ព័ត៌មានជាតិ

ពិធីអបអរ និងស្វាគមន៍ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈរបស់ផលិតផលAchimmadang Hongsamgo ជាផ្លូវការ

ចេញផ្សាយថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃ​ទី២៥ ខែឧសភា ​ឆ្នាំ​ ២០២២

ពិធីអបអរ និងស្វាគមន៍ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈរបស់ផលិតផលAchimmadang Hongsamgo ជាផ្លូវការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ ក្រុមហ៊ុន KOREA CHIMMADANG HONGSAMGO បានធ្វើពីធីអបអរ និងស្វាគមន៍ចំពោះលោក ជា សំណាង ជាតារាសម្តែងល្បីមួយរូបក្លាយជាទូតសុឆន្ទៈរបស់ផលិតផល យិនស៊ិនក្រហមកូរ៉េ KOREA CHIMMADANG HONGSAMGO ប្រចាំប្រទេសកម្ពុជា។

ទីតាំងក្រុមហ៊ុន ផ្ទះលេខ310 បុរីសូនី ផ្លូវ35 ភូមិឬស្សី1 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។

ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ាបណ្ឌិត នូ សូលីដា ប្រធានក្រុមប្រក្សាភិបាលនៃក្រុមហ៊ុន ខូរៀន រូយ៉ាល់ហ៊ែល និង ប៊ីយូធី សេនធ័រ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិនស៊ិនក្រហមកូរ៉េ KOREA CHIMMADANG HONGSAMGO និងលោកជំទាវឧកញ៉ា ហ៊ុន សុភា បានលើកឡើងថា៖

-ក្រុមហ៊ុន ពិតជាមានទស្សនវិស័យ និងបេសកម្មគួរឱ្យកោតសរសើមែន ដោយក្រុមហ៊ុនព្យាយាមធ្វើយ៉ាងណានាំយកផលិតផលដែលមានគុណភាពខ្ពស់ ត្រឹមត្រូវតាមស្តង់ដារ និងជាពិសេសក្រុមហ៊ុនបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាពរបស់បងប្អូនអតិថិជនដើម្បីធានានូវគុណតម្លៃ និងស្ថេរភាព។

លើសជាងនេះទៅទៀតក្រុមហ៊ុនគិតគូរទៅលើការជ្រើសរើសតារារូបណាដែលសាកសម្យ និងប្រកបដោយគុណសម្បត្តិខ្ពស់ ដើម្បីធានាថាផលិតផលមានការជឿទុកចិត្តពីអតិថិជនគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះហើយទើបក្រុមហ៊ុនជ្រើសរើស លោក ជា សំ ណាង ក្នុងការផ្សព្វផ្សាយ និងជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនផ្ទាល់។

លោក ប៉្យុង ហ៊ូន ស៊ូ ប្រធានក្រុមប្រឹក្សាភិបាលរោងចក្រ KOREACHIMMADANG HONGSAMGO

លោកបានលើកឡើងបន្តថា៖

-ផលិតផលនេះកាលពី៥ឆ្នាំមុនមិនមានអ្នកស្គាលទេ ប៉ុន្តែនៅពេលគាត់បានជួបជាមួយ​លោក ជា សំណាង គាត់ក៏បាននាំយកផលិតផលនេះមកធ្វើទីផ្សារក្នុងស្រុកខ្មែរចាប់តាំងពីពេលនោះមកគឺមានបងប្អូនស្គាល់ច្រើន។ ផលិតផលនេះមានលក់នៅសហរដ្ឋអាមេរិក, វៀតណាម, ចិន, ជប៉ុន, កាណាដា និងកម្ពុជា ហើយនូវថ្ងៃក្រោយប្រហែលនឹងពង្រីករហូតដល់10ប្រទេសថែមទៀតផងដែរ ហើយគាត់នឹងធ្វើអោយផលិតផលនេះកាន់តែល្បីនៅកម្ពុជា។

បន្ទាប់ពីការឡើងមានចំណាប់អារម្មណ៍របស់ក្រុមប្រឹក្សាភិបាល និង លោក ជា សំណាង ជាទូតសុឆន្ទៈរួចមក ក្នុងពិធីប្រកបដោយ សេចក្តីសោមនស្សរីករាយនោះក៏មានការថតរូបទុកជា អនុស្សាវរីយ៍ និងពិសារភោជនីយអាហារជាមួយគ្នាជាកិច្ចបិតកម្មវិធី។

kpc

Leave a Reply

Your email address will not be published. Required fields are marked *