ព័ត៌មានជាតិ

ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ពីសាធារណរដ្ឋកូរ៉េខាងត្បូង

ចេញផ្សាយថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៣០ ខែ​មករា ​ឆ្នាំ​២០២២។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សម្តែងការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ទទួលជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ពីសាធារណរដ្ឋកូរ៉េខាងត្បូង។ ដែលមានខ្លឹមសារដូចខាងក្រោម៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែររស់នៅក្រៅ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានគណៈកម្មាធិការមូលនិធិ ពានរង្វាន់សន្តិភាព ស៊ុនហាក់ សាធារណរដ្ឋកូរ៉េ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ប្រចាំឆ្នាំ២០២២ ។ សេចក្តីសម្រេចក្នុងការកំណត់បេក្ខភាពរបស់សម្តេច ផ្អែកលើភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការទទួលស្គាល់ពីស្ថាប័នសន្តិភាពលើពិភពលោក មកលើការលះបង់ ការប្តេជ្ញាចិត្ត និងស្នាដៃរបស់សម្តេចក្នុងនាមជាមេដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុសន្តិភាព ស្ទើរពេញមួយជីវិតរបស់លោក។ ️ពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបក្ការៈរបស់សម្តេចចំពោះសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីសមិទ្ធផលសន្តិភាពដ៏បរិបូណ៌ផូរផង់ដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសព្វថ្ងៃផងដែរ។ សូមអរគុណសន្តិភាព! សម្ដេចតេជោ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាម បណ្ដោយផ្លូវជាតិលេខ៥ នៅសង្កាត់ឫស្សីកែវ

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៧ ខែ​មករា ​ឆ្នាំ​២០២២។ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងសាងសង់ស្ពានអាកាសថ្មីមួយទៀតនៅតាម បណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេង ឥន្ធនៈសូគីមិច នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះថា ស្ពានអាកាសថ្មីដែលគ្រោង នឹងបើកការដ្ឋានស្ថាបនានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះស្ពានអាកាសនេះមាន បណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់ ៥ម៉ែត្រ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាន និងកំពុងសាងសង់បានជាង ៦៣ភាគរយ ហើយនោះ។ លោក សាំ ពិសិដ្ឋ បានបន្តថា គម្រោងនៃការសាងសង់ស្ពានអាកាសថ្មីហោះនៅលើ បណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ដោយប្រើរយៈពេល ១៥ខែ ពោលគឺឱ្យ ហើយនៅចុងខែមេសា […]

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក ខេត្តព្រះសីហនុ

ចេញផ្សាយថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២២ ខែ​មករា ​ឆ្នាំ​២០២២។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័​ន្ធ​យុវជនកម្ពុជា កាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ​មករា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុ​ក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក នៃខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិត​នៅ​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្នុងពិធីសំណេះសំណាលក៏មានវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និ​ង​ជា​អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អ​ភិ​បា​ល​ខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត […]

ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនៅស្រុកបកែវ ខេត្តរតន:គីរី មិនទាន់មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ចេញផ្សាយថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​មករា ​ឆ្នាំ​២០២២។ សង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនៅស្រុកបកែវ ខេត្តរតន:គីរី មិនទាន់មានសមត្ថកិច្ចណាហ៊ានបង្ក្រាប =============== រតនគិរី ៖ ល្បីទៀតហើយសង្វៀនបញ្ជល់មាន់និងអាប៉ោងព្រមទាំងយូគីដ៏ធំនៅក្នុងស្រុកបកែវ ខេត្តរតនគិរី កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកមិនទាន់មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ។ ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាយពេលបច្ចុប្បន្ន។ ឈ្មោះលោក ថន ប៑ុនធី ( ហៅធី បាញ់ ) ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះលោក ថន ប៑ុនធី ( ហៅធី បាញ់ )អតីតមេឈ្មួញឈើនៅខេត្តក្រចេះ លោកបានគេអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តរតនគិរីអស់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងនេះស្ថិតនៅចំនុច ភូមិថ្មី ឃុំទីងចាក់ […]

ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩

ចេញផ្សាយថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​មករា ​ឆ្នាំ​២០២២។ អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បាននិយាយថា អ្នកស្លាប់នោះ គឺជាស្ត្រីអាយុ ៨៦ឆ្នាំ មកពីខេត្តសុងក្លានៅភាគខាងត្បូង។ ប្រទេសថៃបានរកឃើញករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាលើកដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ចេញឡើងវិញនូវការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេស។ អ្នកនាំពាក្យរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាង ១០ ០០០នាក់ហើយ។ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីក្នុងឆ្នាំ២០២០ មក ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ២,៤លាននាក់ ដោយមានអ្នកស្លាប់ប្រមាណជិត ២២ ០០០នាក់។ កាលពីថ្ងៃទី១៦ ខែមករា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៨ ០៧៧នាក់ និងករណីស្លាប់ថ្មីចំនួន ៩នាក់។ ប្រមាណ ៦៦ភាគរយនៃប្រជាជនប្រមាណ ៧២លាននាក់ដែលរស់នៅក្នុងប្រទេសថៃបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយប្រមាណជិត ១៥ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕ information.gov.kh  

ព័ត៌មានជាតិ

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈប្រព័ន្ធវីដេអូ

ចេញផ្សាយថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៤ ខែ​មករា ​ឆ្នាំ​២០២២។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លី ស៊ានឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ information.gov.kh

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ អ្នកដែលប្រឆាំងជាមួយនឹងបទឈប់បាញ់ ក្នុងប្រទេសមីយ៉ាន់ម៉ា មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម

ចេញផ្សាយថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៨ ខែ​មករា ​ឆ្នាំ​២០២២។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា អ្នក ដែលប្រឆាំងជាមួយនឹងបទឈប់បាញ់ ក្នុងប្រទេសមីយ៉ាន់ម៉ា  មានន័យថាអ្នកចង់ឱ្យ មនុស្ស ស្លាប់និងរបួសដោយសារសង្រ្គាម ហើយអ្នកដែលប្រឆាំងជាមួយនឹងការផ្តល់ជំនួយ មានន័យ ថា អ្នកចង់ឱ្យមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យ និងអត់វ៉ាក់សាំងចាក់ការពារជំងឺរាត ត្បាតកូវីដ-១៩។   នៅលើផេកផ្លូវការ នាថ្ងៃទី ០៨ ខែមករា ឆ្នាំៗ០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន សរសេរថា “ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែក បញ្ចៀស ប្រទេសនេះពីអំពើហិង្សានិងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្ស ធម៌ តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។ អាស៊ាននិងដៃគូដែល ចង់ចូលរួម ក៏ដូចជា មីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើន ដែលត្រូវធ្វើដើម្បីឱ្យការឈប់ បាញ់និង ការផ្តល់ជំនួយអនុវត្តន៍ទៅបានប្រកបដោយប្រសិទ្ធភាព”។ សម្ដេចតេជោគូស បញ្ជាក់ថា […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឱ្យអ្នក ជំងឺកូវីដ១៩ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះឡើយ

ចេញផ្សាយថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៥ ខែ​មករា ​ឆ្នាំ​២០២២។ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឱ្យអ្នក ជំងឺកូវីដ១៩ប្រភេទអូមីក្រុង ព្យាបាលនៅផ្ទះ ឡើយ ភ្នំពេញ៖ ថ្លែង ក្នុង ពិធី ប្រគល់ ប្រាក់ រង្វាន់ ជូន កីឡាការិនី អ៊ុ ក ស្រី មុំ បន្ទាប់ ពី ដណ្តើម បាន មេដាយមាស ពិភពលោក ពី ការ ប្រកួត ប៉េតង់ នៅ ទីក្រុង សាន់ តា ស៊ូ សា ណា ប្រទេស អេ ស្ប៉ា ញ កាលពី ខែវិច្ឆិកា […]

ព័ត៌មានជាតិ

អ្នករត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ចំនួន ២ ៣០០ នាក់ ចូលរួមរត់ នៅខេត្តសៀមរាប

ចេញផ្សាយថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែ​មករា ​ឆ្នាំ​២០២២។ សៀមរាប ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរទទួលអ្នករត់ប្រណាំងសរុបចំនួន ២ ៣០០ នាក់ ក្នុងនោះមានអ្នករត់ ២ ១០០ នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូលនៃព្រឹត្តិការណ៍រត់ប្រណាំងនេះបានដំណើរការដោយរលូន និងជោគជ័យ ជាពិសេសលើវិធានការកូវីដ-១៩ក៏ត្រូវបានអនុវត្តន៍បានល្អប្រសើរដោយទទួលបានកិច្ចសហការយ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែងយ៉ាងខ្លាំងពីអាជ្ញាធរខេត្ត្តសៀមរាប។ ឯកឧត្តមបញ្ជាក់ថា «អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើបនៃការផ្លាស់ប្តូរថ្មីនៃសោភណភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គររបស់យើងដែរ»។ ឯកឧត្តមបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡាស្វែងរកឧត្តមភាពលើផ្នែកបច្ចេកទេសនោះទេ […]