អន្តរជាតិ៖យោងតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិReutersកាលពីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នេះបានឱ្យដឹងថាតាមមន្ត្រីនគរបាលឥណ្ឌាបានឱ្យដឹងថា៖ហ្វូងសត្វស្វាមួយក្រុមបានចូលលុកលុយលួចសំណាកអ្នកឆ្លងជំងឺកូវីដ១៩ទៅបាត់។ សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងក្នុងសប្តាហ៍នេះនៅពេលដែលអ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់កំពុងតែដើរក្នុងបរិវេណសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយកន្លែងស្ថិតក្នុងទីក្រុងMeerutនៃរដ្ឋUttarPradesh។ក្រោយវាយឆ្មក់លើអ្នកបច្ចេកទេសរូបនោះក្រុមសត្វស្វាក៏បានប្រមូលយកសំណាកឈាមអ្នកជំងឺកូវីដ១៩ចំនួន៤នាក់ដែលកំពុងទទួលការព្យាបាល ហើយរត់គេចខ្លួន ទៅបាត់។ ដោយឡែកបើតាមអ្នកជំនាញឥណ្ឌា បានបញ្ជាក់ថាករណីមិនច្បាស់នោះទេថាតើសត្វស្វាអាចឆ្លងជំងឺ កូវី១៩ឬអត់ប្រសិនបើពួកវាប៉ះពាល់ជាមួយឈាមអ្នកដែលមានជំងឺនេះ។សូមបញ្ជាក់ថាគិតមកដល់ពេលនេះឥណ្ឌារកឃើញអ្នកផ្ទុកវីរុសកូវីដ១៩សរុបជាង១៧ម៉ឺននាក់។ក្នុងនោះជិត៥នាក់ស្លាប់និងជាង៨ពាន់អ្នកបានជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា យោងតាមគេហទំព័រ worldometerបានបង្ហាញថាបច្ចុប្បន្នឥណ្ឌាឈរនៅតារាទី៩ ដែលមានអត្រាអ្នកឆ្លងច្រើនបន្ទាប់ពីប្រទេសអាឡឺម៉ង់៕
Month: May 2020
ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៦លាននាក់ ស្លាប់ជាង៣៦ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,០២៦,០៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦៦,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២,៦៥៥,៩៥៣នាក់។ គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៩៣,២៦៣នាក់ ស្លាប់ចំនួន ១០៤,៥៣៩នាក់ និងជាសះស្បើយចំនួន ៥១៩,៣៨១នាក់៕
ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំទទួលអំណោយកាកបាទក្រហមខេត្
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ (ចាស់ជារា៦គ្រួសារ ស្ត្រីមេម៉ាយមានកូនច្រើន១គ្រួសារ និងគ្រួសារ មានជីវភាពខ្វះខាត១០ គ្រួសារ) សរុបចំនួន១៧ គ្រួសារ នៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា […]
រថយន្តមួយគ្រឿងបើកគេចម៉ូតូដឹកជ្រូក ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូកាលពីម៉ោង៤ និង២៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បង្កឲ្យមនុស្សចំនួន៣នាក់បាក់ជើង និង១នាក់ទៀតបែកភ្នែកម្ខាង។ គ្រោះថ្នាក់នោះកើតឡើងចំណុចខាងកើតសាលាឆទានព្រៃវែង ស្ថិតក្នុងភូមិព្រែវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា មានម៉ូតូដឹកជ្រូក១គ្រឿង បានបត់កាត់ពីមុខរថយន្ត១គ្រឿង កំពុងបើកក្នុងទិសដៅពីលិចទៅកើត ហើយក៏បើកកាត់ពីមុខម៉ូតូ១គ្រឿងទៀតក្នុងទិសដៅច្រាសគ្នា ខណៈនោះដែរ ក៏មានរថយន្ត១គ្រឿងបើកមក ក៏បើកគេចពីម៉ូតូដឹកជ្រូក ហើយបុកគ្នាបង្កឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់គឺ៣នាក់របួសបាក់ជើងនិងម្នាក់ទៀតបែកភ្នែកម្ខាង។ ក្រោយកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកស្រុកថ្មពួកបានដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក។ ចំណែកអ្នកបើកបរម៉ូតូដឹកជ្រូកបានគេចខ្លួននបាត់។ ចំពោះមូលហេតុនៃគ្រោះថ្នាក់នេះ លោកអធិការបានបញ្ជាក់ឲ្យដឹងថា គឺបណ្តាលមកពីរថយន្ត និងម៉ូតូបានបើកគេចពីម៉ូតូដឹកជ្រូកដែលបត់កាត់ពីមុខ៕
ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០លោកគឹមពង្សវីរៈអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារជាអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។ លោកបានដឹកនាំកិច្ចប្រជុំពិភាក្សាពីការបែងចែកក្រុមការងារបច្ចេកទេសចុះរៀបចំវេទិកាអ្នកពាក់ព័ន្ធពហុភាគី(MSP)បណ្តុំអាជីវកម្ម។នៅតាមឃុំស្រុកគោលដៅរបស់កម្មវិធី ASPIRE ដោយមានការចូលរួមពីទីប្រឹក្សាកម្មវិធីASPIRE ប្រធានការិយាល័យជំនាញនាយខណ្ឌរដ្ឋបាលជលផលតំណាងខណ្ឌរដ្ឋបាលព្រៃឈើនិងមន្ត្រីទីផ្សារកម្មវិធីASPIREសរុបទាំងអស់ ១១នាក់/ស្រី ៣នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ៕
រថយន្តពេទ្យដឹកអ្នករបួសទៅបុកជាមួយរថយន្តផ្សេងបណ្តាលឱ្យរបួស៧នាក់ទៀត
សៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៦រវាងថយន្តពេទ្យស្រុកក្រឡាញ់ដែលដឹកអ្នករបួសយកទៅមន្ទីរពេទ្យបានបុករថយន្តមួយគ្រឿងម៉ាកអ៊ីសុយស្ស៊ុយបណ្តាលឱ្យរងរបួស៧នាក់បន្ថែមទៀតនិងខូចខាតរថយន្តទាំងសងខាង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើ ផ្លូវជាតិលេខ ៦ ចំណុច ផ្លូវចូលភូមិរំដេងស្ថិតនៅ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបកាលពីយប់ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលស្រុកក្រឡាញ់ បានឱ្យថា រថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជរ ព័ណ៌ស ពាក់ស្លាកលេខ សៀមរាប រដ្ឋ១២.២.០៥៨០ជារថយន្តពេទ្យស្រុកក្រឡាញ់ បានដឹកអ្នករបួសឈ្មោះ ថី ថាំ ដែលរបួសដោយសាក្រឡាប់គោយន្តយកទៅព្យាបាលនៅពេទ្យក្រឡាញ់ ។ សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយ រថយន្តម៉ាកអ៊ីសុយស្ស៊ុយពាក់ស្លាកលេខ ថៃ៣១៨០ ដែលបើកបរក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេង បណ្តាលឱ្យរងរបួសទាំងសងខាង។ចំណែករថយន្តខូចខាតទាំង២គ្រឿង។ចំណែកអ្នករបួសត្រូវបានរថយន្តស៊ីរ៉ែនស្នាក់ការ៦១០ ដឹកមកមន្ទីរពេទ្យស្រុកក្រឡាញ់ដើម្បីសង្គ្រោះ។ អ្នករងរបួសទាំ៧នាក់គឺមាន ទី១,ឈ្មោះ ស្ងួន ចាយ ភេទប្រុស អាយុ៣៨ ឆ្នាំជាអ្នកបើកបររថយន្តម៉ាក ហ្វតរ៉េនជរ, ទី២ ឈ្មោះ ធឿម ប៊ុនយ៉ិញ ភេទប្រុស អាយុ២៧ឆ្នាំទី៣ឈ្មោះ ថាំ ធិប ភេទប្រុស អាយុ២០ឆ្នាំ ,ទី៤ ឈ្មោះ ឆាវ ចេន ភេទស្រី […]
ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានចែកឧបករណ៍កសិកម្ម
ព្រះវិហារ៖កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសង្គមថ្មីបានចូលរួមចែកឧបករណ៍កសិកម្មមានដូចជា:នាគស្រែ.ឧបករណ៍ដាំស្រូវ.និងរនាស់សម្រាប់វាយពង្រាបដី។ដែលជាប្រភេទឧបករណ៍ពាក់កណ្ដាលស្វ័យប្រវត្តិជូនដល់កសិករជាសមាជិកសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍និងសហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ ។ លោកស្រីជូមេត្តាប្រធានសហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍បានឡើងបង្ហាញពីបទពិសោធន៍កន្លងមកតាមរយៈការប្រើប្រាស់ឧបករណ៍ទាំង ៣ប្រភេទនេះ ទៅលើការដាំដុះដំណាំស្រូវ គឺទទួលបានលទ្ធផលល្អ ជាងពេលដែលគាត់មិនទាន់ប្រើឧបករណ៍ទាំងនេះ។ដូចជា:ចំណេញពេលវេលា.ប្រើប្រាស់កម្លាំងពលកម្មតិច.ដីធូរស្រូវលូតលាស់លឿន.គ្មានស្មៅចង្រៃ.ទិន្នផលកើនជាងឆ្នាំមុន..។ល។ ឧបករណ៍កសិកម្មទាំងបីប្រភេទនេះគឺជាការផ្ដល់ជូនពីអង្គការdpa។ដែលចូលរួមសម្របសម្រួលដោយលោកហាត់រ៉ាម៉ូបុគ្គលិករបស់អង្គការdpaនិងលោកប៉ែនពេជ្រពណ្ណារាយប្រធានការិយាល័យកៅស៊ូនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ៕
អាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានមុនពេលកំណត់
អាមេរិក ៖ មន្ត្រីម្នាក់បានប្រាប់ AFP កាលពីថ្ងៃពុធថា អាមេរិកបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានមុនកាលកំណត់ ខណៈដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតនូវការអំពាវនាវឲ្យមន្ទីរបញ្ចកោណនាំកងទ័ពត្រឡប់មកផ្ទះវិញ។ ការវិវឌ្ឍន៍នេះបានកើតឡើងនៅពេលដែលមានសំណួរទាក់ទងនឹងដំណាក់កាលបន្ទាប់នៃសង្គ្រាមដ៏យូរអង្វែងរបស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានបទឈប់បាញ់គ្នាជាប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃដែលនាំឲ្យមានការបញ្ចប់ការស្លាប់ និងរងរបួសលើជនស៊ីវិល។ បទឈប់បាញ់គ្នាដែលពួកតាលីបង់បានអំពាវនាវដើម្បីប្រារព្ធពិធីបុណ្យមូស្លីម Eid al-Fitr បានបញ្ចប់នៅយប់ថ្ងៃអង្គារដែលធ្វើឲ្យប្រទេសអាហ្វហ្គានីមានការព្រួយបារម្ភអំពីថាតើវានឹងត្រូវបន្ត ឬពេលណាសង្គ្រាមអាចនឹងផ្ទុះឡើងសាជាថ្មី ។ប៉ូលីសបាននិយាយថា កម្រិតអំពើហឹង្សានៅតែមានកម្រិតទាប បន្ទាប់ពីការបញ្ចប់បទឈប់បាញ់គ្នា ប៉ុន្តែកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងត្បូងដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធ១៨នាក់។ ក្រោមកិច្ចព្រមព្រៀងមួយដែលអាមេរិកបានចុះហត្ថលេខាជាមួយតាលីបង់កាលពីខែកុម្ភៈមន្ទីរបញ្ចកោណគឺត្រូវធ្វើឲ្យកម្រិតកងទ័ពថយចុះពីប្រហែល ១២ ពាន់នាក់ទៅ ៨,៦០០ នាក់នៅពាក់កណ្តាលខែកក្កដាមុនពេលដកកងកម្លាំងទាំងអស់នៅត្រឹមខែឧសភា ឆ្នាំ ២០២១។ ប៉ុន្តែមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ចំនួនកងទ័ពមានប្រមាណ ៨,៥០០ នាក់រួចទៅហើយ ខណៈដែលមេបញ្ជាការបានពន្លឿនការដកចេញ បន្ទាប់ពីមានការភ័យខ្លាចដោយសារវីរុសកូរ៉ូណា។ មន្ត្រីរូបនោះបានប្រាប់ AFP ថា “ការដកចេញនេះត្រូវបានពន្លឿនដោយសារតែការប្រុងប្រយ័ត្ននៃជំងឺ COVID-19”។ លោក Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា កម្រិតកងកម្លាំងរបស់សហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម៧ពាន់នាក់។ លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បន្ទាប់ពីរយៈពេល ១៩ ឆ្នាំវាដល់ពេលហើយដែលពួកគេត្រូវប្រើកម្លាំងប៉ូលីសការពារប្រទេសរបស់ខ្លួន” ៕
លោកស្រី ម៉ែន សំអន ស្នើ៣ចំណុចដល់ក្រុមការងាររកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញអំឡុងកូវីដ១៩
ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញរាជធានីភ្នំពញ បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅរាជធានីភ្នំពេញដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលារាជធានីភ្នំពេញ ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ កិច្ចប្រជុំថ្ងៃនេះប្រារព្ធឡើងគឺឆ្លើយតបនឹងសេចក្តីណែនាំលេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩។ ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិតមក៏បានថ្លែងនូវការកោតសសើរចំពោះ លោក លោកស្រីប្រធានក្រុមការងារចុះ ជួយតាមខណ្ឌ អភិបាលរាជធានី ប្រធាន ក្រុមប្រឹក្សារាជធានី ភ្នំពេញ លោក លោកស្រីអភិ បាលខណ្ឌទាំង១៤ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក។ ជាមួយគ្នានោះលោកស្រីក៏បានស្នើឲ្យចំនួន៣ចំណុចរួមមាន ៖ ១.ប្រធានក្រុមការងារចុះតាមខណ្ឌ និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យ […]