ព័ត៌មានសន្តិសុខសង្គម

មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​ចុះ​ពិនិត្យ​និង​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​

ខេត្តកំពង់ឆ្នាំង​៖​កាលពី​ថ្ងៃទី​២៥​វិច្ឆិការ​២០២០​មន្ត្រី​ស្ថាបន​តុលាការខេត្ត​កំពង់ឆ្នាំង​,​កម្លាំង​សមត្ថកិច្ច​រួមមាន​មន្ត្រី​ជំនាញ​ជលផល​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​ដែល​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក​ជាច្រើន​កន្លែង​ក្នុងភូមិ​ព្រែក​យួន​និង​ព្រែក​ផ្សេងៗ​ទៀតហើយ​បាន​ណែនាំ​ពលរដ្ឋ​កុំឱ្យ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ស្ថិតក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។ ​ ​លោក​អ៊ិត​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ថាៈ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យមើល​ការនេសាទ​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក​នៅក្នុង​ស្រុក​ជល​គី​រី​។​ជាមួយនេះ​កម្លាំង​បាន​រុះ​រើចេញ​នូវ​ស្បែ​មុង​និង​អួន​ក្រឡា​ញឹក​និង​បានការ​ណែនាំ​ប្រជា​នេសាទ​ទាំងអស់​ឱ្យ​កុំ​ដាក់​សាច់​អួន​ក្រឡា​ញឹក​និង​ស្បៃ​មុង​។​ ​លោក​អ៊ិត​សុធា​បាន​បន្តថាៈ​សូម​បងប្អូន​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដើម្បី​ចាប់យក​ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ត្រី​ចម្រុះ​ល្អិតៗ​ដែល​អាច​នឹង​ប្រឈម​ដាច់​ពូជ​និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ​មួយចំនួន​ចូលទៅក្នុង​ទន្លេ​វិញ​៕​  

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ ការតាក់តែងច្បាប់ថវិកាឆ្នាំ២០២១ បង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងមិនប្រែប្រួលរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩។ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារទាំងស្រុងក្នុង Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះ ថា «ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៃសម័យប្រជុំរដ្ឋសភាពេញអង្គ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងរាជរដ្ឋាភិបាលបានបង្ហាញពីស្មារតីនៃការតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង ដោយផ្តោតចម្បងលើការប្រយុទ្ធការពារអាយុជីវិតប្រជាជន ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមទាំងការតម្រង់ធនធានឆ្ពោះទៅការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបិត្តិកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម ចីរភាពនៃកំណើនសេដ្ឋកិច្ច រួមជាមួយនឹងការប្រកួតប្រជែងរបស់កម្ពុជា។ ស្មារតី និងមូលដ្ឋាននៃការគិតគូរខាងលើនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ពីភាពមុតស្រួច និងភាពមិនប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសបណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងអណ្តាតភ្លើង និងម្នាក់ទៀតរងរបួស

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្នុងអណ្តាតភ្លើង ហើយម្នាក់ទៀតរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ចេញពីធ្វើការសំណង់ ហើយនាំគ្នាស្ងោមាន់ហូបបាយ ស្រាប់តែផ្ទុះធុងហ្គាសតែម្តង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣ ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទី១ ឈ្មោះ ព្រេង ខា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ បាត់បង់អាយុជីវិត។ ទី២ ឈ្មោះ ព្រេង ឃីង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងបុកគ្រឹះ រងរបួសស្រាល បុរសទាំងពីរនាក់ជាបងប្អូនបង្កើត (ភ្លោះ) មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀតស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវេងសាខុនមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែ​​លបានទទួលរងគ្រោះ​ដោយសារ​ជំនន់ទឹ​កភ្លៀង

ឈានចូលដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែលជាខេត្តបានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកដើម្បីពិនិត្យនិងតាមដានអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅតាមតំបន់ដែលទទួលរងគ្រោះ។ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័9ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវចំនួន ៨៣តោនជូនប្រជាកសិករចំនួន៨៣០គ្រួសារដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីឯកគង់គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពិធីនេះបានប្រារព្វក្នុងបរិវេណវត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីគ្រោះមហន្តរាយទឹកជំនន់កន្លងមកដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ បានលេបត្របាក់ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: របស់បងប្អូនប្រជា កសិករនៅតាមបណ្តាខេត្តមួយចំនួន។ ឆ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជា កសិករ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចំបាច់ និងបន្ទាន់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយស្តារផលិតកម្មដំណាំស្រូវជូនប្រជា កសិកររងគ្រោះឲ្យអស់សមត្ថភាព គ្រប់វិធីសាស្រ្ត គ្រប់មធ្យោបាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយខ្វះស្បៀងឡើយ។ ទទូលបានបទបញ្ញាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ […]

