ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី ធ្វើពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ ជាង ២ពាន់ដើម នៅក្នុងស្រុកអូររាំង

មណ្ឌលគិរី៖ ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាការពារ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ការអភិវឌ្ឍន៍សង្គម និងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋទូទៅ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីដុតបំផ្លាញដើមកញ្ឆាស្រស់ ដែលសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ បានធ្វេីការបង្ក្រាប​ និងធ្វេីការបំផ្លាញចោល​ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ។

 

ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដែលប្រព្រឹត្តទៅនៅទីតាំងព្រលានយន្តហោះ ក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

 

ឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ១.០០០$ ដល់កម្លាំងនគរបាលគ្រឿងញៀន ដើម្បីជាការលើកទឹកចិត្ត និងប្រជាពលរដ្ឋដែលចូលរួមក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ៕

kpc

Leave a Reply

Your email address will not be published. Required fields are marked *