ចេញផ្សាយថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១។ ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ។ ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថា ករណីនេះមិនត្រូវឲ្យកើតមានទៀតនោះ ក្នុងករណីអ្នកល្មើសច្បាប់ចរាចរណ៍ ហើយមិនអនុវត្តតាមមន្ដ្រីនគរបាលចរាចរណ៍ បែរជាប្រមាថមើលងាយបែបនេះ ត្រូវចាប់វាយខ្នោះជាបន្ទាន់។ នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, […]
Month: November 2021
សត្វពង្រូលជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត អាចឈានទៅរកការផុតពូជនៅលើពិភពលោក
ចេញផ្សាយថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១។ សត្វពង្រូលជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត អាចឈានទៅរកការផុតពូជនៅលើពិភពលោក ដែលត្រូវបង្កើនការថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្ស ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វ ដែលត្រូវបាន គេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិ ដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបូរាណ ថ្នាំប៉ូវសុខភាព ក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ។ ប៉ុន្តែតាមពិត តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនិងអ្នកវេជ្ជសាស្ត្របានបញ្ជាក់ថា ឈាម ឬស្រកា ឬក៏ផ្នែកណាមួយនៃសត្វពង្រូលក៏ដូចជាសត្វព្រៃដទៃទៀត ពុំមានលក្ខណៈវេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្តណាមួយអះអាងនោះទេថា អាចផ្សំ ឬលាយជាមួយអ្វីមួយ ដើម្បីចេញជាថ្នាំព្យាបាល ថ្នាំបង្កើនសុខភាព ឬជំនួយសុខភាពនោះទេ ប៉ុន្តែវាអាចជាប្រភពចម្លងជំងឺ ពីសត្វនោះមកមនុស្សទៅវិញទេ ។ អ្វីដែលគេបានអនុវត្តពីមុនមកនោះ គឺជាការជឿតៗគ្នា ដែលធ្វើឱ្យប្រភេទសត្វកម្រនេះទទួលរងនូវការ គំរាមកំហែងខ្លាំងបំផុតជិតផុតពូជនៅលើពិភពលោក ។ ឯកឧត្តមបន្តថា សត្វពង្រូលត្រូវបានចាត់ទុកក្នុងបញ្ជីក្រហមរបស់អង្គការ IUCNថាជាប្រភេទសត្វកំពុងរងការគំរាមកំហែងខ្លាំងបំផុត (Critically […]
ពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប រួមគ្នាដាំកូនឈើនៅមុខបរិវេណប្រាសាទអង្គរវត្ត
ចេញផ្សាយថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២១។ សៀមរាប ៖ កូនឈើ ចំនួន៥៣ដើម ត្រូវបានដាំនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណង បង្ហាញអំពីសាមគ្គីភាពរវាងយុវជន និងយុវជន ប្រទេសនិងប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប។ កូនឈើទាំង ៥៣ដើម តំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន លេខាធិការដ្ឋានសហភាពអឺរ៉ុប និងតំណាងបណ្ដា ប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតាមរយៈប្រព័ន្ធអនឡាញ។ ក្នុងពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុបនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដឹកនាំដោយ ឯកឧត្ដម សុខ សូកេន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់រៀបចំ ពិធីដ៏មានអត្ថន័យនេះឡើង ក្នុងស្មារតីរឹតចំណងការទូតជាលក្ខណៈអន្តរជាតិបន្ថែមទៀត […]
កិច្ចសន្ទនារបស់សម្តេចតេជោ ហ៊ុន សែនជាមួយ នាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២១។ កណ្តាល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ information.gov.kh
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី អញ្ជើញពន្លត់ភ្លើងជ័យក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ៧កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១។ ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីភ្លើងជ័យដែលត្រូវបានប្រទានដោយព្រះករុណាព្រះមហាក្សត្រ ក្នុងរយៈពេលបីថ្ងៃ (ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១) នៅវិមានឯករាជ្យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនោះ ពិធីពន្លត់ភ្លើងជ័យក៏ត្រូវបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ យាងនិងអញ្ជើញ ក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះដែរ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពី […]
ក្រសួងអប់រំ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងធ្វើនៅថ្ងៃទី២៧ធ្នូ
ចេញផ្សាយថ្ងៃច័ន្ទ ៤កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២១។ ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២១– ក្រសួងអប់រំ យុវជន និងកីឡាបានចេញសចេក្ដី ស ម្រេ ច ចុងក្រោយកំណត់យកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ជាថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុ តិ យ ភូមិជាផ្លូវការ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសូងអប់រំ យុវជន និងកីឡាបានឱ្យដឹងនៅថ្ងៃទី០៥ខែវិ ច្ឆិ កា ឆ្នាំ២០២១ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិត្រូវរំកិលកាល បរិច្ឆេ ទទៅ ថ្ងៃ ទី ២ ៧ ខែធ្នូឆ្នាំ២០២១ដោយរៀបចំតាមទម្រង់ដូចឆ្នាំកន្លងមក។ ឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា«ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោល កា រ ណ៍ ច្បា ប់ យុត្តិធម៌ […]
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារដែលសម្រាលទារកភ្លោះបីនាក់
ចេញផ្សាយថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០២១។ ភ្នំពេញ៖ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា បាននាំយកអំណោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជា ពលរដ្ឋមួយគ្រួសារដែលសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃគ្រួសារកូន ភ្លោះបី ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ។ អំណោយដ៏សប្បុរសទាំងនោះរួមមាន ថវិកាចំនួន ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះ គោ ២កេសធំ ស្ករស ៥គីឡូ ក្រាម សារុង ២ និងក្រមា ២ […]
រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១
ចេញផ្សាយថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២១។ ភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះទៅ ។ ខ្សែរត់រួមមាន៖ ១- រថយន្តក្រុង – ខ្សែទី១ ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ […]