។ កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២០កន្លងទៅលោកវេងសាខុនបានបញ្ជាក់ថាការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូកគោមាន់ទារ)ចិញ្ចឹមត្រីនិងការដាំដុំបន្លែបង្ការមានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។ លោករដ្ឋមន្ត្រីវេងសាខុនបានបញ្ជាក់ថា”ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជាខ្ញុំគិតថាមិនមានបញ្ហាអ្វីដែលកើតឡើងទេ។ព្រោះស្រូវយើងមាននៅសល់ច្រើនការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ។ការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតាការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា”។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្មក្នុងឆ្នាំ២០១៩មានដូចជាការងារបង្កបង្កើនផលស្រូវនៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន៣,៣៣លានហិកតា។ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំងនិងវស្សាសម្រេចបាន៣,៣៣តោនក្នុង១ហិកតាដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០,៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥,៧៦លានតោនគិតជាអង្ករស្មើនឹង៣,៦៩លានតោន។ ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំនិងឧស្សាហកម្មរយៈពេលខ្លីទទួលបានបរិមាណផលប្រមាណជាង ១៦លានតោននៅឆ្នាំ២០១៩។ ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧លានតោន។ក្នុងនេះការនាំចេញផ្លូវការមានចំនួន៤,៨៧លានតោនកើនលើសឆ្នាំមុនជាង១៣ភាគរយ ។ ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីពោតកៅស៊ូស្ករអំពៅប្រេងដូងឆៅ បានកើនឡើងគួរឱ្យកត់សម្គាល់។បរិមាណអង្ករនាំចេញផ្លូវការមានចំនួន៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។ តាមការស្រាវជ្រាវបានបង្ហាញថាក្នុងឆ្នាំ២០១៩នេះការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង២លានតោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។ ពាក់ព័ន្ធការការចិញ្ចឹមសត្វវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថាក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើបការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យមនិងធំដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ។ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេសកែលម្អពូជសត្វការកែច្នៃផលិតផលបសុសត្វការបង្កើតសត្តឃាតដ្ឋានទំនើបព្រមទាំងការសម្រួលពាណិជ្ជ-កម្មសត្វ និងផលិតផលសត្វ។ ជាការកត់សម្គាល់កន្លងមកការចិញ្ចឹមសត្វតាមប្រពៃណីត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ។ ផលិតកម្មសត្វសម្រេចបានចំនួន៤៥,៨លានក្បាលកើនឡើង៣.៣ភាគរយធៀបនឹងឆ្នាំ២០១៨។ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មមានបានកើន៣៧ភាគរយធៀបនឹងឆ្នាំ២០១៨។ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងជារៀងរាល់ឆ្នាំគឺបានកើនពី២០៩ពាន់តោននៅឆ្នាំ២០១៥ដល់២៣៩ពាន់តោននៅក្នុងឆ្នាំ២០១៩។ សម្រាប់វិស័យជលផលវិញក្នុងឆ្នាំ២០១៩ផលចាប់ពីធម្មជាតិនិងផលវារីវប្បកម្មសម្រេចបានចំនួនជាង ៩០៨ពាន់តោន។ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបាន៤៧៩ពាន់តោន,ផលនេសាទសមុទ្រ ១២២ពាន់តោន និងផលវារីវប្បកម្ម (ការចិញ្ចឹមត្រី) សម្រេចបានចំនួន ៣០៧ពាន់តោន កើនឡើង ២១ភាគរយធៀបនឹងឆ្នាំ២០១៨៕
ដែនជំរកសត្វព្រៃស្រែពកគួរឱ្យគយគន់សម្រាប់ភ្នែកទេសចរណ៍
ភ្នំពេញ៖ទេសភាពទាំងនេះគឺស្ថិតតាមបណ្តោយទន្លេស្រែពកភាគខាងលើក្នុងដែនជំរកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។នៅក្នុងការចុះល្បាតកាលពីពេលថ្មីៗកន្លងទៅនេះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានផ្តិតរូបភាពនៅតាមទីតាំងនេះដែលជាទីជម្រករបស់សត្វកម្រមួយចំនួនផងដែរ ដូចជា ក្រពើភ្នំ ភេ អន្លុងត្រីត្រសក់ ជាពិសេសតាមដងទន្លេដុះដោយដើមឈើទាលធំៗ។ លោកកែវសុភក្រប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានឱ្យដឹងថានៅរដូវនេះធនធានធម្មជាតិមានភាពស្រស់ត្រកាលបង្ហាញនូវសុខភាពរបស់ព្រៃនៅតំបន់នោះផងដែរ។ក្រៅពីនោះយើងសង្កេតឃើញវត្តមានសត្វស្វាមួយចំនួនដូចជាស្វាព្រាម,ស្វាស្រូវ,និងសត្វស្លាបកេងកងតូចស្មោញនិងក្អែកទឹកជាដើម។ដោយឡែកតាមការសិក្សាក្រពើភ្នំមានវត្តមាននៅក្នុងតំបន់នោះប្រហែល២០ទៅ២៥ក្បាល។តាមការសិក្សាក្រពើភ្នំមានវត្តមាននៅក្នុងតំបន់នោះប្រហែល២០ ទៅ២៥ក្បាល ។ សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃស្រែពកនៅខេត្តមណ្ឌលគីរីត្រូវបានបែងចែកជាបួនតំបន់។ក្នុងនេះមានតំបន់ស្នូលតំបន់អភិរក្សតំបន់ប្រើប្រាស់ដោយចីរភាពនិងតំបន់សម្រាប់បម្រើដល់ការងារគ្រប់គ្រងថែរក្សាអភិរក្សនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៩។ ការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពករៀបចំឡើងដើម្បីធានាប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការគ្រប់គ្រងធនធានធម្មជាតិនិងជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃស្រែពកក៏ដូចជាការលើកកម្ពស់ចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន។ក្នុងការរួមចំណែកដល់ការគ្រប់គ្រងការការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ព្រមទាំងធានាឱ្យមានការថែទាំសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី៕
រឿងរ៉ាវលោកនី ណាក់អាចញ៉ត់គុកបានខណៈមានកំហុសធំជាងចំប៉ីខ្មៅ
នរណា…!នរណា…!ក៏គេដឹងដែរថាលោកនី ណាក់ម្ចាស់ហ្វេសប៊ុក “Iman-KH”ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋប្រតិកម្មខ្លាំងឡើងៗ ដោយសារតែសំណេរចាក់ដោតមួយ ប្រមាថប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា“ចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប”គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុនសែនអន្តរាគមន៍រឿងជំពាក់ប្រាក់ធនាគារស្របពេលផ្ទុះជំងឺកូវីដ១៩ខណៈពលរដ្ឋខ្លះអាចនឹងគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។បើតាមលោក នី ណាក់ បានបង្ហោះនាពេលកន្លងមកគឺ មិនត្រឹមតែបានប្រមាថធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ថែមទាំងបានប្រមាថថ្នាក់ដឹកនាំកំពូលៗថែមទៀតផង ។ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋខ្មែរបានជំរុញអោយសមត្ថកិច្ចចាត់ការលោកនី ណាក់ តាមផ្លូវច្បាប់ ដោយមិនអាចអត់អោនអោយបានឡើយខណៈរឿងរ៉ាវរបស់លោកនីណាក់ធំជាងកំហុសចំប៉ីខ្មៅទៅទៀត។យ៉ាងណាក៏ដោយលោកនីណាក់ក៏បានចេញលិខិតសុំទោសជាសាធារណៈផងដែរ។សូមរំលឹកផងដែរថាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ ប្រកាសសាលក្រមផ្តន្ទាទោសលោកយិន ហេង(ហៅ ចំប៉ីខ្មៅ) ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំនិងពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ព្រោះតែខឹងយុវជន៣នាក់ ជិះម៉ូតូមកខោកក្បាល។ជនជាប់ចោទ ចំប៉ីខ្មៅ បានសារភាពកំហុសនិងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យទាំងនេះ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនចំប៉ីខ្មៅ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីចំប៉ីខ្មៅ បានបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល៕
សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន!ចំពោះជនខិលខូចយកលេខ០៨១៦០០៣៤១ថាជាបុគ្គលិកLOLCក្នុងបំណងបោកឲ្យផ្ទេរប្រាក់…បោកចំលោកពុតសាម៉ាត់
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន!ចំពោះជនខិលខូចមួយចំនួនបានយកលេខទូរស័ព្ទបន្លំខ្លួនជាបុគ្គលិកLOLCទូរស័ព្ទទៅពលរដ្ឋក្នុងបំណងប្រើល្បិចធ្វើការខ្ចីលុយនិងផ្ទេរប្រាក់ផ្សេងៗ។ជាក់ស្តែងនៅព្រឹកថៃ្ងទី២៦ខែមីនាឆ្នាំ២០២០មានជនបោកប្រាស់ដោយបន្លំខ្លួនជាបុគ្គលិកLOLCបានប្រើប្រាស់លេខទូរស័ព្ទ០៨១៦០០៣៤១ខលមកកាន់លេខ០៧៧៣១៣២៧៦ដែលជាលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកពុតសាម៉ាត់ចាងហ្វាងការផ្សាយ«ចលនាសង្គម»ក្នុងបំណងបំណងធ្វើការខ្ចីលុយនិងផ្ទេរប្រាក់ផ្សេងៗ។អង្គភាពយើងចាត់ទុកទង្វើនេះមិនមែនជាបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុLOLCទេ។សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន!ចំពោះប្រើប្រាស់លេខ០៨១៦០០៣៤១នេះក្នុងផ្ទេរប្រាក់។ដូច្នេះសុំអំពាវនាវសមត្ថកិច្ចចាត់វិធានការស្រាវជ្រាវនិងអនុវត្តនិតិវិធី៕