ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា ដោយសារនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣០ ខែ​ធ្នូ ​ឆ្នាំ​២០២១។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដោយ សារនយោបាយឈ្នះឈ្នះ ទើបធ្វើឱ្យកម្ពុជាមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ គឺជាការលះបង់កម្លាំងកាយចិត្តរបស់សម្តេចតេជោហ៊ុនសេននាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាននាំ មកនូវការធានាដល់សន្តិសុខសង្គម បង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព និងធានាដល់បូរណភាពដែនដី។ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា កាលពីមុនប្រទេសកម្ពុជាយើងទទួលរងនូវសង្រ្គាមជាច្រើនឆ្នាំ ដែលពេលនោះកម្ពុជាគ្មានទេសន្តិភាពហើយសង្គ្រាមបានបន្សល់ទុកនូវក្តីវិនាស អន្តរាយ និងការឈឺចាប់ដ៏សែនខ្លោចផ្សារយ៉ាងណាខ្លះដល់ប្រទេសជាតិ និងប្រជាជន ប៉ុន្តែតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ ព្រះរាជាណា ចក្រកម្ពុជា ទទួលបានសុខសន្តិភាព ការឯកភាពទឹកដី ការបញ្ចប់ជម្លោះប្រដាប់អាវុធ និងការបង្រួមបង្រួមជាតិពិត ប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈ ពេល២៣ឆ្នាំមកនេះ។ ថ្លែងក្នុងឱកាសប្រារព្ធពិធីអប អរសាទរខួប២៣ឆ្នាំ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ និងខួបលើកទី៣ នៃការដាក់ឱ្យដំណើរការជាសាធារណៈវិមានឈ្នះ-ឈ្នះ […]

ព័ត៌មានជាតិ

ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល

ចេញផ្សាយថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៨ ខែ​ធ្នូ ​ឆ្នាំ​២០២១។ ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ឆារស៍ វ៉ាន់ (Charles Vann) អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment (CAIC) និងលោក តូច ចៅចេក ប្រធាននាយក ប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក្នុងពិធីចុះហត្ថលេខាព្រមព្រៀងរួមគ្នា វិនិយោគទឹកប្រាក់ ចំនួន១០លានដុល្លារអាម៉េរិក លើសញ្ញាប័ណ្ណមានបុគ្គលធានារបស់ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមវត្តមាន អ្នកឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុន OCIC នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ […]

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត

ចេញផ្សាយថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៥ ខែ​ធ្នូ ​ឆ្នាំ​២០២១។ ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដែលនឹងដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែ រីកចម្រើន សន្តិភាព សម្បូរសប្បាយរុងរឿងតទៅមុខទៀត។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ឯកឧត្តម សួស យ៉ារ៉ា អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សន្និបាតគណៈកម្មាធិ ការកណ្តាលលើកទី៤៣ នៃគណបក្សប្រជាជនកម្ពុជា ឱ្យដឹងថា សន្និបាតបានប្រព្រឹត្ត ទៅក្នុងស្មារតីឯកភាព ប្រជា ធិបតេយ្យ និងការទទួលខុស ត្រូវខ្ពស់បំផុតចំពោះបុព្វហេតុជាតិ និងប្រជាជន ដោយបានសម្រេចលទ្ធផលដូចជា បោះឆ្នោត ជ្រើសតាំង បន្ថែម សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស ។ […]

ព័ត៌មានអន្តរជាតិ

អាជ្ញាធរក្នុងរដ្ឋ Selangor បាននិយាយថា ចំនួនអ្នកស្លាប់សរុបដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ១៧ នាក់

ចេញផ្សាយថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២២ ខែ​ធ្នូ ​ឆ្នាំ​២០២១។ អន្តរជាតិ៖ អាជ្ញាធរក្នុងរដ្ឋ Selangor បាននិយាយថា មនុស្សប្រាំបួននាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ១៧ នាក់គិតត្រឹមថ្ងៃអង្គារនេះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី២២ ខែធ្នូ។ លោក Amirudin Shari នាយករដ្ឋមន្រ្ដីរដ្ឋ Selangor បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សាកសពបន្ថែមទៀតត្រូវបានរកឃើញ ខណៈដែលទឹកជំនន់ចាប់ផ្តើមស្រក ហើយរដ្ឋាភិបាលរដ្ឋបានប្រមូលធនធានចាំបាច់ទាំងអស់ដើម្បីជួយដល់ជនរងគ្រោះ។ គាត់បាននិយាយថា “នៅពេលនេះ ការផ្តោតរបស់យើងគឺធានាឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព” ។ យោងតាមទិន្នន័យពីនាយកដ្ឋានសុខុមាលភាពសង្គមម៉ាឡេស៊ីបានឱ្យដឹងថា ចំនួនអ្នកផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ជាង ៦៩,៤០០ នាក់នៅក្នុងរដ្ឋចំនួន ៧ បូកនឹងទឹកដីសហព័ន្ធនៃទីក្រុងគូឡាឡាំពួ គិតត្រឹមម៉ោង ១០:០០ យប់។ រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Pahang នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ដោយមនុស្សជាង ៤២,០០០ នាក់ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ បន្ទាប់មកគឺរដ្ឋ Selangor ដែលមានជាង ២៣,០០០ […]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៦ ខែ​ធ្នូ ​ឆ្នាំ​២០២១។  រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១– លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា លើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ។ ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយនូវការអរគុណ […]

