ចេញផ្សាយថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២។
សៀមរាប៖ ពិតជាអស្ចារ្យមែន !! សង្វៀនជល់មាន់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបបើកដំណើរការយ៉ាងរលូនគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។
ទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅចំណុចដីឡូត៍ផ្លូវទំនប់ 78 ភូមិក្រសាំងសង្កាត់ជាយក្រុងសៀមរាប ដែលគេដឹងយ៉ាងច្បាស់ថា លោកថៃផានី ហៅ(ម៉ាប់អូស្ត្រាលី)គឺជាម្ចាស់សង្វៀននេះតែម្ដង ដែលមានអ្នករត់ការឈ្មោះវ៉ាន់។
បើតាមប្រភពច្បាស់ការទីតាំងខាងលើនេះមានការប្រជុំគ្នាលេងល្បែងស៊ីសងដូចជាអាប៉ោង យូគី បៀ និងបញ្ជល់មាន់ផងដែរ។ មិនដឹងថាម្ចាស់សង្វៀនខាងលើនេះមានថ្នាំអ្វីបានទៅសណ្តំអាជ្ញាធម៌បានអោយនៅស្ងៀមស្ងាត់ឈឹងយ៉ាងនេះ? ដែលបានបើកដំណើរការជារៀងរាល់ថ្ងៃ។
មានប្រភពច្បាស់ការមួយទៀតថាសង្វៀននេះបានប្ដូរទីតាំងជាច្រើនកន្លែងតែមកដល់ពេលនេះគឺបានត្រឡប់មកលេងនៅទីតាំងខាងលើនេះដដែល មិនដឹងថាអាជ្ញាធរមូលដ្ឋានបានដឹងដែរឬទេ? ឬក៏ត្រូវថ្នាំសណ្តំគេងលក់អស់ទៅហើយ។ ចុះឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាល?
សំណូមពររបស់ប្រជាពលរដ្ឋសូមឱ្យ លោកអភិបាលខេត្ត ក្រុង ស្នងការដ្ឋាននគរបាល និង មេបញ្ជាការកងរាជអាវុធ ខេត្តសៀមរាប មេត្តាចុះបង្ក្រាបផងទាន៕
ទំនាក់ទំនងចាងហ្វាងការផ្សាយ 0978848787