ព័ត៌មានជាតិ

នាវាកងទ័ពជើងទឹក ប៉ាគីស្ថានចំនួន ០១គ្រឿង មាន ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចត នៅ កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ

ចេញផ្សាយថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃច័ន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹក ប៉ាគីស្ថានចំនួន ០១គ្រឿង មាន ឈ្មោះ PNS TAIMUR Warship (F-262) បានចូលចត នៅ កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណើរចូលចតធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួល ស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ។ នាវាកងទ័ពជើងទឹក ប្រទេសប៉ាគីស្ថានមានលក្ខណៈ បច្ចេកទេស ហើយនាវា នេះមានឈ្មោះ PNS TAIMUR Warship (F-262) […]

ព័ត៌មានជាតិ

ផ្លូវជាតិលេខ១៤៦B សម្រេចការសាងសង់ជាង៩៩%

ចេញផ្សាយថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ផ្លូវជាតិលេខ១៤៦B សម្រេចការសាងសង់ជាង៩៩%, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាងបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះថា ផ្លូវជាតិលេខ១៤៦B ក្រសួងបានចុះធ្វើតេស្ត ៤១៤កន្លែង រកឃើញ២កន្លែងមានបញ្ហាគុណភាព

ព័ត៌មានជាតិ

បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយ តែអាជ្ញាធរមិនមានការបង្រ្កាប…!

បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយ តែអាជ្ញាធរមិនមានការបង្រ្កាប…! ខេតមណ្ឌល់គិរី * ថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២ តាមប្រភពកៀកជិតនឹងអ្នករកស៊ីដឹកឈើទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនៃខេត្តមណ្ឌលគិរី បានបង្ហើបប្រាប់ឱ្យអង្គភាពសារព័ត៌មាន KPC hot news ឲ្យដឹងថា ក្រុមឈ្មួញជួញឈើឆ្លងដែនទៅប្រទេសវៀតណាមចាប់ផ្ដើមដំណើរការធម្មតាវិញហើយបន្ទាប់ពីបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លីដែលត្រូវបានសមត្ថកិច្ចមណ្ឌលគិរីចាប់បង្ក្រាបបានឈើរាប់រយកំណាត់នាពេលកន្លងទៅ តែចាប់ពីដើមខែកក្កដាឆ្នាំ២០២២ មកដល់ពេលនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកតំបន់ រយ៉ស្រុកកោះញែក កំពុងត្រូវបានក្រុមឈ្មួញជួញឈើប្រណីតគៀងគរប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ឈើប្រណិតដឹកចេញតាមរថយន្តកែច្នៃចេញពីក្នុងព្រៃនិងបានផ្ទេរបង្កប់ដាក់ក្នុងរថយន្តបែនដឹកដី ដឹកខ្សាច់នៅស្រុកកោះញែក ដែលបន្តដឹកចេញឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនៃស្រុកពេជ្រាដា រៀងរាល់យប់ ក្រុមពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលអាឈើ ជូនក្រុមឈ្មួញបាននាំគ្នា ចូលព្រៃដែនជម្រកសត្វដូចជាហែកឋិន ដើម្បីកាប់និងដឹកជញ្ជូនលក់ឲ្យក្រុមឈ្មួញដែលឈរចាំទិញ និងដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ។ បើទោះបីជាមានការបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរ បរិស្ថាន មេព្រៃ កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែកៀគរប្រជាពលរដ្ឋឱ្យលួចចូលកាប់ឈើដឹកមកលក់ឲ្យខ្លួនដដែល ហើយប្រភពពីប្រជាពលរដ្ឋនៅស្រុកកោះញែកបានឲ្យដឹងថា ចាប់ពីម៉ោងប្រហែលជា 8:00 យប់ទៅគេឃើញមានរថយន្តដឹកឈើប្រភេទ (បែន)បានដឹកជញ្ជូនឈើពីក្នុងព្រៃមកច្រកដាក់ដាំតាមផ្លូវជាតិលេខ 76 ដើម្បីដឹកបន្តទៅច្រកព្រំដែននឹងឆ្លងដែនទៅប្រទេសវៀតណាម ហើយរាល់សកម្មភាពទាំងនោះអាចដំណើរការទៅបាន គឺមានការរត់ការ ពីសំណាក់ លោក( រិទ្ធ) អតីតមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី ចេញមុខជាជំហររត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីបើកផ្លូវនាំក្បួនរថយន្ត បែន ធំៗផ្ទុកឈើប្រណីតពេញព្រាប នាំឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរខេត្តរួមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកដាក់ដាំនោះឡើយ ហើយតាមសម្ដីមន្ត្រីនៅច្រកដាក់ដាំម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាព កំពង់ឆ្នាំង hot […]

ព័ត៌មានជាតិ

បទល្មើសព្រៃឈើនៅខេត្តរតនគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយតែអាជ្ញាធរមិនហ៊ានបង្រ្កាប…!

បទល្មើសព្រៃឈើនៅខេត្តរតនគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយតែអាជ្ញាធរមិនហ៊ានបង្រ្កាប…! ខេត្តរតនគិរី * ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ តាមប្រភពកៀកជិតនឹងអ្នករកស៊ីដឹកឈើទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវនៃខេត្តរតនគិរី បានបង្ហើបប្រាប់ឱ្យអង្គភាពសារព័ត៌មាន kpc hotnews ឲ្យដឹងថា ក្រុមឈ្មួញជួញឈើឆ្លងដែនទៅប្រទេសវៀតណាមចាប់ផ្ដើមដំណើរការធម្មតាវិញហើយបន្ទាប់ពីបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លីដែលត្រូវបានសមត្ថកិច្ចខេត្តរតនគីរីចាប់បង្ក្រាបបានឈើរាប់រយកំណាត់នាពេលកន្លងទៅ តែចាប់ពីខែមិថុនា ឆ្នាំ២០២២មកដល់ពេលនេះនៅក្នុងដែនជម្រកសត្វព្រៃលំផាត់កំពុងត្រូវបានក្រុមឈ្មួញជួញឈើប្រណីតគៀងគរប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ឈើប្រណិតដឹកចេញតាមរថយន្តកែច្នៃចេញពីក្នុងព្រៃនិងបានផ្ទេរបង្កប់ដាក់ក្នុងរថយន្តវេអងធំៗដឹកចេកដឹកស្រូវនៅស្រុកលំផាត់ដែលបន្តដឹកចេញឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវជារៀងរាល់ថ្ងៃ។ ក្រុមពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលអាឈើ ជូនក្រុមឈ្មួញបាននាំគ្នា ចូលព្រៃដែនជម្រកសត្វដូចជាហែកឋិន ដើម្បីកាប់និងដឹកជញ្ជូនលក់ឲ្យក្រុមឈ្មួញដែលឈរចាំទិញ និងដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកព្រំដែនអូយ៉ាដាវខ្លះ និងមួយចំនួនទៀតដឹកចេញតាមច្រករបៀងផ្សេងៗក្បែរច្រកអូយាដាវដែរ។ បើទោះបីជាមានការបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរបរិស្ថាន មេព្រៃ កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនៅតែកៀគរប្រជាពលរដ្ឋឱ្យលួចចូលកាប់ឈើដឹកមកលក់ឲ្យខ្លួនដដែល ហើយប្រភពពីប្រជាពលរដ្ឋនៅស្រុកលំផាត់បានឲ្យដឹងថា ចាប់ពីម៉ោងប្រហែលជា 8:00 យប់ទៅគេឃើញមានរថយន្តកែច្នៃបានដឹកជញ្ជូនឈើពីក្នុងព្រៃមកទម្លាក់នៅក្បែរផ្លូវជាតិលេខ 76 ដើម្បីឲ្យក្រុមឈ្មួញដាក់បន្តតាមរថយន្ត (វេអង)ដែលបង្កប់នៅក្នុងរថយន្តដឹកស្រូវឬរថយន្តដឹកចេក ដើម្បីដឹកបន្តទៅច្រកព្រំដែនអូយ៉ាដាវនឹងឆ្លងដែនទៅប្រទេសវៀតណាម។ តាមប្រភពព័ត៌មានបន្ថែមទៀតថា មិនមែនតែស្រុកលំផាត់មួយទេដែលក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើនៅមានការដឹកជញ្ជូនឈើនៅតំបន់ស្រុកវ៉ឺនសៃនិងស្រុកកូនមំផងដែរ ហើយរាល់សកម្មភាពទាំងនោះអាចដំណើរការទៅបាន គឺមានការរត់ការ ពីសំណាក់ លោក ហូវ ជីវៃ អតីតមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ល្បីល្បាញនៅខេត្តរតនគីរី ចេញមុខជាជំហររត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីបើកផ្លូវនាំក្បួនរថយន្ត V1 ធំៗផ្ទុកឈើប្រណីតពេញព្រាប នាំឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរខេត្តរួមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកអូរយ៉ាដាវនោះឡើយ ហើយតាមសម្ដីមន្ត្រីនៅច្រកអូរយ៉ាដាវម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាព kpc hot news ឲ្យដឹងថាការដឹកជញ្ជូនឈើបានយ៉ាងរលូនដូច្នេាះ គឺមានការរត់ការ […]