ព័ត៌មានជាតិ

សុំឱ្យ​ពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ផ្លូវការ ​នៃ​ក្រសួងសុខាភិបាល​បញ្ហា​ជំងឺ​កូ​វិដ​-១៩

កំពង់ចាម​៖​លោក អ៊ុន ចាន់​ដា ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វិដ​១៩(COVID-19) និង​ជា​អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ជុំវិញ​បញ្ហា​ជំងឺ​កូ​វិដ​១៩​។​ពិសេស​ស​ជឿ​ង​លើ​ការដាក់ចេញ​នូវ​សេចក្តី​ថ្លែង​ការ​នានា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​គឺ​កុំ​ជឿ​លើ​ព័ត៌មាន​ចចាមអារ៉ាម​ទាំងឡាយណា​ឈានដល់​ការបែកបាក់​គ្នា​នោះ​។​
លោក​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វិដ​១៩​ក្នុង​ខេត្តកំពង់ចាម​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​រោង​គ្មាន​ជញ្ជាំង​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​ជាមួយ​ក្រុម​គណ​:​កម្ម​ការ​វិហារ​បងប្អូន​ភូមិ​រកា​នៅក្នុង​សាលាខេត្ត​កំពង់ចាម​កាល​ពីថ្ងៃ​ទី ១៩ ខែមីនា ឆ្នាំ​២០២០​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​មាន​អ្នកយក​បញ្ហា​ជំងឺ​កូ​វិដ​១៩​ធ្វើជា​បញ្ហានយោបាយ​គឺ​ក្នុង​គោលបំណង​បំបែកបំបាក់​ប្រជាពលរដ្ឋ​។​អីចឹង​សូមកុំ​ងាយ​ជឿ​លើ​ព័ត៌មាន​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បើ​មាន​បញ្ហា​អ្វី​កើតឡើង​សូម​ទំនាក់ទំនង​មកកាន់​អាជ្ញាធរខេត្ត​។​

​លោក​អ៊ុន​ចាន់​ដា​បាន​បន្តថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​លើ​ការដាក់ចេញ​នូវ​សេចក្តី​ថ្លែង​ការ​នានា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ពិសេស​សូម​តាមដាន​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​គឺ​ទើប​ជា​ព័ត៌មាន​ពិតប្រាកដ​។​សូម​ឈរលើ​គោលជំហ​បែបនេះ​ដើម្បីឱ្យ​មានចិត្ត​នឹងនរ​ទាំង​ផ្នែក​អារម្មណ៍ និង​រួម​សាមគ្គី​គ្នា​។ ដោយ​ស្ថិតក្នុង​កាល​:​ទេស​:​នេះ​សំខាន់បំផុត​គឺ​កត្តារួម​សាមគ្គី​គ្នា​ដើម្បី​ប្រមូល​កម្លាំង​មធ្យោបាយ​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ទាំង​ព័ត៌មាន ទាំង​បញ្ហា​សតិអារម្មណ៍ និង​ទាំង​បញ្ហា​កូ​វិដ ១៩​។​

​លោក​បាន​បន្តថា​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​គឺ​គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​ជំងឺ​កូ​វិដ​១៩​បាន​បង្កើតឡើង​ហើយ​។​ដោយបាន​ណែនាំ​ឱ្យ​តាម​បណ្តា​រាជធានី​ខេត្ត​បង្កើត​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​មួយ​នេះដែរ​។​ស្រប​នឹង​សភាពការណ៍​បច្ចុប្បន្ន​គឺ​យើង​បាន​គ្រប់គ្រង​សភាពការណ៍​នៃ​ជំងឺ​នេះ​រួចហើយ និង​បាន​កំពុង​ចាត់វិធានការ​ផ្សព្វផ្សាយ​ទប់ស្កាត់​និង​បង្ការ​ដល់​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ​ហើយ​៕​

One Reply to “សុំឱ្យ​ពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ផ្លូវការ ​នៃ​ក្រសួងសុខាភិបាល​បញ្ហា​ជំងឺ​កូ​វិដ​-១៩

Leave a Reply

Your email address will not be published. Required fields are marked *