ចេញផ្សាយថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២១។ ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមក្នុងពិធី ចែកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សតី្រ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៨៣៧គ្រួសារ ស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សតី្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។
Month: October 2021
សមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រាដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាពរ
ចេញផ្សាយថ្ងៃអង្គារ៍ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១។ ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សមាជិករដ្ឋសភាចំនួន១១១រូបនៃចំនួនសមាជិកទាំងអស់បានលើកដៃអនុម័តសេចក្តីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលមាន៣មាត្រាដោយកំណត់ឱ្យថ្នាក់ដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាពរ។ ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការចូលរួមពីសមាជិករដ្ឋសភា ចំនួន១១១រូប ក្នុងនោះក៏មានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ យោងតាមសេចក្តីថ្លែងហេតុរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៥ មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីស្ថាប័នជាតិថា […]
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់
ចេញផ្សាយថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២១។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដោះលែងខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាប់ខ្លួនអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០ នាក់ហើយត្រូវបានដោះលែងនៅ ក្នុងការលើកលែងទោសកាល ពីពេលថ្មីៗនេះ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងស្រុកមួយដែលតាមដានការឃុំ ឃាំងនិងការសម្លាប់នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២២ ខែ កញ្ញាបានឱ្យដឹងថា ប្រជាជាតិអាស៊ីអាគ្នេយ៍នេះមានភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដោយមានមនុស្សជាង ១១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបការប្រឆាំងនិងការចាប់ខ្លួនជាង ៨,០០០ នាក់ នេះបើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ។ កាលពីថ្ងៃចន្ទយោធាបានប្រកាសថា ខ្លួននឹងដោះលែងមនុស្សជាង ៥,០០០ នាក់នៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនារយៈពេលបីថ្ងៃដោយបញ្ជូនគ្រួសារដែលមានការព្រួយបារម្ភប្រញាប់ប្រញាល់ទៅពន្ធនាគារដោយសង្ឃឹមថា នឹងបានជួបជុំជាមួយមនុស្ស ជាទីស្រឡាញ់របស់ពួកគេ។ ចំនួនពិតប្រាកដនៃអ្នកដែលត្រូវបានដោះលែងនៅទូទាំងប្រទេសគឺពិបាកក្នុងការផ្ទៀង ផ្ទាត់ហើយមនុស្សជាច្រើនត្រូវបានដោះលែង។ យ៉ាងហោចណាស់ ១១០ នាក់នៃអ្នកដែលត្រូវបានលើក លែងទោសទាំងនោះត្រូវបានចាប់ដាក់គុកឡើងវិញ នេះបើយោងតាម AAPP ។ គេបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលាថា “អ្នកខ្លះត្រូវបានគេចាប់ទៅវិញភ្លាមៗនៅពេលពួកគេបានមកដល់ផ្ទះ” […]
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះទេ
ចេញផ្សាយព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១។ ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។ សូមបញ្ជាក់ថា នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរ ការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាព សេដ្ឋកិច្ចមួយផ្នែក ពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ-១៩ ជាមួយនឹងការរឹតបន្ដឹងលើវិធានការសុខាភិបាល។ […]
រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា
ចេញផ្សាយថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២១។ ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អុីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប្រ៊ុយណេដារ៉ូស្សាឡាម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ ២០២១ ឱ្យបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលលទ្ធផលផ្លែផ្កា។ រដ្ឋមន្រី្តការបរទេសអាស៊ានបានផ្លាស់ប្តូរយោបល់គ្នាដោយត្រង់ទៅត្រង់មកផងដែរ អំពីការវិវត្តន៍ស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាពការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការអនុវត្តន៍ការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទឹកចិត្តឱ្យទីក្រុងណៃពីដោ សម្របសម្រួលទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗខាងមុខ ឱ្យបានប្រកបដោយផ្លែផ្កា។ […]
ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២១។ ក្រសួងព័ត៌មាន បានប្រកាសរៀបចំការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ដែលប្រព្រឹត្តិទៅដោយតម្លាភាព និងគោរពតាមវិធានក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មានបានមានប្រសាសន៍ថា ការរៀបចំប្រឡងជ្រើស រើសមន្រ្តីរាជការចូលបំរើការ ងារក្នុងក្របខ័ណ្ឌក្រសួងព័ត៌ មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការឱ្យថ្មីនោះទេ គឺ ជាក្របខណ្ឌដែលក្រសួងមុខ ងារសាធារណ: បានឱ្យតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ- ១៩ មិនអាចរៀបចំការប្រឡងបាន ។ ដូច្នេះសម្រាប់ការ សម្រេចរៀបចំ ឱ្យមានការប្រឡងឡើងនេះ ដោយសារបានពិនិត្យឃើញពីស្ថានភាពនៃ ដំណើរការចាក់វ៉ាកសាំងបង្ការជំងឺ កូវីដ-១៩ […]
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្ត
ចេញផ្សាយថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន អនុគណៈកម្មការប្រតិបត្តិចំពោះកិច្ចចាក់វ៉ាក់សាំងក្រសួងការពារជាតិបានឱ្យដឹងថា យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ដុសជំរុញ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ខណ្ឌបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ ដែលមានប្រជាពលរដ្ឋ សរុប ១លាន ២ម៉ឺន ៦ពាន់ ១២៧នាក់។ កម្លាំងប្រតិបត្តិការចូលរួមចាក់វ៉ាក់សាំងរបស់កងយោធពលខេមរភូមិន្ទមានចំនួនសរុប ៣ពាន់ ៥៧៨នាក់ […]
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះដូចគ្នាដោយសារតែសារព័ត៌ មាន The Guardian ចេញ ផ្សាយព័ត៌មានខុសពីការពិត
ចេញផ្សាយថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២១។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកប្រទេសសាយប្រឹស (Cyprus) និងកម្ពុជា សុទ្ធតែជាអ្នករងគ្រោះដូចគ្នាដោយសារតែសារព័ត៌ មាន The Guardian ចេញ ផ្សាយព័ត៌មានខុសពីការពិត បើទោះបីសារព័ត៌មានបានកែតម្រូវរួចហើយក្តី។ តាមរយៈនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឬឯកឧត្តមកើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យជួបជជែកជាមួយរដ្ឋមន្ត្រីប្រទេសសាយប្រឹស ដើម្បីបញ្ចប់ពីការភ័ន្តច្រឡំ ជុំវិញការចេញផ្សាយរបស់សារព័ត៌ មានអង់គ្លេស The Guar dian ថា សម្តេចទទួលបានសញ្ជាតិពីប្រទេសសាយប្រឹស ។ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធន កម្មមាត្រាមួយចំនួននៃរដ្ឋធម្ម នុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន៤របស់ជាតិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ថា សម្តេចតេជោគឺមេដឹកនាំជាតិមួយ […]