ព័ត៌មានជាតិ

សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១

ចេញផ្សាយថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១២ ខែ​ធ្នូ ​ឆ្នាំ​២០២១។ សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរ ទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចេញផ្សាយថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៧ ខែ​ធ្នូ ​ឆ្នាំ​២០២១។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរ ទេស និងជាបេសកជនពិសេសរបស់ប្រ ធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ ។     ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា ម៉ោងលីន បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងមីយ៉ាន់ម៉ាផង និងអំពីបញ្ហាអាស៊ានផង ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណា ឱ្យអាស៊ាន មានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អឡើងវិញ។    ក្នុងឱកាសនោះដែរ […]

ព័ត៌មានជាតិ

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ដកហូតដីកាន់កាប់ខុសច្បាប់នៅក្នុងតំបន់៣(បី) និងមិនឲ្យប្រើប្រាស់ក្នុងអាងទឹករបស់រដ្ឋ ចំនួន៣១ អាង

ចេញផ្សាយថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣ ខែ​ធ្នូ ​ឆ្នាំ​២០២១។ កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ ដកហូតដីកាន់កាប់ខុសច្បាប់នៅក្នុងតំបន់៣(បី) និងមិនឲ្យប្រើប្រាស់ក្នុងអាងទឹករបស់រដ្ឋ ចំនួន៣១ អាង។ កំពង់ធំ៖ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១, ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត, អភិបាលខេត្តកំពង់ធំហាមដាច់ខាតមិនអនុញ្ញាតិឲ្យអាស្រ័យផលក្នុងតំបន់៣ ដកហូតយកដីទាំងអស់នោះពីអ្នកកាន់កាប់ដោយខុសច្បាប់ និងហាមដាច់ខាតមិនឲ្យប្រើប្រាស់អាងទឹកទាំង៣១ នៅក្នុងតំបន់បីជាដាច់ខាត។ ឯកឧត្តម ងួន រតន: បន្តថាការអាស្រ័យផលនៅក្នុងតំបន់បីមិនត្រូវអនុញ្ញាត្តិនោះឡើយ ជាពិសេសការប្រើប្រាស់អាងទឹកទាំង៣១ និងប្រព័ន្ធប្រឡាយផ្សេងៗ។ ដែលរាល់ការស្នើស្តារ ឬជីកសុំប្រឡាយទឹកនិងប្រព័ន្ធធារាសាស្ត្រផ្សេងៗគឺសូមផ្អាកទាំងអស់មិនអនុញ្ញាតិបន្តការស្នើសុំទេ។ តំបន់បីគឺមិនអនុញ្ញាតទៀតទេចំពោះអាងទឹក ប្រពន្ធ័ទន្លេសាស្ត្រ មិនអោយអាស្រ័យផល មានអាងទឹកចំនួន៣១អាង ត្រូវដាក់កម្លាំងល្បាតឲ្យបានគ្រប់ជ្រុងជ្រោយ និងហាមឃាត់ជាដាច់ការដាក់គ្រឿងយន្តនៅក្នុងតំបន់បី រួមមានត្រាក់ទ័រ អេស្ការ ម៉ាស៊ីនច្រូត និងម៉ាស៊ីនបូមទឹកជាដើម។ ប្រភព៖ ទំព័រហ្វេសប៊ុក ប្រជាជនកំពង់ធំ (Facebook Page)

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត

ចេញផ្សាយថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១ ខែ​ធ្នូ ​ឆ្នាំ​២០២១។ ព្រះសីហនុ៖ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ នេះ ស​ម្តេ​ចអគ្គមហាសេនាបតីតេ​ជោ​ ​ហ៊ុ​ន ​សែន​ នា​យករ​ដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ។ ឆ្លៀតនាឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់បងប្អូនជនរួមជាតិថា ខេត្តព្រះសីហនុគោលដៅ នឹងក្លាយជាខេត្តពហុបំណង ដែលចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយការកសាងនេះ គឺប្រើប្រាស់ថវិការបស់ជាតិ ដែលបានមកពីបាតដៃខ្មែរសុទ្ធសាត ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តព្រះសីហនុ មិនត្រឹមតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវប៉ុណ្ណោះទេ ខេត្តព្រះសីហនុមាន ប្រព័ន្ធអាងចម្រោះទឹកកង្វក់ ដែលអាចធានាថា ទឹកកង្វក់ដែលចម្រោះក្នុងអាងនេះរួច ក្លាយជាទឹកស្អាតហូរចូលសមុទ្រ នឹងអាចឲ្យបងប្អូនដែលងូតទឹកសមុទ្របានប្រកបដោយបរិស្ថានល្អ។ សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ៕ […]