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ធ្វើដំណើរ​ទៅកាន់​ខេត្តចំនួន៧ ​ក្រោយចប់ការ​ធ្វើ​ចត្តាឡីស័ក

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីចុងសប្តាហ៍ បាន​ចេញ​ដំណើរ​ទៅកាន់​ខេត្ត​ជាច្រើន បន្ទាប់ពី​បញ្ចប់ការធ្វើតេស្តចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដោយលោក​ទទួលបានលទ្ធផលអវិជ្ជមាន​កូវីដ១៩។ ឯកឧត្តម​រដ្ឋមន្រ្តីបាន​ឱ្យដឹង​តាមរយៈទំព័រហ្វេសប៊ុក​ថា ដំណើរបេសកកម្មនេះ​មានរយៈពេល៣ថ្ងៃ គិតពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ទៅកាន់​ខេត្ត​គោលដៅ​ចំនួន៧គឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ។ ដំណើរបេសកកម្មនេះ មានគោលបំណងសំខាន់៣ គឺ ៖ ទី១-ពិនិត្យ និងចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជពីសម្តេច ហ៊ុន សែន កន្លងទៅ។ ទី២- ពិនិត្យស្ថានភាពប្រភពទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករការប្រើប្រាស់ទឹកដល់ការប្រមូលផល និងទី៣-ពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ (អត្រាដំណុះគ្រាប់) ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយ​រដ្ឋ ក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម នាពេលអនាគត៕

ព័ត៌មានជាតិ

ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»

ខេត្តព្រះវិហារ ៖ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣វិច្ឆិកា ក្រោមប្រធានបទ «អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ»។ ទិវានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ជួប បារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ជាតិ-ក្រោមជាតិ លោកគ្រូ-អ្នកគ្រូ សិស្ស និស្សិត យុវជន សាធារណជន និងប្រជាសហគមន៍ជាច្រើនរូប។ នាឱកាសប្រារព្ធទិវានេះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបង់ថ្លៃប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែតុលា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមសេចក្ដីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងសម្រាប់ខែតុលា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវា សម្រាប់ខែកញ្ញា និងខែមុនៗកន្លងមក រដ្ឋបាលរាជធានីបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តព្រះសីហនុអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀនឡើងវិញនៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលា ហ៊ុន សែនរាម

ខេត្តព្រះសីហនុ ៖ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងការអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀន នៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រេចអនុញ្ញាតឱ្យសាលាបឋមសិក្សា ជំពូខ្មៅ ស្ថិតក្នុងភូមិជំពូខ្មៅ ឃុំទួលទទឹង និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០។ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទ កូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយត្រូវពាក់ម៉ាស់ការពារនៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃនប់ នាយក នាយិកា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សគ្រប់រូប និងសាធារណៈជនជ្រាប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ […]

ព័ត៌មានជាតិ

កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ព្រះវិហារ​ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតាម​ដងស្ទឹង​សែន​

ព្រះវិហារ​៖​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្រុមមន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅតាម​ដងស្ទឹង​សែន​ចាប់ពី​ភូមិ​ដំណាក់​ក្រុង​ព្រះវិហារ​រហូតដល់​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ​។ ​ ​មន្ត្រីជលផល​បាន​បន្តថា​ជា​លទ្ធផល​បង្ក្រាប​ឧបករណ៍​នេសាទ​ជា​លក្ខណ​:​គ្រួសារ​សរុប​ចំនួន​៩​ប្រភេទ​ស្មើ​៩៤​ឧបករណ៍​នេសាទ​រួមមាន​៖​តុម​,​ប៉ោង​,​មង​ពាក់​/​មង​រាយ​,​មង​ហ៊ុ​,​សន្ទូចរនង​និង​ឧបករណ៍​ល្មើស​ចំនួន​៦​ករណី​ត​។​ដូចជា​របាំង​ហ៊ុំ​ស្បៃ​មុង​,​របាំង​ព្រួល​និង​លូ​ស្បៃ​មុង​,​លប​កន្ទុយ​កណ្តុរ​,​ឧបករណ៍​ឆក់​ត្រី​និង​ដង​ថ្នង​ឆក់​ដួស​ត្រី​។​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ​បាន​បំផ្លាញចោល​នៅនឹងកន្លែង​កើតហេតុ​៕​​    

