ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់និងដកហូតវត្ថុតាងមួយចំនួនធំ

ព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិចំបក់សែនជ័យឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួនធំដើម្បីបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។ លោកវុធសាវីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១ថា៖លោកបានដឹកនាំកម្លាំងចម្រុះមានមន្ត្រីនគរបាល,នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត,នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។   កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងក្នុងស្រុកជាំក្សាន្តនេះជាលទ្ធផលបានរឹបអូសវត្ថុតាងរួមមាន៖ម៉ាស៊ីនវាលតាបឈូស,និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀតរួចបញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតដើម្បីចាត់ការទៅតាមច្បាប់។   លោកវុធសាវីបានបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះគឺឈ្មួញជួលឱ្យប្រជាពលរដ្ឋធ្វើ។ស្របពេលដែលលោកដឹកនាំកម្លាំងចុះទៅគឺឈ្មួញបានឈប់បណ្តោះអាសន្នដោយបន្សល់ទុកនូវសម្ភារនិងឈើចម្រុះជាច្រើនប្រភេទ។លោកបន្តថា៖ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវទេនោះគឺត្រូវតែបង្រ្កាប៕   

ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ជនលេងល្បែងជល់មាន់៨នាក់ម៉ូតូជាង១០គ្រឿង

បាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២១បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងភ្នាល់ជល់មាន់មួយកន្លែងនៅវាលស្រែស្ថិតក្នុងភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបងនិងបានចាប់មនុស្ស៨នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ លោកវរសេនីយ៍ឯកឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា៖សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖សង្វៀនសម្រាប់ជល់មាន់ចំនួន២,មាន់ជល់ចំនួន២ក្បាល,ស៊ុម៣,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់១,ម៉ូតូចំនួន១១គ្រឿង។សមត្ថកិច្ចបានរៀបចំចាត់ការតាមផ្លូវច្បាប់ ៕

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ៖ កំណើនភ្ញៀវទេសចរកាន់តែកើនឡើង ការធ្វើឌីជីថលរូបនីយកម្មក្នុងវិស័យទេសចរណ៍កាន់តែត្រូវការចាំបាច់

ភ្នំពេញ ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ស្របពេលជាមួយនឹងការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ការកើនឡើង និងការប្រែប្រួលឥតឈប់ឈរ នៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើឱ្យឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ឯកឧត្តម ប៉ាក់ សុខុម បានថ្លែងបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកតំណាងឱ្យ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើក «វេទិកាអន្តរជាតិស្តីពីវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា» ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងមជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបានរៀបចំឡើង នៅ Factory Phnom Penh ដោយមានការចូលរួមពី លោកស្រី អូហ្វេលី ប៊ួរីស នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា រួមទាំងភ្ញៀវជាតិ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្មបន្តដំណើរមកវាយតម្លៃលើ​វឌ្ឍនភាពនៃកា​រអភិវឌ្ឍសហគម​ន៍ព្រៃឈើ​ព្រៃហ៊ុំ

កម្មវិធីទី២៖នៅក្នុងខេត្តកំពង់ធំ នៅរសៀលថ្ងៃដដែល ចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ត្រីអមដំណើរដោយ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការទទួលបន្ទុករដ្ឋបាលព្រៃឈើ ឯកឧត្តម កែវ អូម៉ាលិស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តនិងសហការីបានបន្តដំណើរមកវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ព្រៃឈើព្រៃហ៊ុំ ដែលមានទីតាំងនៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។ លោកប្រធានសហគមន៍ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា សហគមន៍នេះបានបង្កើតឡើងក្នុងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ហើយទទួលស្គាល់ជាផ្លូវការដោយប្រកាស កសក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ បានចុះកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ និងបានអនុម័តផែនការគ្រប់គ្រងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ បច្ចុប្បន្នសហគមន៍មានផ្ទៃដីទំហំ ៤០៨ហ.ត សមាជិកសរុបចំនួន ៥១៧ គ្រួសារ (ពីរភូមិគឺ ភូមិដំរីស្លាប់ ២១៧គ្រួសារ និងភូមិសង្គម ៣០០គ្រួសារ)។ លោកបានបន្តទៀតថា សហគមន៍បានទទួលប្រយោជន៍ពីផល និងអនុផលព្រៃឈើសំខាន់ៗមានដូចជា៖ ផ្លែគុយ ផ្សិត ដំឡូង វល្លិ៍ និងរំពាក់ជាដើម។ ដើម្បី លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ […]

