ព័ត៌មានសន្តិសុខសង្គម

មនុស្ស 4 នាក់ត្រូវបានស្លាប់ ក្នុងអគ្គិភ័យឆេះផ្ទះ មួយកន្លែងទាំងព្រឹកព្រលឹម

ភ្នំពេញ៖  យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានស្លាប់នៅក្នុងផ្ទះ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ មួយដែលបានកើតឡើង នៅវេលាម៉ោង៤ ទៀបភ្លឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំពោះហេតុការណ៍ឆេះផ្ទះខាងលើនេះ មន្ត្រីជំនាញពន្លត់អគ្គិភ័យ នឹងអាជ្ញាធរបាននឹងកំពុងជួយពន្លត់ ដើម្បីយកសាកសពចេញ។

យ៉ាងណាក៏ដោយចំពោះអគ្គិភ័យ ដែលបង្កឱ្យមានមនុស្ស​ ៤ នាក់ បានស្លាប់នេះ មន្រ្តីជំនាញមិនទាន់បង្ហាញពីមូលហេតុនៅឡើយទេ៕

ប្រភពពី : FN

kpc

Leave a Reply

Your email address will not be published. Required fields are marked *