ព័ត៌មានសន្តិសុខសង្គម

មនុស្ស 4 នាក់ត្រូវបានស្លាប់ ក្នុងអគ្គិភ័យឆេះផ្ទះ មួយកន្លែងទាំងព្រឹកព្រលឹម

ភ្នំពេញ៖  យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់នៅក្នុងផ្ទះ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ មួយដែលបានកើតឡើង នៅវេលាម៉ោង៤ ទៀបភ្លឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះហេតុការណ៍ឆេះផ្ទះខាងលើនេះ មន្ត្រីជំនាញពន្លត់អគ្គិភ័យ នឹងអាជ្ញាធរបាននឹងកំពុងជួយពន្លត់ ដើម្បីយកសាកសពចេញ។ យ៉ាងណាក៏ដោយចំពោះអគ្គិភ័យ ដែលបង្កឱ្យមានមនុស្ស​ ៤ នាក់ បានស្លាប់នេះ មន្រ្តីជំនាញមិនទាន់បង្ហាញពីមូលហេតុនៅឡើយទេ៕ ប្រភពពី : FN

ព័ត៌មានជាតិ

លោកកែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ បានដឹកនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងខណ្ឌជ្រោយចង្វារ និងគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខណ្ឌជ្រោយចង្វារ ។

រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃ  ចន្ទ ១២ កើត ខែ បឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុងខណ្ឌជ្រោយចង្វារ មានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វា ដែលដឹកនាំដោយ លោក កែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វា បានដឹកនាំក្រុមការងា ក្នុង ស.ស.យ.ក ព្រមទាំង គ្រូពេទ្រស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ។ លោក កែវ សុភាវី បានមានប្រសាសន៍អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយលោកក៍បានបន្ថែមទៀតថា វ៉ាក់សាំងចិន SINOVAC ដែលកម្ពុជាប្រើ គឺ  ត្រូវបាន​អង្គការសុខភាព​ពិភព​លោក (WHO) អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ជាផ្លូវការ​ហើយតាំងពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១​ មកម្លេះ […]