ព័ត៌មានជាតិ

ចាប់មេខ្លោងដែលនាំពលរដ្ឋទៅរំលោភដីរដ្ឋយកធ្វើជាកម្មសិទ្ធិនៅស្រុកស្ទឹងហាវ

ព្រះសីហនុ៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាមេខ្លោងម្នាក់ដែលនាំប្រជាពលរដ្ឋទៅរំលោភកាន់កាប់ដីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១នៅត្រង់ដីសម្បទានសង្គមកិច្ចឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះអឿនម៉ាប់អាយុ៤១ឆ្នាំមុខរបរជាងម៉ាស៊ីនត្រជាក់មានស្រុកកំណើតភូមិខ្ទុំកណ្ដាលឃុំជីគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែងស្រុកព្រៃនប់ត្រូវបានចោទថា”ញុះញុង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋលើអចលនទ្រព្យរបស់រដ្ឋ”។កម្លាំងនគរបាលស្រុកស្ទឹងហាវបានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។    សមត្ថកិច្ចបានបន្តថា៖ជនសង្ស័យរូបនេះបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ភូមិ១ឃុំទំនប់រលក។ក្រោយការចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានរថយន្ត១គ្រឿងម៉ាកLandroverសេរី២០០៥ពណ៌ខ្មៅមានផ្លាកលេខភ្នំពេញ 2W-2723 និងទូរស័ព្ទ១គ្រឿង៕

ព័ត៌មានជាតិ

សម្តេចហ៊ុន​សែន៖បរិច្ចាគដោយកា​រកាត់បៀវត្សតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំ​ងកូវីដ១៩​បង្ហាញឱយឃើញនូវសា​មគ្គី​ភាពក្នុងខឿ​នការពារសុខ​ភាពរបស់ប្រ​ជាជនយើង

ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែនិងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផងខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ ខ្ញុំឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុងឬមួយផ្នែករយៈពេលខ្លីឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង៕

ព័ត៌មានជាតិ

បញ្ជូនអ្នកដឹកឈើខុសច្បាប់២នាក់និងវត្ថុតាងទៅខណ្ឌរដ្ឋបាលព្រៃឈើ

បាត់ដំបង៖កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១បានប្រគល់រថយន្តតូចដឹកឈើខុសច្បាប់មួយគ្រឿងទៅរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។រថយន្តដឹកឈើនេះចាប់បាននៅត្រង់គល់ស្ពានអូរស្ងួតស្ថិតនៅភូមិអូរស្ងួតឃុំតាសាញស្រុកសំឡូតខេត្តបាត់ដំបង។ លោកវរសេនីយ៍ត្រីជួបណូមេបញ្ជាការអាវុធហត្ថស្រុកសំឡូតបានឱ្យដឹងថា៖កម្លាំងអាវុអហត្ថខេត្តបានស្ទាក់ចាប់ចានរថយន្តដឹកឈើ១គ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្ដាល 2A-1889និងឃាត់ខ្លួនជនសង្ស័យ២នាក់។ជនសង្ស័យរកស៊ីដឹកឈើទាំង២នាក់ឈ្មោះវ៉ាន់ រ៉ា ភេទប្រុសអាយុ១៧ឆ្នាំនិងឈ្មោះប៊ុនឡែនភេទប្រុសអាយុ២៧ឆ្នាំរួមទាំងវត្ថុតាងដកហូតមានរថយន្ដចំនួន១គ្រឿង,ឈើប្រណីតចំនួន១៦៤ដុំនិងប្រាក់រៀល៨៤.៥០០រៀល។   បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទាំងឈើនិងរថយន្តទៅខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្ត៕

ព័ត៌មានជាតិ

ឯកឧត្ដម ម៉ែន វិបុល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារបន្ត

ខេត្តស្វាយរៀង ៖​ ព្រឹកថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារសាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ នារយៈពេលកន្លងមកក្នុងកំឡុងឆ្នាំ២០២០ បើទោះជាមានបញ្ហាប្រឈមនានាបានកើតឡើងជាពិសេសបញ្ហាជកូវីដ-១៩ បញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង […]

