ព័ត៌មានជាតិ

រដូវភ្លៀងធ្លាក់ចូលមកដល់បណ្តើរៗ ល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់ (ទឹកភ្លៀង)  នៅសង្កាត់អូឬស្សីទី ២ ចាប់ផ្តើម កក្រើកសាជាថ្មីហើយ ឆ្នាំនេះ ប៉ុន្តែ សមត្ថកិច្ចខណ្ឌ៧មករា មិនហ៊ានបង្រ្កាប…!

ចេញផ្សាយថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ២៧ ខែមេសា ​ឆ្នាំ​ ២០២២ រដូវភ្លៀងធ្លាក់ចូលមកដល់បណ្តើរៗ ល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់ (ទឹកភ្លៀ ង )  នៅសង្កាត់អូឬស្សីទី ២ ចាប់ផ្តើម កក្រើកសាជាថ្មីហើយ ឆ្នាំនេះ ប៉ុន្តែ សមត្ថកិច្ចខណ្ឌ៧មករា មិនហ៊ានបង្រ្កាប…! ភ្នំពេញ ៖ ឆ្នាំនេះ ការលេងល្បែងភ្នាល់( ទឹកភ្លៀង ) ក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានអ្នកធំបាន បើកលេងល្បែងភ្នាល់ទឹកភ្លៀងទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ ហើយកំពុងបើកភ្នាល់យ៉ាងគគ្រឹក គ គ្រេ ង មានទាំងអ្នកឈ្នះនិងអ្នកចាញ់ ក្ក្នុងមួយថ្ងៃៗ ខ្ទង់ម៉ឺនសែនដុល្លារឯណោះ សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេង ពីចុងខែមេសា ដល់ខែ តុ លា គឺជាខែ ពេញនិយមសម្រាប់អ្នកលេងល្បែ ងទឹកភ្លៀងនេះណាស់។ ភាពងាយស្រួលនៃការភ្នាល់ […]

ព័ត៌មានជាតិ

ព្រះវិហារ÷ក្រុមឈ្មួញរកស៊ីខុសច្បាប់បានដឹកឈើហ៊ុបមូលអារជាកង់ៗ ជាច្រើនចេញពីព្រៃមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀប ឃុំម្លូព្រៃ១

ចេញផ្សាយថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ១៩ ខែមេសា ​ឆ្នាំ​ ២០២២ ព្រះវិហារ÷ ឈើហ៊ុបមូលអារជាកង់ៗ ដាក់ដំរៀបគលើគ្នាចំនួន២០ដុំ នឹងឈើអារមួយចំ នួនទៀត ដែលក្រុមឈ្មួញដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិពោធិទៀបឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានលោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកម្លាំងអាវុធហត្ថស្រុកនឹងកម្លាំប៉ុស្តិរដ្ឋបាលនគរបាល ឃុំម្លូព្រៃ១ ចុះបង្ក្រាប ប្រតិបត្តិការនេះបានធ្វើ ឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែបបានអោយដឹងថា៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់អ្នកសាព័ត៍មានប្រចាំខេត្តព្រះវិហារមកថាមានឈ្មួញលួចដឹកឈើហ៊ុបមូល និងឈើអារជាកង់ៗមួយចំនួនយកមកលាក់ទុកនៅតាមភូមិនៃផ្ទះប្រជាពលរដ្ឋ លោកបានសុំគោលការណ៍ពីលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីមានវិធានការ លោក នួន សុខុម បានបញ្ជាទៅលោក សេង លាង អោយដឹកនាំកម្លាំងនឹងមានវិធានការច្បាប់ ។ លោក សេង លាង បានបន្តទៀតថា៖ ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើខុសច្បាប់ មានល្បិចកលខ្ពស់ណាស់ […]

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចំនួន៣ថ្ងៃ មានភ្ញៀវជិត ៤លាន ៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨,៨៤៩នាក់។ ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់ ,ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់ និងថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។ ឯកឧត្តមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់,ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់,ខេត្តសៀមរាប ៤០០,៥៩១នាក់, ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់, ខេត្តព្រៃវែង ៣៨២,៨៦៧នាក់, ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់,ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់, ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់,ខេត្តកំពត ២៥៤,២៧០នាក់,ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ និងរាជធានីភ្នំពេញ ២២២,២២០នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣ នៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២។ ជាក់ ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ […]

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី១

ចេញផ្សាយថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៦ ខែមេសា ​ឆ្នាំ​ ២០២២ នាយឧត្តមសេនីយ៍ សៅសុខា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី១ ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថត្រីមាសទី២ ឆ្នាំ២០២២ ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង និងមេបញ្ជាការរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភ្ជាប់តាមរយៈប្រព័ន្ធ Video Conterence ផងដែរ ៕ ប្រភព៖ SOK SODA

ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា និងឯកឧត្តម នាង ផាត បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ខេត្តត្បូងឃ្មុំ

ចេញផ្សាយថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៥ ខែមេសា ​ឆ្នាំ​ ២០២២ ត្បូងឃ្មុំ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមកបច្ចុប្បន្នកាល និងទៅអនាគតកាល។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសូងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា។ ថ្ងៃនេះស្របនឹងឱកាសដ៏នក្ខត្តឬក្សចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ សូមរំលឹកថា ក្រោយពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា គឺបានរៀបចំគម្រោងផែនការសាងសង់តាមជំហ៊ានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។ ១-ការសាងសង់នេះ […]

ព័ត៌មានជាតិ

អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ចេញផ្សាយថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២ ខែមេសា ​ឆ្នាំ​ ២០២២ អំណោយឆ្នាំថ្មី2022ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនដល់នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានអញ្ជើញប្រធានមន្ទីរនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ មកទទួលយកអំណោយទៅតាមចំនួនទ័ពដែលខ្លួនគ្រប់គ្រង រៀងៗខ្លួនដើម្បីចែកជូនបន្តដល់បងប្អូននាយ ទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានគ្រប់ៗគ្នាដោយក្នុងម្នាក់ៗទទួល បាន សម្លៀកបំពាក់ឯកសណ្ឋានថ្មីមួយកំប្លេរសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២២ រួមជាមួយ ភេសជ្ជៈ ជែលលាងដៃ និង ត្រីខកំប៉ុង ទុកជាការអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងឱកាសជួបជុំនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខរបស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ […]