ព័ត៌មានជាតិ

សមត្ថកិច្ចរួមគ្នាចុះដកបំផ្លាញដំណាំកញ្ឆាមួយកន្លែងស្ថិតត្រង់ចម្ការមួយក្បែរមាត់អូរទេក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖កាលពីរសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០២១កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តមណ្ឌលគិរីសហការជាមួយនគរបាលក្រុងសែនមនោរម្យនិងនគរបាលស្រុកអូររាំង។សមត្ថកិច្ចរួមគ្នាចុះដកបំផ្លាញដំណាំកញ្ឆាមួយកន្លែងស្ថិតត្រង់ចម្ការមួយក្បែរមាត់អូរទេក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរី។រីឯជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖ការចុះបង្ក្រាបដំណាំកញ្ឆានេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុក ផែនប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ។

វត្ថុតាងដែលសមត្ថកិច្ចចាប់បាននោះដើមកញ្ឆាទម្ងន់ចំនួន​៣៨៤​គីឡូក្រាមធុងបាញ់ថ្នាំចំនួន​ ១ ធុងស្រោចដំណាំ១,ចប៣ ម៉ាស៊ីនមូមទឹក២ គ្រឿង ។ ចំណែកដំណាំកូនកញ្ឆាតូចៗ មួយចំនួនទៀត ទើបនិងដាំត្រូវបាន កម្លាំងបំផ្លាញចោលនៅនឹងកន្លែង ។ករណីនេះកម្លាំង ប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចម្ការ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

kpc

Leave a Reply

Your email address will not be published. Required fields are marked *