ព័ត៌មានជាតិ

មហាសេដ្ឋីរូប​នេះជិតក្លាយជាកូនប្រសា​ររបស់លោកTrump

MichaelBoulosដែលទើបតែភ្ជាប់ពាក្យជាមួយTiffanyTrumpគឺជានាយកប្រតិបត្តិវ័យក្មេងម្នាក់ដែលទទួលមរតកចក្រភពជំនួញរាប់ពាន់លានដុល្លាររបស់គ្រួសារ។បន្ទាប់ពី Tiffanyដែលជាកូនស្រីពៅអាយុ២៧ ឆ្នាំរបស់អតីតប្រធានាធិបតីDonald Trumpបានប្រកាសភ្ជាប់ពាក្យជាមួយលោកMichaelBoulosនៅថ្ងៃទី ១៩ខែមករាជាអនាគតស្វាមីគឺមានការចាប់អារម្មណ៍ជាពិសេសចំពោះមតិសាធារណៈ។Michaelអាយុ២៣ ឆ្នាំត្រូវបានគេមើលឃើញថាបានជួបជាមួយTiffanyជាលើកដំបូងក្នុងឆ្នាំ២០១៨ហើយត្រូវបានមិត្តភក្តិរបស់លោកណែនាំឱ្យស្គាល់ក្រុមគ្រួសារអំឡុងពេលអរព្រះគុណនៅឆ្នាំនោះនៅឯរមណីយដ្ឋាន Mar-a-Lago រដ្ឋFlorida។MichaelបានកើតនៅKfaraakkaដែលជាភូមិមួយនៅភាគខាងជើងប្រទេសលីបង់ហើយបានផ្លាស់ទៅប្រទេសនីហ្សេរីយ៉ាតាំងពីវ័យក្មេង។បងប្អូនទាំង៣នាក់បានធំឡើងនៅទីនេះដែលគ្រួសារមានក្រុមហ៊ុនសាជីវកម្មរាប់ពាន់លានដុល្លារហើយក្រុមហ៊ុនជាច្រើនកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វ្រិកខាងលិចចំនួន១០នៅក្នុងវិស័យជាច្រើនដូចជាវិស័យសំណង់និងការធ្វើពាណិជ្ជកម្មរថយន្ត។លោក Massad Boulosឪពុករបស់Michaelបានកាន់កាប់មុខជំនួញទាំងនេះបន្ទាប់ពីរៀបការជាមួយម្តាយរបស់លោកឈ្មោះ SarahBoulosដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនFadoulGroupមានដើមកំណើតបារាំងហើយជាស្ថាបនិកនៃសមាគមសិល្បៈសំដែងនៅនីហ្សេរីយ៉ា។មុនពេលស្គាល់TiffanyយុវជនMichaelមានជីវិតខ្ជិលជារឿយៗ នៅរង្គសាលដែលឧស្សាហ៍ប្រើដើម្បីយកយន្តហោះឯកជនទៅប្រទេសក្រិកសម្រាប់វិស្សមកាលរដូវក្តៅនិងចូលរួមពិធីជប់លៀងទូក។លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហានិភ័យនិងហិរញ្ញវត្ថុពីសាកលវិទ្យាល័យមហាវិទ្យាល័យឡុងដ៍។ខណៈពេលដែលបងប្រុសរបស់លោកបន្តអាជីពជាតារាសម្តែងMichaelចូលចិត្តបន្តមុខជំនួញឪពុករបស់លោក។ យោងតាមប្រវត្តិរូប LinkedIn របស់លោក Michael គឺជានាយកក្រុមហ៊ុនក្រុមគ្រួសារជាច្រើនក៏ដូចជាអ្នកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្មសម្រាប់ក្រុមហ៊ុន Royalton Investmentដែលជាក្រុមហ៊ុនអចលនទ្រព្យប្រណីតដែលកំពុងប្រតិបត្តិការនៅទូទាំងទ្វីបអឺរ៉ុបនិងចិនខាងកើតដែលជាម្ចាស់“ នាវាផលិតទូកធំជាងគេបំផុតនៅលើពិភពលោក” ។ថ្វីបើការរិះគន់របស់លោក Trump ចំពោះបណ្តាប្រទេសអាហ្រ្វិកនៅឆ្នាំ២០១៨ ក៏ដោយក៏ក្រុមគ្រួសារBoulosនៅតែគាំទ្រលោកយ៉ាងខ្លាំង។ Michaelបានចែករំលែករូបថតជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងការបង្ហោះលើបណ្តាញសង្គម Instagram ជាច្រើនជាមួយនឹងពាក្យគន្លឹះ “#KeepMakingAmericaGreat” ។ ក្នុងនាមជាសាធារណរដ្ឋម្នាក់លោកMassad ក៏បានសាទរចំពោះលោក Trump ថាជា“ ប្រធានាធិបតីដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកនាពេលថ្មីៗនេះដែលបានបង្កើតសមិទ្ធផលដ៏អស្ចារ្យបំផុតរហូតមកដល់បច្ចុប្បន្ន”។នៅពេលសួរអំពីការចូលរួមរបស់កូនប្រុសលោកជាមួយTiffanyលោកMassadបានសម្តែងការរីករាយ។លោកបានថ្លែងដោយកោតសរសើរកូនប្រសារនាពេលអនាគតថាស្រស់ស្អាតនិងឆ្លាតវៃខ្លាំងណាស់“ វាជាដំណឹងល្អដែលជារឿងស្នេហាដ៏អស្ចារ្យដែលនឹងបន្តកើតមាន” ។ នេះគ្រាន់តែជាជំពូកថ្មីមួយដែលអ្នកទាំងពីរកំពុងបើកដំណើរដ៏វែងនៃក្តីសង្ឃឹមសម្រាប់ក្ដីស្រឡាញ់និងភាពរុងរឿង។Massadនិយាយថាទោះបីជាកូនប្រុសរបស់Michaelចូលរួមក្នុងវិស័យជាច្រើននៃអាជីវកម្មគ្រួសារក៏ដោយបច្ចុប្បន្នលោកកំពុងនៅសហរដ្ឋអាមេរិកហើយបន្តគម្រោងផ្ទាល់ខ្លួន។ Tiffanyគឺជាកូនស្រីពៅនិងជាកូនតែមួយគត់របស់លោក Trump ជាមួយប្រពន្ធទី២ឈ្មោះMarlaMaples ដែលចិញ្ចឹមម្តាយភាគច្រើននៅរដ្ឋកាលីហ្វ័រញ៉ា។ នាងបានបញ្ចប់ការសិក្សានៅសាលាច្បាប់ Georgetown នៅខែឧសភាឆ្នាំ២០២០ហើយបើទោះបីជាមិនសូវមានវត្តមាននៅទីសាធារណៈជាងបងប្អូនបង្កើតរបស់នាងកាលពី៤ឆ្នាំមុនក៏ដោយTiffanyបានចូលរួមក្នុងនយោបាយកាលពីរដូវក្តៅមុនពេលនិយាយនៅក្នុងសន្និសីទជាតិគណបក្សសាធារណរដ្ឋ។លោកស្រីក៏មានវត្តមាននៅក្នុងកន្លែងឃោសនាជាច្រើនផងដែរក្នុងនាមជាអ្នកតំណាងយុទ្ធនាការនៅក្នុងសប្តាហ៍ដែលឈានទៅរកការបោះឆ្នោត។នៅពេលត្រូវបានគេសួរថាតើលោក Michael នឹងនាំកូនក្រមុំត្រឡប់ទៅប្រទេសនីហ្សេរីយ៉ាវិញលោក Massad បានឆ្លើយតបថា “ប្រហែលជាមិនមែនខ្ញុំគិតថាពួកគេប្រហែលជានឹងរស់នៅក្នុងរដ្ឋផ្លរីដានាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។ លោកក៏មិនដឹងថាពិធីមង្គលការរបស់អ្នកទាំង២នឹងត្រូវធ្វើឡើងនៅអាមេរិកដែរឬទេ?៕

