ព័ត៌មានជាតិ

រដូវភ្លៀងធ្លាក់ចូលមកដល់បណ្តើរៗ ល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់ (ទឹកភ្លៀង)  នៅសង្កាត់អូឬស្សីទី ២ ចាប់ផ្តើម កក្រើកសាជាថ្មីហើយ ឆ្នាំនេះ ប៉ុន្តែ សមត្ថកិច្ចខណ្ឌ៧មករា មិនហ៊ានបង្រ្កាប…!

ចេញផ្សាយថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី ២៧ ខែមេសា ​ឆ្នាំ​ ២០២២

រដូវភ្លៀងធ្លាក់ចូលមកដល់បណ្តើរៗ ល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់ (ទឹកភ្លៀ ង )  នៅសង្កាត់អូឬស្សីទី ២ ចាប់ផ្តើម កក្រើកសាជាថ្មីហើយ ឆ្នាំនេះ ប៉ុន្តែ សមត្ថកិច្ចខណ្ឌ៧មករា មិនហ៊ានបង្រ្កាប…!

ភ្នំពេញ ៖ ឆ្នាំនេះ ការលេងល្បែងភ្នាល់( ទឹកភ្លៀង ) ក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានអ្នកធំបាន បើកលេងល្បែងភ្នាល់ទឹកភ្លៀងទ្រង់ទ្រាយធំ ជាងឆ្នាំមុនៗ ហើយកំពុងបើកភ្នាល់យ៉ាងគគ្រឹក គ គ្រេ ង មានទាំងអ្នកឈ្នះនិងអ្នកចាញ់ ក្ក្នុងមួយថ្ងៃៗ ខ្ទង់ម៉ឺនសែនដុល្លារឯណោះ សកម្មភាពលេងល្បែងទឹកភ្លៀង ចាប់ផ្តើមលេង ពីចុងខែមេសា ដល់ខែ តុ លា គឺជាខែ ពេញនិយមសម្រាប់អ្នកលេងល្បែ ងទឹកភ្លៀងនេះណាស់។


ភាពងាយស្រួលនៃការភ្នាល់ គឺអាចចាក់បានតាមហាងកាហ្វេនានាក្នុងរាជធានីភ្នំពេញ និង តាមហា ង កា ហ្វេមួយចំនួន នៅក្នុងទឹកដីខណ្ឌ៧មករា ជាពិសេសនៅតាមផ្លូវលេខ១៣៩ កែងផ្លូវលេខ២១៧ ស្ថិតនៅក្នុងសង្កាត់អូរឫ ស្សី ទី ២ និងនៅតាមផ្លូវលេខ១០៧កែងផ្លូវលេខ១៣៤ ស្ថិត ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧ ម ក រា អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀង ដែល ម ក អង្គុយផឹកកាហ្វេ ជជែកគ្នាបែកផ្សែង មានទាំងទូរស័ព្ទ វិទ្យុទាក់ទង ( អាយកូម ) (ទ១).(ទ២).(ទ៣).លក់ ចេញ ទិញចូលអោយ តែមេឃចាប់ផ្តើមងងឹត គឺសម្រុកចូលផឹកកាហ្វេ អង្គុយលែងជាប់និងកៅអីហើយ។
ទោះបីមានការចុះផ្សាយព័ត៌មានអំពីការលេងល្បែងនេះយ៉ាងណាក៏ដោយក៏មិនដែលឃើញអាជ្ញាធរណាបង្ក្រាបឡើយសង្ស័យអាជ្ញាធរទាំងនោះបានត្រូវថ្នាំសំដំអស់ហើយមើលទៅ បើអ្នកលក់ដូរតាមសំយាបផ្សារបន្តិចបន្តួចវិញដេញចាប់គ្នាបានណាស់ ហើយទោះបីជាមានការផ្លាស់ប្ដូរអភិបាលនៃគណៈអភិបាលរាជធានីច្រើនរូបដែរយ៉ាងណាក៏ដោយ តែមិនដែលឃើញបញ្ជាអោយចុះបង្ក្រាបទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧មករានេះឡើយ រក្សាទុកតាំងពីដើមរហូតមកដល់ពេលនេះ។ ដែលធ្វើអោយមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង
តើរក្សាទុកដើម្បីអ្វី? តាមដំណឹងខ្សឹបខ្សៀវថា អ្នកកាងល្បែងភ្នាល់ទឹកភ្លៀង បានចំណាយប្រាក់ ក្នុងមួយរដូវៗ រាប់សិបម៉ឺនដុល្លារ ស ម្រា ប់ បង់សេវាជូនសមត្ថកិច្ចអាជ្ញាធរ និងស្ថាប័នពាក់ព័ ន្ធ ដើម្បីកុំឱ្យរំខានឬធ្វើការបង្ក្រាប។


ជាក់ស្តែងល្បែងភ្នាល់ទឹកភ្លៀងក្នុងខណ្ឌ៧ មករា បានកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធណា ចាត់វិធានការបង្ក្រា បឡើយ ព្រោះអ្ន ក បើ កលេងល្បែងនេះមានខ្នងបង្អែករឹងមាំ និងមានការបែ ង ចែកផលប្រយោជន៍តាមលំដាប់លំដោយ។
ប្រភពពីអ្នកធ្លាប់ទៅចាក់ភ្នាល់ទឹកភ្លៀងនៅទីតាំងខាងលើនេះបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានអ្នកលេងល្បែងនេះយ៉ាងច្រើន ហើ យអ្នកខ្លះចាញ់ អស់ស៊ីក្លូម៉ូតូ ឡាន ផ្ទះសម្បែងនិងទ្រព្យសម្បត្តិផ្សេងៗទៀតផង ហើយអ្នកខ្លះចាញ់អស់លុយរាប់ពាន់រាប់ម៉ឺនដុ ល្លា រ។
ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតូចតាចក្នុងសង្កាត់អូរប្ញស្សី២ បានឲ្យដឹងថា ពួ ក គេមិនហ៊ានប៉ះពាល់មេល្បែងភ្នាល់ ទឹ កភ្លៀងនោះទេ ព្រោះគេមានខ្នងបង្អែករឹងមាំណាស់ ទើបគ្មាននរណាហ៊ានប៉ះពាល់។


ប្រភពខ្លះបានឲ្យដឹងថា ទាំងលោកអ ភិ បា លខ ណ្ឌ ៧មករា និងលោកអធិការនគរបាលខណ្ឌ៧មករា សុទ្ធតែបានដឹងយ៉ាងច្បាស់ពីល្បែងភ្នាល់ទឹកភ្លៀងនៅសង្កាត់ អូ រ ប្ញ ស្សី ២ ប៉ុន្តែប្រហែលដោយសារពាក់ព័ន្ធនឹងផលប្រ យោជន៍ហើយមើលទៅ បានជាមិនបង្ក្រាប។
ប្រជាពលរដ្ឋក្នុងសង្កាត់អូរប្ញស្សី២ បានអំពាវនាវសូមឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគ រ បា លរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង នេះផងដើម្បីភូមិឃុំមានសុវត្ថិភាព ទាំង ៩ ចំណុចក្នុងខណ្ឌ ៧ មករា ក៏ដូចជាក្នុងរាជធានីភ្នំពេញផងទាន ព្រោះមន្ត្រីថ្នាក់ក្រោមមិនហ៊ានបង្ក្រាបទេ។

kpc

Leave a Reply

Your email address will not be published. Required fields are marked *