ព័ត៌មានជាតិ

បទល្មើសព្រៃឈើនៅខេត្តរតនគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយតែអាជ្ញាធរមិនហ៊ានបង្រ្កាប…!

បទល្មើសព្រៃឈើនៅខេត្តរតនគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយតែអាជ្ញាធរមិនហ៊ានបង្រ្កាប…!

ខេត្តរតនគិរី * ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២
តាមប្រភពកៀកជិតនឹងអ្នករកស៊ីដឹកឈើទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវនៃខេត្តរតនគិរី បានបង្ហើបប្រាប់ឱ្យអង្គភាពសារព័ត៌មាន kpc hotnews ឲ្យដឹងថា ក្រុមឈ្មួញជួញឈើឆ្លងដែនទៅប្រទេសវៀតណាមចាប់ផ្ដើមដំណើរការធម្មតាវិញហើយបន្ទាប់ពីបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លីដែលត្រូវបានសមត្ថកិច្ចខេត្តរតនគីរីចាប់បង្ក្រាបបានឈើរាប់រយកំណាត់នាពេលកន្លងទៅ តែចាប់ពីខែមិថុនា ឆ្នាំ២០២២មកដល់ពេលនេះនៅក្នុងដែនជម្រកសត្វព្រៃលំផាត់កំពុងត្រូវបានក្រុមឈ្មួញជួញឈើប្រណីតគៀងគរប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ឈើប្រណិតដឹកចេញតាមរថយន្តកែច្នៃចេញពីក្នុងព្រៃនិងបានផ្ទេរបង្កប់ដាក់ក្នុងរថយន្តវេអងធំៗដឹកចេកដឹកស្រូវនៅស្រុកលំផាត់ដែលបន្តដឹកចេញឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវជារៀងរាល់ថ្ងៃ។

ក្រុមពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលអាឈើ ជូនក្រុមឈ្មួញបាននាំគ្នា ចូលព្រៃដែនជម្រកសត្វដូចជាហែកឋិន ដើម្បីកាប់និងដឹកជញ្ជូនលក់ឲ្យក្រុមឈ្មួញដែលឈរចាំទិញ និងដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកព្រំដែនអូយ៉ាដាវខ្លះ និងមួយចំនួនទៀតដឹកចេញតាមច្រករបៀងផ្សេងៗក្បែរច្រកអូយាដាវដែរ។ បើទោះបីជាមានការបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរបរិស្ថាន មេព្រៃ កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយក៏ក្រុមឈ្មួញនៅតែកៀគរប្រជាពលរដ្ឋឱ្យលួចចូលកាប់ឈើដឹកមកលក់ឲ្យខ្លួនដដែល ហើយប្រភពពីប្រជាពលរដ្ឋនៅស្រុកលំផាត់បានឲ្យដឹងថា ចាប់ពីម៉ោងប្រហែលជា 8:00 យប់ទៅគេឃើញមានរថយន្តកែច្នៃបានដឹកជញ្ជូនឈើពីក្នុងព្រៃមកទម្លាក់នៅក្បែរផ្លូវជាតិលេខ 76 ដើម្បីឲ្យក្រុមឈ្មួញដាក់បន្តតាមរថយន្ត (វេអង)ដែលបង្កប់នៅក្នុងរថយន្តដឹកស្រូវឬរថយន្តដឹកចេក ដើម្បីដឹកបន្តទៅច្រកព្រំដែនអូយ៉ាដាវនឹងឆ្លងដែនទៅប្រទេសវៀតណាម។

តាមប្រភពព័ត៌មានបន្ថែមទៀតថា មិនមែនតែស្រុកលំផាត់មួយទេដែលក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើនៅមានការដឹកជញ្ជូនឈើនៅតំបន់ស្រុកវ៉ឺនសៃនិងស្រុកកូនមំផងដែរ ហើយរាល់សកម្មភាពទាំងនោះអាចដំណើរការទៅបាន គឺមានការរត់ការ ពីសំណាក់ លោក ហូវ ជីវៃ អតីតមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ល្បីល្បាញនៅខេត្តរតនគីរី ចេញមុខជាជំហររត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីបើកផ្លូវនាំក្បួនរថយន្ត V1 ធំៗផ្ទុកឈើប្រណីតពេញព្រាប នាំឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរខេត្តរួមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកអូរយ៉ាដាវនោះឡើយ ហើយតាមសម្ដីមន្ត្រីនៅច្រកអូរយ៉ាដាវម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាព kpc hot news ឲ្យដឹងថាការដឹកជញ្ជូនឈើបានយ៉ាងរលូនដូច្នេាះ គឺមានការរត់ការ បង់ជូនពីសំណាក់ លោក ហូវ ជីវៃ ដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ហើយមើលទៅ ទើបបានជាអាជីវកម្មរបស់ក្រុមឈ្មួញ មិនមានឧបសគ្គរាំងស្ទះ ដល់ពួកគេនោះ ព័ន្ធនឹងករណីនេះដែរ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោក កែវ តាយ និង លោក ឃឹម ចិត្រា មន្រី្តច្រកទ្វារអន្តរជាតិអូរយ៉ាដាវបាននៅឡើយទេព្រោះទូរសព្ទរបស់លោកខលចូលគ្មានមនុស្សលើក។


ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសូមសំណូមពរដល់លោក ញ៉ែម សំអឿនអភិបាលនៃគណៈអភិបាលខេត្តនិងលោកមេបញ្ជាការកងរាជអាវុធហត្ថ ថាវ យ៉េនក៏ដូចជាស្នងការនគរបាលខេត្តរតនគិរីយិន ចំណាន មេត្តាចាត់វិធានការបង្ក្រាបផងទៀន់ព្រោះមន្ត្រីថ្នាក់ក្រោមមិនហ៊ានបង្ក្រាបឡើយ។ (រាល់ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំមិនមានចេតនាបង្កាច់បង្ខូចបុគ្គលណាម្នាក់ឡើយគឺគ្រាន់តែផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ) 017824528,016789906

kpc

Leave a Reply

Your email address will not be published. Required fields are marked *