ព័ត៌មានជាតិ

សមិទ្ធកម្មការងាររដ្ឋបាលក្រុងពោធិ៍សាត់ ត្រៀមចូលរួមប្រកួតប្រជែងជាមួយបណ្តាក្រុង ស្រុកទូទាំងប្រទេស

សាលាក្រុងពោធិ៍សាត់៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ប៊ុង តាំងឡាយ អភិបាលរងក្រុង តំណាង លោក ចាប នាង អភិបាលនៃគណ:អភិបាលក្រុង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធកម្មការងាររបស់រដ្ឋបាលក្រុងសម្រាប់ឆ្នាំ២០១៩ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងជាមួយបណ្តាក្រុង ស្រុកទូទាំងប្រទេស ដើម្បីទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋានបន្ថែម។

ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា!

នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្ញុំបានចាត់តំណាង ទទួលភេសជ្ជៈ Sprite ចំនួន១០០០យួរ ពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។   ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង តំណាងឲ្យខ្ញុំផ្ទាល់ បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន កូកា-កូឡា កម្ពុជា ដែលមានចិត្តជ្រះថ្លាបានលះបង់ចែករំលែកធនធាន ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

ព័ត៌មានជាតិ

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសារ!

នាព្រឹក ថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន ប្រាំលាន ពីរសែនរៀល (៥,២០០,០០០រៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៨គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន ៖ ១-/ ​ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ​ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន​អង្ករ​០៣ការ៉ុង​ និង​ថវិកា២០ម៉ឺនរៀល ។​ ២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិ​ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) […]

ព័ត៌មានជាតិ

លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីនបញ្ជក់ថាគ្មានបុគ្គល​ណាម្នាក់ស្លាប់ដោយសា​រការចាក់វ៉ាក់​សាំងនោះទេ

លោកស្រីវេជ្ជបណ្ឌិតឱវណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រកាសនៅយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១នេះថាវ៉ាក់សាំងកូវីដ-១៩គឺជួយសរីរាង្គបុគ្គលដើម្បីបង្កើតនូវកងការពារពីការវាយលុកធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ហើយក៏គ្មានបុគ្គលណាម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះដែរ។បើតាមលោកស្រីវេជ្ជបណ្ឌិតរាល់បុគ្គលដែលទទួលមរណភាពគឺមិនមែនមកពីការចាក់វ៉ាក់សាំងនោះទេហើយអ្នកដែលទទួលមរណភាពទាំងនោះក៏មិនបានទទួលវ៉ាក់សាំងដែរលើកលែងតែបុគ្គលម្នាក់គត់ដែលបានចាក់វ៉ាក់សាំងរួច។ប៉ុន្តែការស្លាប់របស់គាត់ក៏មិនមែនដោយសារវ៉ាក់សាំងនោះដែរ។សូមជម្រាបជូនថាការបញ្ជាក់របស់លោកស្រីធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវព័ត៌មានក្លែងក្លាយថាមានមនុស្សស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។លោកស្រីក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ៕

ព័ត៌មានជាតិ

ក្នុងចំណោមខេត្តទាំ​ង១១ដែល​ទទួលបានគម្រោងស្តីពីការធានាសន្តិសុខស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែងនិងកង្កែបជាលក្ខណៈគ្រួសារ

