ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពាររោគរាត្បាតនៃជំងឺកូវីដ-១៩

ខេត្តកំពង់ចាម ៖ នាព្រឹកសុក្រ ៦កើត ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤. ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពាររោគរាតត្បាតនៃជំងឺកូវីដ-១៩ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ចាមក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈ video conference ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

កិច្ចប្រជុំនេះផងដែរ ដោយការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានអនុប្រធានមន្ទីរ ពាក់ព័ន្ធជុំវិញសាលាខេត្តជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ដោយឈរលើគោលការណ៍ និងស្មារតីដ៏ឈ្លៀសវៃមានភាពទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពាររោគរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ឯកឧត្តមគណៈអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បន្តថា ក្នុងនាមអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំ ផ្ទាល់សូមគោរពតាមចំណាត់តាំងរបស់រាជរដ្ឋាភិបាល ហើយនឹងធ្វើការគាំទ្រទាំងស្រុងចំពោះចំណាត់ទាមងនេះ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា ឯកឧត្តមនឹងសហការបន្តចុះអនុវត្តន៍ការងារចាក់វ៉ាក់សាំងនេះ និងគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញរហូតទាល់តែមានគោលការណ៍ថ្មី៕

kpc

Leave a Reply

Your email address will not be published. Required fields are marked *