ព័ត៌មានជាតិ

លោកកែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ បានដឹកនាំយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងខណ្ឌជ្រោយចង្វារ និងគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខណ្ឌជ្រោយចង្វារ ។

រាជធានីភ្នំពេញ : កាលពីព្រឹកថ្ងៃ  ចន្ទ ១២ កើត ខែ បឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ នៅក្នុងខណ្ឌជ្រោយចង្វារ មានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងវិទ្យាល័យជាស៊ីមជ្រោយចង្វា ដែលដឹកនាំដោយ លោក កែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វា បានដឹកនាំក្រុមការងា ក្នុង ស.ស.យ.ក ព្រមទាំង គ្រូពេទ្រស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ។

លោក កែវ សុភាវី បានមានប្រសាសន៍អំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ហើយលោកក៍បានបន្ថែមទៀតថា វ៉ាក់សាំងចិន SINOVAC ដែលកម្ពុជាប្រើ គឺ  ត្រូវបាន​អង្គការសុខភាព​ពិភព​លោក (WHO) អនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ជាផ្លូវការ​ហើយតាំងពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១​ មកម្លេះ Sinovac (ស៊ីណូវ៉ាក់) គឺជាវ៉ាក់សាំង​ចិន​ទីពីរហើយ ដែល​ទទួលបាន​ការអនុម័ត​សម្រាប់​ការប្រើប្រាស់​បន្ទាន់ ពី WHO បន្ទាប់ពី ​វ៉ាក់សាំង Sinopharm (ស៊ីណូហ្វាម) បានត្រូវ​អង្គការ WHO ផ្ដល់​ការអនុម័ត​ឲ្យ​ប្រើប្រាស់បន្ទាន់ កាលពីខែឧសភា កន្លងទៅ ។

លោកបានថ្លែងបន្តរទៀតថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​របស់​ចិន​នេះ ត្រូវបានណែនាំ​ឲ្យ​ចាក់​ដល់​មនុស្ស​មាន​វ័យ​ចាប់ពី ១៨ឆ្នាំឡើងទៅ និង​ថា ទិន្នន័យ​បង្ហាញថា វ៉ាក់សាំងនេះ​មាន​ប្រសិទ្ធភាព​ការពារ​នៅលើ​ខ្លួនមនុស្ស​ចាស់ ផងដែរ ។

គួរបញ្ជាក់ថា ប្រទេស​កម្ពុជា​ប្រើប្រាស់​វ៉ាក់សាំង ៣ប្រភេទ​ ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន នាពេលបច្ចុប្បន្ន គឺ អាស្ត្រាហ្សេណេកា (AstraZeneca) ដែល​កម្ពុជា​ទទួលបាន​ក្នុង​ក្របខណ្ឌ​ជំនួយ​របស់​កម្មវិធី COVAX, វ៉ាក់សាំង ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ផលិតដោយប្រទេសចិន ដែល​កម្ពុជាទទួលបាន​តាមរយៈ​ជំនួយផង និង​ជាការទិញ​ពី​ប្រទេសចិន ផង ៕

ជាទីបញ្ចប់ លោកកែវ សុភាវី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៍បានអំនាវបន្ថែមជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តាប្រញ៉ាប់រួសរ៉ាន់ឡើង ដើម្បីទទួលយកការចាក់វ៉ាក់សាំងដោយពុំគិតថ្លៃ​ និងដើម្បីការពាខ្លួនអោយចាកឆ្ងាយពី ជំងឺកូវីដ ១៩ យើងអាចភ្លេចកូវីដ តែកូវីដមិនអាចភ្លេចយើងបានឡើយ .។ អត្ថបទ និង រូបភាព សុធន់ រិទ្ធិគុណ

kpc

Leave a Reply

Your email address will not be published. Required fields are marked *