ខេត្តឧត្តរមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង១១ដែលទទួលបានគម្រោងស្តីពី”ការធានាសន្តិសុខស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែងនិងកង្កែបជាលក្ខណៈគ្រួសារក្នុងក្របខ័ណ្ឌបច្ចេកទេសសមស្របសាមញ្ញដោយប្រើរយ:ពេលខ្លីចំណាយដើមទុនតិចទទួលបានផលច្រើនរក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩” របស់សម្តេចតេជោ ហ៊ុន សែន។ កាលពីថ្ងៃទី២៦ ខែមីនា លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានរាយការណ៍អំពីបច្ចុប្បន្នភាពអំពីសមិទ្ធផលរបស់គម្រោងជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា៖ នៅទូទាំងខេត្តមានកសិករចំនួន ១០៥ គ្រួសារបានទទួលផលពីគម្រោង ក្នុងនោះ ៧៥គ្រួសារ ចិញ្ចឹមត្រីអណ្តែង និង ៣០ គ្រួសារ ចិញ្ចឹមកង្កែប។ បច្ចុប្បន្នសម្រាប់កសិករចិញ្ចឹមត្រីអណ្តែងនៅបន្តចិញ្ចឹម ៣០គ្រួសារ និងកង្កែបមាន ១០គ្រួសារ ក្រៅពីនោះ គាត់បានផ្អាកចិញ្ចឹមបណ្តោះអាសន្ន ដោយជាប់រវល់ប្រមូលផលស្រូវប្រាំង ដំឡូងមី និងផលដំណាំផ្សេងៗទៀត។ ដោយសារការចិញ្ចឹមទាំងត្រី និងកង្កែបងាយចិញ្ចឹម ឆាប់បានផល ចំណាយទុនតិច មានទីផ្សារ (ត្រីតម្លៃ ៦០០០រ/គ.ក្រ និងកង្កែប ១០ ០០០រ/គ.ក្រ) និងជាពិសេសសម្រាប់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃផងនោះ ពួកគាត់នឹងចាប់ ផ្តើមចិញ្ចឹមឡើងវិញ បន្ទាប់ពីទំនេរដៃក្រោយពេលប្រមូលផលដំណាំរួច។ ក្រៅពីកសិករទាំង ១០៥គ្រួសារនោះ មានកសិករជាច្រើនបានចាប់អារម្មណ៍ធ្វើការចិញ្ចឹមត្រីអណ្តែង និងកង្កែបផងដែរ ជាពិសេសកងយុទ្ធពលខេមរភូមិមិន្ទនៅតាមតំបន់ឈរជើង។ ជាក់ស្តែង កូនត្រីអណ្តែងចំនួន ១៤០ ០០០កូន ត្រូវបានស្ថានីយកសិកម្មគោករំដួលរបស់មន្ទីរកសិកម្មខេត្ត បានលក់ជូនអតិថិជន […]

ព័ត៌មានជាតិ

មណ្ឌលចត្តាឡីស័ក ២ កន្លែង ក្នុងក្រុងពោធិ៍សាត់ បានទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្នុងក្រុងពោធិ៍សាត់ សូមគោរពថ្លែងអំណរគុណ លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងសហការី និងលោកអភិបាលក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនក្រុមគ្រូពេទ្យ កងកម្លាំង និងក្រុមការងារ ដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័កទួលគ្រួស និងក្រាំងតាសែន ក្រុងពោធិ៍សាត់ ដោយមួយមណ្ឌលទទួលបានរួមមាន៖ ទឹកបរិសុទ្ធ២០យួរ និង៣កេស, មីកំប៉ុង១០យួរ, មីកញ្ចប់៣កេស, ត្រីខ២យួរ, តែOISHI ៥យួរ, ស្ករស៥កញ្ចប់, កាហ្វេ៥កញ្ចប់, ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ, កំសៀវដាំដឹកតែចំនួន១ និងនំប៉័ងហ៊ុបមួយចំនួន៕ រដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងនាមប្រធានមណ្ឌល សូមគោរពជូន សូមលោកជំទាវទទួលបានសុខភាពល្អ និងជោគជ័យការងារគ្រប់ភារកិច្ច។

ព័ត៌មានជាតិ

អ្នកជំងឺម្នាក់ទៀតបានស្លាប់ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អ្នកជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រូបនេះ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ គ្រូពេទ្យបានយកសំណាកពីអ្នកជំងឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមាន។ លោកជំទាវបានបញ្ជាក់ថា អ្នកជំងឺដែលឈានរហូតដល់ស្លាប់នេះ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ១៩ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មាននេះនៅពេលបន្ទាប់៕

