ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និង វិក្រឹត្យការ ក្រុងតាខ្មៅ

ចេញផ្សាយថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី៦ ខែមិថុនា ​ឆ្នាំ​ ២០២២ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបោះឆ្នោតនៅសាលាគរុកោសល្យ និង វិក្រឹត្យការ ក្រុងតាខ្មៅ នៅព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ត្រូវចាប់ផ្តើមនៅព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ […]

ព័ត៌មានជាតិ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ

ចេញផ្សាយថ្ងៃព្រហសត្បិ៍ ៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២ ខែមិថុនា ​ឆ្នាំ​ ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលទៅទីផ្សារ កំពង់ចាម៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយភូមិអង្គរជ័យលើ ខេត្តកំពង់ចាម ផ្តល់ថវិកាជួសជុលផ្លូវលំមួយខ្សែ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលនានារបស់ពួកគាត់ ទៅកាន់ទីផ្សារ។ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារ និងលោក ផាន់ អាណា អនុប្រធានក្រុមការងារ នាសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានប្រគល់ថវិកាថ្លៃជួសជុលផ្លូវនេះ ដែលគ្រោងបញ្ចប់នាពេលឆាប់ៗនេះ។ ឯកឧត្តមបណ្ឌិត បានប្រសាសន៍ “ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើរទៅកាន់ចម្ការ និងស្រែរបស់ពួកគាត់ ដើម្បីដាំដុះ ព្រោះពួកគាត់ជាកសិករពឹងផ្អែកលើកសិកុម្ម”។ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបានសន្យាជាមួយក្រុមការងារថា ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីចម្រើនថែមទៀត។ សូមរំឭកថា ក្រុមការងារនេះស្ថិតនៅក្រោមក្រសួងព័ត៌មាន គឺសុទ្ធសឹងតែជាអ្នកសារព័ត៌មាន ជាម្ចាស់ស្ថាប័ន និងថ្នាក់ដឹកនាំស្ថាប័ន ដែលត្រូវបានប្រកាសតែងតាំង ក្រោមអធិបតី ឯកឧត្តម លី […]