ព័ត៌មានជាតិ

កាំភ្លេីងធំចល័តធុនធ្ងន់ទំនេីបបំផុត(SH-1) មួយក្នុងពិភពលោក និងប្រព័ន្ធ​កាំជ្រួចស្វ័យ​ប្រវត្តិ​​ធុនធ្ងន់ថ្មី (PH-03)របស់កងទ័ពកម្ពុជាទេីបតែដឹកមកដល់ថ្មីៗ

ចេញផ្សាយថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២៩ ខែឧសភា ​ឆ្នាំ​ ២០២២ កាំភ្លេីងធំចល័តធុនធ្ងន់ទំនេីបបំផុត(SH-1) មួយក្នុងពិភពលោក និងប្រព័ន្ធ​កាំជ្រួចស្វ័យ​ប្រវត្តិ​​ធុនធ្ងន់ថ្មី (PH-03)របស់កងទ័ពកម្ពុជាទេីបតែដឹកមកដល់ថ្មីៗ ងាកមកស្គាល់កាំភ្លេីងធំចល័តធុនធ្ងន់ទំនេីបបំផុតមួយក្នុងពិភពលោករបស់កងទ័ពកម្ពុជាទេីបតែដឹកមកដល់ថ្មីៗ​ដែលមានឈ្មោះថាSH-1​ ដែលប្រេីប្រព័ន្ធកំព្យូទ័រសុទ្ធ។ SH-1​ គឺជា​ប្រព័ន្ធ​កាំភ្លេីងធំ​ចល័តធុនធ្ងន់155mm ត្រូវបានផលិតដោយក្រុមហ៊ុនផលិតសព្វាវុធល្បីឈ្មោះNORINCOដែលស្ថិតនៅក្នុងប្រទេសចិន។ វាត្រូវបានអនុញ្ញាតយកគម្រូអភិវឌ្ឍន៍តាមCASEARរបស់បារាំង និង ត្រូវបានបង្ហាញខ្លួនដំបូងនៅឆ្នាំ២០០៧សម្រាប់ការនាំចេញទៅក្រៅប្រទេស។ វាត្រូវបានបំពាក់ដោយកាំភ្លេីងយន្តAH-2 155mm/L52 howitzer​ និង​ គ្រាប់រំសែវត្រូវបានផលិតដោយក្រុមហ៊ុនNORINCO ដែលគោរពតាមស្តង់ដារណាតូ។ ដូច្នេះ កាំភ្លើងយន្តនេះអាចប្រើគ្រាប់រំសេវផ្សេងៗបានច្រើនប្រភេទ។ SH-1 មានសមត្ថភាពបាញ់ដោយផ្ទាល់ និងដោយប្រយោល។ ចម្ងាយអតិបរមានៃការបាញ់គឺ 53 គីឡូម៉ែត្រដែលសម្រេចបានដោយគ្រាប់រ៉ុក្កែតជំនួយ V-LAP ដោយអាចផ្ទុកបាន 10។ លើសពីនេះប្រព័ន្ធកាំភ្លើងធំនេះអាចប្រើប្រាស់គ្រាប់ផ្អែកលើបច្ចេកវិទ្យាកាំជ្រួចឡាស៊ែរ Krasnopol របស់រុស្សុី​ព្រោះប្រទេសចិនបានទទួលបច្ចេកវិទ្យា និង​ អាជ្ញាប័ណ្ណផលិតសម្រាប់បច្ចេកវិទ្យានេះផ្តាច់មុខ​ សម្រាប់គ្រាប់នាំផ្លូវKrasnopol នៅចុងទសវត្សរ៍ឆ្នាំ 1990 ហើយបានអភិវឌ្ឍដោយជោគជ័យនូវប្រភេទរបស់វាផ្ទាល់។ ការកំណត់ការនាំចេញរបស់វាគឺ GP1 ។ កាំជ្រួចដែលដឹកនាំដោយឡាស៊ែរទាំងនេះមានចម្ងាយអតិបរមា 20 គីឡូម៉ែត្រ។ […]

ព័ត៌មានជាតិ

ពិធីអបអរ និងស្វាគមន៍ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈរបស់ផលិតផលAchimmadang Hongsamgo ជាផ្លូវការ