ព័ត៌មានជាតិ

មន្រ្តីរដ្ឋបាលTrumpបានទា​ក់ទងដោយ​សម្ងាត់ទៅក្រុមផ្ទេររបស់​លោកBiden

ទោះបីជាមានការបដិសេធរបស់លោកTrumpក្នុងការបាត់បង់ក៏ដោយក៏មន្ត្រីរដ្ឋបាលTrump មួយចំនួនបានទាក់ទងទៅក្រុមផ្លាស់ប្តូររបស់លោកBiden។អ្នកកាន់តំណែងមួយចំនួននិងអតីតមន្រ្តីរដ្ឋបាលTrumpបានទាក់ទងជាសម្ងាត់ទៅក្រុមផ្លាស់ប្តូររបស់ប្រធានាធិបតីជាប់ឆ្នោតរបស់លោកJoeBidenទោះបីជាលោកTrumpនៅតែបន្តបដិសេធមិនទទួលស្គាល់ការបរាជ័យនិងប្រកាសជ័យជំនះ។មន្រ្តីពីរនាក់មកពីក្រុមផ្ទេរប្រាក់របស់លោកBidenបាននិយាយថាការអភិវឌ្ឍន៍នេះមិនធ្ងន់ធ្ងរទេ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះបង្ហាញថាតួលេខជិតស្និទ្ធនឹងលោក Trump ជឿជាក់ថាលោកBidenនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។ទោះបីជាប្រធានាធិបតីបច្ចុប្បន្នបដិសេធមិនទទួលស្គាល់ការបរាជ័យនិងក្រុមស្របច្បាប់របស់លោកនៅតែបន្តទៅមុខក៏ដោយ។ ប្តឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនដោយគ្មានភ័ស្តុតាងជាក់លាក់។ក្រុមមន្រ្តីបានទទូចថាវិធីសាស្រ្តនេះមិនអាចជំនួសសេចក្តីសង្ខេបស្តីពីសន្តិសុខជាតិនិងវិធីដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដែលរដ្ឋបាល Trump បដិសេធមិនអនុញ្ញាតឱ្យក្រុមរបស់លោក Bidenឡើយ។ការបដិសេធឥតឈប់ឈររបស់ប្រធានាធិបតី Trump ក្នុងការទទួលស្គាល់ការបរាជ័យបណ្តាលឱ្យរដ្ឋបាលសេវាសាធារណៈ (GSA) មិនបញ្ជាក់លទ្ធផលនៃការបោះឆ្នោតនិងបង្កឱ្យមានការផ្ទេរអំណាចទៅក្រុមរបស់លោក Biden ។ ការពន្យារពេលនេះបានរារាំងក្រុមរបស់Bidenមិនឱ្យផ្តួចផ្តើមដំណើរការកាន់កាប់ដោយសណ្តាប់ធ្នាប់របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។លោកស្រីKateBedingfieldអ្នកនាំពាក្យក្រុមផ្លាស់ប្តូររបស់លោកBidenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាទោះបីមិនបានទាក់ទងជាផ្លូវការក៏ដោយGSA នៅតែត្រូវបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតដើម្បីចាប់ផ្តើមដំណើរការផ្ទេរ។ លោកស្រីបាននិយាយថា“ GSA ត្រូវតែអនុវត្តតាមច្បាប់នៃច្បាប់និងបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដើម្បីឲ្យ សហរដ្ឋអាមេរិកអាចមើលឃើញការផ្លាស់ប្តូររលូននិងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល” ។ ក្នុងអំឡុងពេលនៃការប្រជុំសំណួរនិងចម្លើយតាមអ៊ីនធឺណេតជាមួយបុគ្គលិកសុខាភិបាលជួរមុខកាលពីថ្ងៃពុធលោកBidenបាននិយាយថាការមិនចូលរួមនៅក្នុងសេចក្តីសង្ខេបអាចបណ្តាលឱ្យរដ្ឋបាលរបស់លោកជួបប្រទះការពន្យារពេលក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងនឹងCOVID។ក្រុមការផ្ទេររបស់លោកBidenកំពុងទាក់ទងជាមួយអតីតមន្រ្តីក្រសួងយុត្តិធម៌ថ្មីៗនេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរដោយគ្មានកិច្ចសហប្រតិបត្តិការពីរដ្ឋបាលTrump។សម្ពាធក្នុងការអនុញ្ញាតិឱ្យលោកBidenចាប់ផ្តើមដំណើរការផ្លាស់ប្តូរមួយកំពុងកើនឡើងដែលមួយផ្នែកមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាជាពិសេសលើបញ្ហាសន្តិសុខជាតិដ៏រសើបដូចជាភាពវៃឆ្លាតនិងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការត្រួតពិនិត្យការរាតត្បាតCovid។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបាននិយាយថាក្រុមអ្នកផ្ទេរតំណែងរបស់លោកBidenគួរតែចូលទៅក្នុងការធ្វើបទបង្ហាញនេះទោះបីក្រុមមេធាវីរបស់លោកប្រធានាធិបតី Trump ធ្វើបណ្តឹងជុំវិញលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងក៏ដោយ៕