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ស្នើម្ចាស់ផ្ទះជួល បញ្ចុះតម្លៃឬលើកលែងការបង់ថ្លៃឈ្នួល អំឡុងវិបតិ្តកូវីដ១៩

ភ្នំពេញ ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីធ្វើការបញ្ចុះ ឬលើកលែងការបង់ថ្លៃឈ្នួលអំឡុងវិបត្តិកូវីដ១៩ ដែលកំពុងរីករាលដាលនេះ។  រដ្ឋបាលរាជធានីភ្នំពេញ បានស្នើនូវ២ចំណុច ៖ ១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។ ២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួលទាំងឡាយ ដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ៕

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ វ៉ាក់សាំង Sinovac ចំនួន១.៥លានដូស ដែលកម្ពុជាទិញតម្លៃសរុប១៥លានដុល្លារ

ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំង​របស់ក្រុមហ៊ុនចិន Sinovac ដែលកម្ពុជាបានបញ្ជាទិញ ចំនួន១,៥លានដូស គឺមានតម្លៃសរុប១៥លានដុល្លារ ឬ ១០ដុល្លារក្នុងមួយដូស។ លោកស្រី​បាន​ថ្លែងឱ្យដឹងដូច្នេះ ទៅកាន់អ្នកកាសែត​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ។ លោកជំទាវ​ក៏បាន​បញ្ជាក់​ដែរថា វ៉ាក់សាំងនេះ​គឺ​អាចចាក់ទៅលើមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ វាមានប្រសិទ្ធភាពពី៧០ ទៅ ៨០% ដោយមនុស្សម្នាក់​ត្រូវចាក់២ដូស មានរយៈពេលគម្លាតគ្នា១៤ថ្ងៃ។ បើតាម​លោកជំទាវ យក់ សម្បត្តិ កម្ពុជានឹង​ទិញវ៉ាក់សាំង Sinovac ៤លានដូសបន្ថែម​ទៀត៕

ព័ត៌មានជាតិ

លទ្ធផលនៃការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកក្នុងរយៈពេល៤ថ្ងៃ

ខេត្តមណ្ឌលគិរី ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF នៅក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានចុះល្បាតរួមគ្នាក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ ក្នុងនោះបានទប់ស្កាត់សកម្មភាពចូលក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត ហើយបានធ្វើកិច្ចសន្យា និងអប់រំណែនាំមនុស្ស៤នាក់កុំឲ្យប្រព្រឹត្តបទល្មើសនិងចូលក្នុងតំបន់ហាមឃាត់ដោយគ្មានការអនុញ្ញាត។ ក្នុងប្រតិបត្តិការចុះល្បាតរបស់មន្រ្តីឧទ្យានុរក្សនេះផងដែរ មន្រ្តីឧទ្យានុរក្សបានរុះរើជំរំក្រុមជនសង្ស័យមួយក្រុមដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ នៅចំណុចភ្នំលូងឈូង ស្ថិតក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃស្រែពក និងរុករកឃើញកាំភ្លើងកែច្នៃ (អាវុធឆ្នុកដូង) ចំនួន១ដើម ដែលជនសង្ស័យលាក់ទុកក្នុងដើមស្រឡៅ១ដើម និងបានដោះប្រមូលនិងសាអន្ទាក់ខ្សែកាបបានសរុបចំនួន២០៣ខ្សែ ថែមទាំងប្រទះឃើញសំណាកសត្វព្រៃ (ក្ងោក ឈ្លូស និងកាំប្រមា) មួយចំនួនបន្ថែមក្នុងជំរំនេះផងដែរ ហើយត្រូវបានក្រុមការងារប្រមូលយកទៅដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។ ក្រោយពីសកម្មភាពចុះល្បាត មន្រ្តីឧទ្យានុរក្សបានឆៀងចូលទៅពិនិត្យមើលទីតាំងដែលបំពាក់កាមេរ៉ាស្វ័យប្រវត្តិចំនួន១០ទីតាំងផងដែរ ដែលបានផ្ដិតយករូបភាព និងសកម្មភាពនៃការបន្លាស់ទីរបស់សត្វព្រៃ៕