ចេញផ្សាយថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២៥ ខែឧសភា ​ឆ្នាំ​ ២០២២ ពិធីអបអរ និងស្វាគមន៍ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈរបស់ផលិតផលAchimmadang Hongsamgo ជាផ្លូវការ ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ ក្រុមហ៊ុន KOREA CHIMMADANG HONGSAMGO បានធ្វើពីធីអបអរ និងស្វាគមន៍ចំពោះលោក ជា សំណាង ជាតារាសម្តែងល្បីមួយរូបក្លាយជាទូតសុឆន្ទៈរបស់ផលិតផល យិនស៊ិនក្រហមកូរ៉េ KOREA CHIMMADANG HONGSAMGO ប្រចាំប្រទេសកម្ពុជា។ ទីតាំងក្រុមហ៊ុន ផ្ទះលេខ310 បុរីសូនី ផ្លូវ35 ភូមិឬស្សី1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។ ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ាបណ្ឌិត នូ សូលីដា ប្រធានក្រុមប្រក្សាភិបាលនៃក្រុមហ៊ុន […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយ សមត្ថភាព ឆន្ទៈ ចំនេះដឹង ឈ្លាសវៃ មានគំនិតជាតិនិយម ស្រឡាញ់ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ លះបង់កំលាំង កាយ ចិត្ត ដើម្បីប្រយោជន៍ប្រជាជាតិ មាតុភូមិកម្ពុជា

ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយ សមត្ថភាព ឆន្ទៈ ចំនេះដឹង ឈ្លាសវៃ មានគំនិតជាតិនិយម ស្រឡាញ់ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ លះបង់កំលាំង កាយ ចិត្ត ដើម្បីប្រយោជន៍ប្រជាជាតិ មាតុភូមិកម្ពុជា។ល។ នេះគឺជាមូលហេតុដែលនាំឲ្យ ប្រជាជន មន្ត្រីរាជការ គ្រប់ស្រទាប់វណ្ណៈ ផ្ទុះការគាំទ្រ គោរព ស្រឡាញ់ និងគាំទ្រ ឯកឧត្ដមជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត🙏💓🙏

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា នៅភ្នំពេញ

ចេញផ្សាយថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី១៦ ខែឧសភា ​ឆ្នាំ​ ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា តាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា នៅរាជធានីភ្នំពេញ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី១២ ខែឧសភា ​ឆ្នាំ​ ២០២២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

ខេត្តកំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញចុះជួបសំណេះសំណាល និង ប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិអង្គរជ័យលើ

ចេញផ្សាយថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី៨ ខែឧសភា ​ឆ្នាំ​ ២០២២ ខេត្តកំពង់ចាម៖ ឯកឧត្តម លី វ៉ាន់ហុង អញ្ជើញចុះជួបសំណេះសំណាល និង ប្រកាសសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិអង្គរជ័យលើ កំពង់ចាម៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម បានជំរុញឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យបន្តខិតខំអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីឈានទៅរកជ័យជម្នះ បន្តបន្ទាប់ថែមនៅពេលខាងមុខ។ នៅក្នុងពិធីនេះ ឯកឧត្តម លី វ៉ាន់ហុង ក៏បានបង្ហាញពីភាពជោគជ័យរបស់ប្រទសជាតិ ដែលរាជរដ្ឋាភិបាលសម្រេចបានពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ក្នុងប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ប្រទេសកម្ពុជាជាប់ចំណាត់ថា្នក់លេខ២ នៅលើពិភពលោកសម្រាប់ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ ដល់ប្រជាជននៅក្នុងប្រទេស»។ ការលើកឡើងបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាខ្ញូង […]

ព័ត៌មានជាតិ

សារលិខិតចូលរួមរំលែកទុក្ខ​ ​លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព

ចេញផ្សាយថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី៧ ខែឧសភា ​ឆ្នាំ​ ២០២២ សារលិខិតចូលរួមរំលែកទុក្ខ​ ​លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព ខ្ញុំបាទ វង្ស ណូរ៉ា ចាងហ្វាងការផ្សាយ និងក្រុមការងារ នៃអង្គភាព សារព័ត៌មាន គេហទំព័រ ខេ ភី ស៊ី ហតញូស៍ (www.kpchotnews.com) មានការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលអនិច្ចកម្មនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦:២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ខ្ញុំបាទ […]

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ទទួលមរណភាពថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង ក្នុងជន្មាយុ៧៣ឆ្នាំ

ចេញផ្សាយថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី៦ ខែឧសភា ​ឆ្នាំ​ ២០២២ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ទទួលមរណភាពថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង ក្នុងជន្មាយុ៧៣ឆ្នាំ