ព័ត៌មានអន្តរជាតិ

ប្រទេសសិង្ហបុរីនឹងដាក់ ទណ្ឌកម្មនិងការរឹតត្បិតសមស្របទៅលើប្រទេសរុស្ស៊ី

ចេញផ្សាយថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ​ឆ្នាំ​២០២២។

អន្តរជាតិ៖ បើតាមការចុះ ផ្សាយរបស់សារព័ត៌មាន Straits Times បានផ្សាយថា ប្រទេសសិង្ហបុរីមាន បំណងដាក់ “ទណ្ឌកម្ម និងការដាក់កម្រិតសមស្រប” លើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភះ។ គេបានដកស្រង់សម្តីលោក Balakrishnan ថា “សិង្ហបុរីមានបំណងធ្វើសកម្មភាពជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នាជាច្រើនដើម្បីដាក់ទណ្ឌកម្ម និងការដាក់ កម្រិតសមស្របប្រឆាំងនឹងប្រទេសរុស្ស៊ី” ។ របាយការណ៍បាននិយាយថា ប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងដឹកជញ្ជូនដ៏សំខាន់មួយ នឹងដាក់ការត្រួតពិនិត្យការនាំចេញលើរបស់របរដែលអាចប្រើជាអាវុធដើម្បីបង្កគ្រោះថ្នាក់ ឬបំផ្លាញប្រជាជនក្នុងប្រទេសអ៊ុយក្រែន៕

information.gov.kh

 

kpc

Leave a Reply

Your email address will not be published. Required fields are marked *