ព័ត៌មានជាតិ

សង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនៅស្រុកបកែវ ខេត្តរតន:គីរី មិនទាន់មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

ចេញផ្សាយថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ១៨ ខែ​មករា ​ឆ្នាំ​២០២២។

សង្វៀនបញ្ជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងនៅស្រុកបកែវ ខេត្តរតន:គីរី មិនទាន់មានសមត្ថកិច្ចណាហ៊ានបង្ក្រាប
===============


រតនគិរី ៖ ល្បីទៀតហើយសង្វៀនបញ្ជល់មាន់និងអាប៉ោងព្រមទាំងយូគីដ៏ធំនៅក្នុងស្រុកបកែវ ខេត្តរតនគិរី កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកមិនទាន់មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ។


ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាយពេលបច្ចុប្បន្ន។

ឈ្មោះលោក ថន ប៑ុនធី ( ហៅធី បាញ់ )

ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ឈ្មោះលោក ថន ប៑ុនធី ( ហៅធី បាញ់ )អតីតមេឈ្មួញឈើនៅខេត្តក្រចេះ លោកបានគេអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តរតនគិរីអស់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងនេះស្ថិតនៅចំនុច ភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនះគិរី ហើយទីតាំងនេះត្រូវបានអាជ្ញាធរស្រុកបកែវបង្រ្កាបម្ដងរួចទៅហើយដែរកាលពីប៉ុន្មានខែមុនតែឥឡូវ ទីតាំងខាងលើនេះគឺពួកមេខ្លោងញៀនល្បែងបើកលេងជារៀងរាល់ថ្ងៃ វិញហើយ ដូច្នេះក្នុងនាមខ្ញុំបាទជាអ្នកសារព័ត៍មាន និងប្រជាពលរដ្ថក្នុងខេត្តរតនះគិរី សូមសំណូមពរដល់លោកអភិបាលនៃគណះអភិបាលខេត្តរតនះគិរី ជាពិសេសឯកឧត្តមស្នងការ នឹង ឯកឧត្តម ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនះគិរី មេត្តាបញ្ជូនកូនចៅក្រោមឱវាទចុះទៅត្រួតពិនិត្យនឹងធ្វើការបង្រ្កាបអោយខាងតែបានផងទាន… ៕🙏🙏🙏🙏

kpc

Leave a Reply

Your email address will not be published. Required fields are marked *