ចេញផ្សាយថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២។ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថាអគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់ឡេីងនៅខែមីនាឆ្នាំ២០២០ និងបានបញ្ចប់ការ […]
Month: March 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១
ចេញផ្សាយថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថាគម្រោងសាងសង់ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវសរុប ១២ម៉ែត្រ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ […]
ពិតជាអស្ចារ្យមែន សង្វៀនជល់មាន់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបបើកដំណើរការយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ
ចេញផ្សាយថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។ សៀមរាប៖ ពិតជាអស្ចារ្យមែន !! សង្វៀនជល់មាន់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបបើកដំណើរការយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅចំណុចដីឡូត៍ផ្លូវទំនប់ 78 ភូមិក្រសាំងសង្កាត់ជាយក្រុងសៀមរាប ដែលគេដឹងយ៉ាងច្បាស់ថា លោកថៃផានី ហៅ(ម៉ាប់អូស្ត្រាលី)គឺជាម្ចាស់សង្វៀននេះតែម្ដង ដែលមានអ្នករត់ការឈ្មោះវ៉ាន់។ បើតាមប្រភពច្បាស់ការទីតាំងខាងលើនេះមានការប្រជុំគ្នាលេងល្បែងស៊ីសងដូចជាអាប៉ោង យូគី បៀ និងបញ្ជល់មាន់ផងដែរ។ មិនដឹងថាម្ចាស់សង្វៀនខាងលើនេះមានថ្នាំអ្វីបានទៅសណ្តំអាជ្ញាធម៌បានអោយនៅស្ងៀមស្ងាត់ឈឹងយ៉ាងនេះ? ដែលបានបើកដំណើរការជារៀងរាល់ថ្ងៃ។ មានប្រភពច្បាស់ការមួយទៀតថាសង្វៀននេះបានប្ដូរទីតាំងជាច្រើនកន្លែងតែមកដល់ពេលនេះគឺបានត្រឡប់មកលេងនៅទីតាំងខាងលើនេះដដែល មិនដឹងថាអាជ្ញាធរមូលដ្ឋានបានដឹងដែរឬទេ? ឬក៏ត្រូវថ្នាំសណ្តំគេងលក់អស់ទៅហើយ។ ចុះឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាល? សំណូមពររបស់ប្រជាពលរដ្ឋសូមឱ្យ លោកអភិបាលខេត្ត ក្រុង ស្នងការដ្ឋាននគរបាល និង មេបញ្ជាការកងរាជអាវុធ ខេត្តសៀមរាប មេត្តាចុះបង្ក្រាបផងទាន៕ ទំនាក់ទំនងចាងហ្វាងការផ្សាយ 0978848787
ឯកឧត្តម ជុំ ហាត អញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.កខេត្តស្វាយរៀង
ចេញផ្សាយថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២។ ខេត្តស្វាយរៀង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២– នាព្រឹកថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានញ្ជើញចូលរួមជាគណ:អធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.កខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយ៉ាងសកម្ម និងភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រួសារយុវជនស.ស.យ.ក.ខេត្ត ជាមួយអជ្ញាធរ និងភាគីពាក់ព័ន្ធ លើកិច្ចការអភិវឌ្ឍនានាក្នុងខេត្តស្វាយរៀង។ ឯកឧត្តមអភិបាល បានគូសបញ្ជាក់ពីភាពចាំបាច់នៃវត្តមាន និងការចូលរួមរបស់យុវជនក្នុងបេសកម្មដឹកនាំ កសាង សមិទ្ធផលនានាជូនប្រជាជននៅមូលដ្ឋានផ្ទាល់ និងសង្គមជាតិ។ ឯកឧត្តមបន្តថា […]
សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃ លក្ខណៈជាយុទ្ធសាស្ត្រ ក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ នឹងគ្រប់ប្រភេទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ចេញផ្សាយថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២២។ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ រយៈពេល៥ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ ដោយជោគជ័យ ដោយមានការ ផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រ ក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ នឹងគ្រប់ប្រភេទ។ ថ្លែងក្នុងពិធីបិទសន្និសីទអាស៊ានណាប៉ូល លើកទី៤០ លើប្រធានបទ“លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្តរ៍” កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ព្រមទាំងរួមចំណែកធ្វើឱ្យសន្និសីទនេះដំណើរការបាន យ៉ាងជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា ក្នុងរយៈពេល០៥ថ្ងៃកន្លងមកនេះ ដោយមានការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផ្តល់អនុសាសន៍យ៉ាងផុសផុលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងប្រតិ្តបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់និង គ្រប់ប្រភេទ ជាពិសេសបទល្មើសថ្មីៗអាចទទួល បានលទ្ធផលប្រកបដោយផ្លែផ្កា។ កម្មវិធីបិទសិក្ខាសាលានេះ ក៏មានរៀបចំពិធីចុះហត្ថលេខារួមគ្នាព្រមទាំងបានប្រគល់ជូននិមិត្តសញ្ញាអាស៊ានណាប៉ូល លើកទី៤១ ពី […]