ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពីការសម្រេចបញ្ចប់ការកំណត់ តំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣០ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ សេចក្តីជូនដំណឹង ស្តីពីការសម្រេចបញ្ចប់ការកំណត់ តំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ស្ត្រីជាបុគ្គលិក ត្រូវបានប្រធានគ្រឹះស្ថានស.ម្លាប់ដោយសារ…!

ចេញផ្សាយចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៧ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ស្ត្រីជាបុគ្គលិក ត្រូវបានប្រធានគ្រឹះស្ថានសម្លាប់ដោយសារ…! (ព្រៃវែង)៖ ករណីនេះកើតឡើង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ជាប្រធានគ្រឹះស្ថានសាខាស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ មូលហេតុមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន។ សមត្ថកិច្ចនិយាយថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយមានសេចក្តីរាយការណ៍ពីលោកអធិការនគរបាលស្រុកស្វាយអន្ទរថា មានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។ សមត្ថកិច្ច ពិនិត្យសាកសព សង្កេតឃើញថាសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។ […]

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ៖ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង

ចេញផ្សាយចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៧ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ខេត្តឧត្តរមានជ័យ៖ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាវេលាម៉ោង៦:០០នាទី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ ស្រកចុះ០,០៤ម៉ែត្រ ធៀបនិងវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៩៩ម៉ែត្រ ទឹកបន្តស្រកចុះព្រោះផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ។ ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម

ព័ត៌មានជាតិ

ប្តីសម្លាប់ប្រពន្ធខ្លួនដោយសារភ្លើងប្រចណ្ឌ រួចក៍សម្រេចចិត្តធ្វើអត្តឃាត…..!

កណ្តាល៖ ចេញផ្សាយសៅរ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៥ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ប្តីសម្លាប់ប្រពន្ធខ្លួនដោយសារភ្លើងប្រចណ្ឌ រួចក៍សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងតាមក្រោយ ភ្នំពេញ ÷ កាលពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជាប្តីអតីតជាយោធិនពិការម្នាក់ បានដាច់ចិត្តយកខ្សែភ្លើងឆក់ទៅលើប្រពន្ធមិនស្លាប់ ក៏យកាំបិតចាក់បន្ថែមទៀត បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម រួចយកកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿងភ្លើងប្រច័ណ្ឌ។ សពបុរសជាប្តីមានឈ្នោះ ឡោ សុភាវី អាយុ ៦០ ឆ្នាំ មុខរបរ យោធិនពិការ ចំណែកស្ដ្រីជាប្រពន្ធមានឈ្មោះ អាំង ស៊ីគូ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ។ មុនកើតហេតុឪពុកម្តាយ របស់នាងតែងតែមានរឿងឈ្លោះគ្នា ជារៀងរាល់ថ្ងៃ ក្រោយមក នៅវេលាប្រម៉ាណជាម៉ោង ២រំលងអធ្រាត្រ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ

ចេញផ្សាយព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៣ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ information.gov.kh Souring

ព័ត៌មានជាតិ

ការរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើង

ចេញផ្សាយអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២១ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០២១​ នៅសាលាខេត្តកំពង់ចាមរៀបចំពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ជុំទី១ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ក្នុង ក្របខ័ណ្ឌខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខា​ធិកា​រ​ក្រ​សួ​ងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើររបស់ ក្រសួងសុខាភិបាល  អស់លោក  លោកស្រី  អភិបាលរងខេត្ត  អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំ​ង​ប្រ​ជា​ព​ល​​រដ្ឋផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា […]

ព័ត៌មានជាតិ

ករណីនគរបាលចរាចរណ៍ម្នាក់លោតទុំលើក្បាលរថយន្ត

ចេញផ្សាយអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៩ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ករណីនគរបាលចរាចរណ៍ម្នាក់លោតទុំលើក្បាលរថយន្ត ភ្នំពេញ៖ អ្នកបើកបរឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ41ឆ្នាំ ជាអ្នកធ្វើការក្រុមហ៊ុន ដែលបើកឡានម៉ាក ព្រូស ពណ៌ស ផ្លាកលេខ ភ្នំពេញ-2Q-7987 តាមបណ្តយផ្លូវទំនប់70។ ពេលមកដល់ចំណុចកើតហេតុ មាននគរបាលកំពង់សម្រួលចរាចរណ៍ មន្ត្រីរូបនោះបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយសារអ្នកបើកបរគាត់មិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ មើលមិនឃើញនគរបាល នៅតែបន្តដំណើយឺតៗទៅមុខ យ៉ាងដូច្នេះទើមន្ត្រីនគរបាលលោតទុមលើក្បាលឡានតែម្តងទៅ ដោយមិនដឹងគេចទៅខាងណាដើម្បីរួចផុតពីគ្រោះថ្នាក់។ បន្ទាប់មកក៏មានប្រជាជននាំគ្នាជួយឃាត់ស្ទាក់ (ស្រែក ស៊ីផ្លេ) ទើបធ្វើឱ្យអ្នកបើកបរស្វាងស្មារតីឡើងវិញហើយក៏បញ្ឍប់យានយន្ត។ ក្រោយពេលកើតហេតុ កម្លាំងការិយាល័យ នគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង(គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ។ បុរសបើកបរ និងប្រពន្ធក៏បានចេញវីដេអូសូមទោសជាសារធារណផងដែរ។

ព័ត៌មានជាតិ

ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ ថៃ ឡាវ បានចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ លេចចេញជារូបរៀងហើយ។ រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី […]

ព័ត៌មានជាតិ

សហព័ន្ធបាល់ទះរកបានកីឡាការិនីខ្មែរ-អាមេរិក ស្ម័គ្រចិត្តជួយប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៦ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រកាសថា កីឡាការិនី Brittany Melirachana Soun កើតលើទឹកដីសហរដ្ឋអាមេរិក ដែលមានឪពុកម្ដាយជាខ្មែរ បានស្ម័គ្រចិត្តជួយក្រុមបាល់ ទះនារីឆ្នេរខ្សាច់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា កីឡាការិនីវ័យ១៦ឆ្នាំ និងមានកម្ពស់ ១,៨០ម៉ែត្ររូបនេះ គឺជាកីឡាការិនីក្រុមបាល់ទះក្នុងសាល នៅវិទ្យាល័យ និងបាល់ទះឆ្នេរ ខ្សាច់ ក្នុងក្លិប Kleos Beach Volleyball Club។ យុវតីរូបនេះធ្លាប់ឈ្នះពានរង្វាន់ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដូចជាក្រុមបាល់ទះក្នុងសាល Varisity Campolindo High School, ក្រុមបាល់ទះឆ្នេរខ្សាច់ក្នុងក្រុម Kleos Beach Volleyball Club, Elite Development Program […]

ព័ត៌មានជាតិ

លោកជំទាវ ខៀវ ទេព រង្ស៊ី ទទួលអំណោយ ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពី ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ

កំពង់ឆ្នាំង៖ ចេញផ្សាយថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៤ ខែ​ កញ្ញា ​ឆ្នាំ​២០២១។ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន អញ្ជើញទទួលអំណោយ ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពី ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងចែកជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគម នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ information.gov.kh Sourcing