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន សម្របសម្រួលបញ្ចប់វិវាទករណីសំណង់ផ្សារទំនើបសេនជូរីផ្លាហ្សាស្របតាមវិធីសាស្រ្ត ឈ្នះ ឈ្នះ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីវិវាទរវាងក្រុមហ៊ុន CCCC Third Harbour Engineering Co.,Ltd ម្ចាស់ម៉ៅការសំណង់ និងក្រុមហ៊ុន Fujian Jianlong Engineering Consulting Co.,Ltd ដែលជាអ្នកអភិវឌ្ឍន៍ផ្សារសេនជូរីផ្លាហ្សា នៅក្នុងការដ្ឋានសារសង់ផ្សារទំនើបសេនជូរីផ្លាហ្សា ដែលមានជាន់ក្រោមដី ២ជាន់ និងកម្ពស់ឡើងលើ ៦ជាន់ ដែលស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា កន្លងមកជម្លោះនេះ ក៏បានធ្វើឲ្យសំណង់ផ្សារត្រូវបានផ្អាកជាបណ្តោះអាសន្ន ជាច្រើនខែ ដែលបានធ្វើឲ្យអាជីវករទាំងអស់ មានអារម្មណ៍មិនល្អចំពោះគម្រោងនៃការសាងសង់ផ្សារទំនើសេនជូរីផ្លាហ្សានេះ និងបានធ្វើឲ្យសំណង់នេះមិនអាចបញ្ចប់តាមកិច្ចសន្យាដែលបានកំណត់ និងម្យ៉ាងទៀត ក៏បានធ្វើឲ្យអាជីវករខកខានក្នុងការលក់ដូរផងដែរ ។ […]