ព័ត៌មានជាតិ

បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយ តែអាជ្ញាធរមិនមានការបង្រ្កាប…!

បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីចាប់ផ្ដើមកក្រើកឡើងវិញហើយ តែអាជ្ញាធរមិនមានការបង្រ្កាប…!


ខេតមណ្ឌល់គិរី * ថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២
តាមប្រភពកៀកជិតនឹងអ្នករកស៊ីដឹកឈើទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនៃខេត្តមណ្ឌលគិរី បានបង្ហើបប្រាប់ឱ្យអង្គភាពសារព័ត៌មាន KPC hot news ឲ្យដឹងថា ក្រុមឈ្មួញជួញឈើឆ្លងដែនទៅប្រទេសវៀតណាមចាប់ផ្ដើមដំណើរការធម្មតាវិញហើយបន្ទាប់ពីបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេលខ្លីដែលត្រូវបានសមត្ថកិច្ចមណ្ឌលគិរីចាប់បង្ក្រាបបានឈើរាប់រយកំណាត់នាពេលកន្លងទៅ តែចាប់ពីដើមខែកក្កដាឆ្នាំ២០២២ មកដល់ពេលនេះ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកតំបន់ រយ៉ស្រុកកោះញែក កំពុងត្រូវបានក្រុមឈ្មួញជួញឈើប្រណីតគៀងគរប្រជាពលរដ្ឋឲ្យសម្រុកចូលទៅកាប់ឈើប្រណិតដឹកចេញតាមរថយន្តកែច្នៃចេញពីក្នុងព្រៃនិងបានផ្ទេរបង្កប់ដាក់ក្នុងរថយន្តបែនដឹកដី ដឹកខ្សាច់នៅស្រុកកោះញែក ដែលបន្តដឹកចេញឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនៃស្រុកពេជ្រាដា រៀងរាល់យប់ ក្រុមពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលអាឈើ ជូនក្រុមឈ្មួញបាននាំគ្នា ចូលព្រៃដែនជម្រកសត្វដូចជាហែកឋិន ដើម្បីកាប់និងដឹកជញ្ជូនលក់ឲ្យក្រុមឈ្មួញដែលឈរចាំទិញ និងដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ។


បើទោះបីជាមានការបង្ក្រាបពីសំណាក់មន្ត្រីអាជ្ញាធរ បរិស្ថាន មេព្រៃ កងរាជអាវុធហត្ថ យ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែកៀគរប្រជាពលរដ្ឋឱ្យលួចចូលកាប់ឈើដឹកមកលក់ឲ្យខ្លួនដដែល ហើយប្រភពពីប្រជាពលរដ្ឋនៅស្រុកកោះញែកបានឲ្យដឹងថា ចាប់ពីម៉ោងប្រហែលជា 8:00 យប់ទៅគេឃើញមានរថយន្តដឹកឈើប្រភេទ (បែន)បានដឹកជញ្ជូនឈើពីក្នុងព្រៃមកច្រកដាក់ដាំតាមផ្លូវជាតិលេខ 76 ដើម្បីដឹកបន្តទៅច្រកព្រំដែននឹងឆ្លងដែនទៅប្រទេសវៀតណាម ហើយរាល់សកម្មភាពទាំងនោះអាចដំណើរការទៅបាន គឺមានការរត់ការ ពីសំណាក់ លោក( រិទ្ធ) អតីតមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ល្បីល្បាញនៅខេត្តមណ្ឌលគិរី ចេញមុខជាជំហររត់ការជាមួយនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីបើកផ្លូវនាំក្បួនរថយន្ត បែន ធំៗផ្ទុកឈើប្រណីតពេញព្រាប នាំឆ្លងដែនទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយមិនមានការរំខានពីសំណាក់អាជ្ញាធរខេត្តរួមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅច្រកដាក់ដាំនោះឡើយ ហើយតាមសម្ដីមន្ត្រីនៅច្រកដាក់ដាំម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាព កំពង់ឆ្នាំង hot news ឲ្យដឹងថាការដឹកជញ្ជូនឈើបានយ៉ាងរលូនដូច្នាះគឺមានការរត់ការ បង់ជូនពីសំណាក់ លោក (រិទ្ធ) ដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ហើយមើលទៅ ទើបបានជាអាជីវកម្មរបស់ក្រុមឈ្មួញ មិនមានឧបសគ្គរាំងស្ទះ ដល់ពួកគេនោះ ព័ន្ធនឹងករណីនេះដែរ អង្គភាពយើងមិនអាចនិងការបំភ្លឺ ពីលោក ថង សាវុន និងលោក ឡោ សុខា បាននៅឡើយព្រោះទូរស័ព្ទរបស់លោកខលចូលគ្មានមនុស្សលើក។


ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសូមសំណូមពរដល់ឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្ត និងលោក មេបញ្ជាការរាជអាវុធហត្ថឧត្តមសេនីយ៍ត្រី ហែម បូណារ៉េល ក៏ដូចជាស្នងការនគរបាលខេត្ត មណ្ឌលគីរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា មេត្តាចាត់វិធានការបង្ក្រាបផងទៀន់ព្រោះមន្ត្រីថ្នាក់ក្រោមមិនហ៊ានបង្ក្រាបឡើយ។(រាល់ការចុះផ្សាយរបស់អង្គភាពយើងខ្ញុំមិនមានចេតនាក្នុងការបង្កាច់បង្ខូចមន្ត្រីណាម្នាក់ឡើយគ្រាន់តែជាការផ្សព្វផ្សាយដើម្បីរិះគន់ក្នុងការស្ថាបនាតែប៉ុណ្ណោះ) 016789906,017824528

kpc

Leave a Reply

Your email address will not be published. Required fields are marked *