ចេញផ្សាយថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២។ អន្តរជាតិ៖ បើតាមការចុះ ផ្សាយរបស់សារព័ត៌មាន Straits Times បានផ្សាយថា ប្រទេសសិង្ហបុរីមាន បំណងដាក់ “ទណ្ឌកម្ម និងការដាក់កម្រិតសមស្រប” លើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភះ។ គេបានដកស្រង់សម្តីលោក Balakrishnan ថា “សិង្ហបុរីមានបំណងធ្វើសកម្មភាពជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនដើម្បីដាក់ទណ្ឌកម្ម និងការដាក់ កម្រិតសមស្របប្រឆាំងនឹងប្រទេសរុស្ស៊ី” ។ របាយការណ៍បាននិយាយថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏សំខាន់មួយ នឹងដាក់ការត្រួតពិនិត្យការនាំចេញលើរបស់របរដែលអាចប្រើជាអាវុធដើម្បីបង្កគ្រោះថ្នាក់ ឬបំផ្លាញប្រជាជនក្នុងប្រទេសអ៊ុយក្រែន៕ information.gov.kh
Month: February 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
ចេញផ្សាយថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន […]
មណ្ឌលគិរី, ស្រុកកោះញ៉ែក&រតនគិរី ស្រុកលំផាត់ ៖ ប្រភពពីប្រជាពលរដ្ឋ (មានគេបានឃើញ ជន ខិលខូច ឈ្លៀត ឱកាស មួយក្រុម លួច យក គ្រឿងចក្រ ចូល ឈួសឆាយទន្ទ្រាន ដីព្រៃ ផ្តួលរំលំ ដើមឈើព្រៃ ជម្រកសត្វព្រៃ)
ចេញផ្សាយថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២។ ខេត្ត មណ្ឌលគិរី : ចាប់តាំងពី ថ្ងៃ បុណ្យចូលឆ្នាំ ( ចិន – វៀតណាម ) ឆ្នាំ2022 កន្លង ទៅ ថ្មីៗ នេះ រហូតមកដល់ បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋរស់នៅ ស្រុក កោះ ញ៉ែ ក បានឲ្យដឹងថា មានគេបានឃើញ ជន ខិលខូច ឈ្លៀត ឱកាស មួយក្រុម លួច យក គ្រឿងចក្រ ចូល ឈួសឆាយ ដី ព្រៃ ផ្តួលរំលំ ដើមឈើ ព្រៃ រក្សាការពារ ស្ថិត នៅ ចំណុច […]
មីយ៉ាន់ម៉ា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ
ចេញផ្សាយថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ភ្នំពេញ៖ អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។ ឯកឧត្ដម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Anniken Huitfeldt អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះទៅកាន់មីយ៉ាន់ម៉ាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំហានបន្ទាប់របស់កម្ពុជាផងដែរ […]
ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល គ្រោងនឹងផលិតស្ពតអប់រំពន្យល់ណែនាំ ពីការប្រើប្រាស់ផ្លូវល្បឿនលឿន
ចេញផ្សាយថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២។ ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងគ្រោងនឹងផលិតស្ពតអប់រំពីការពន្យល់ណែនាំ ការប្រើប្រាស់ផ្លូវល្បឿនលឿន ខណៈដែលផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់កាធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា […]