ពិភពលោក ៖ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យបានផ្សាយថា ប្រជាជនជិត១ពាន់លាននាក់ នៅជុំវិញពិភពលោក កំពុងអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 ខណៈចំនួនអ្នកឆ្លងកើនដល់ច្រើនជាង ៣០០,០០០ករណី និងស្លាប់ច្រើនជាង ១២,០០០នាក់។ បើតាម AFP ប្រជាជនជិត១ពាន់លាននាក់ កំពុងស្ថិតនៅក្នុងផ្ទះ នៅក្នុងប្រទេសចំនួន៣៥ នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងប្រជាជនជាង ៦០០លាននាក់ ដែលមានកាតព្វកិច្ចត្រូវស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសរបស់រដ្ឋាភិបាលមួយចំនួន។ បារាំង អ៉ីតាលី អេស្ប៉ាញ និងបណ្ដាប្រទេសអឺរ៉ុបដទៃ រួមទាំងសហរដ្ឋអាមេរិក បានប្រាប់ឱ្យប្រជាជនរបស់ខ្លួនស្ថិតនៅក្នុងផ្ទះ ខណៈរដ្ឋ Bavaria បានក្លាយជារដ្ឋដំបូងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវអនុវត្តវិធានការបិទរដ្ឋជាបណ្ដោះអាសន្ន។ សូមជម្រាបថា មនុស្សច្រើនជាង ៣០០,០០០នាក់បានឆ្លង COVID-19 នៅទូទាំងពិភពលោក ក្នុងនោះរួមាន១២,៩៤៤នាក់ បានស្លាប់ ហើយប្រទេសដែលរងគ្រោះខ្លាំង ជាងគេ នៅពេលបច្ចុប្បន្នគឺអ៊ីតាលី ដែលមានអ្នកស្លាប់ ៤,៨២៥នាក់ និងមានអ្នកឆ្លង ៥៣,៥៧៨ករណី៕
Author: kpc
ចិនរាយការណ៍ថា គ្មានករណីឆ្លងថ្មីនៃវិរុសកូរ៉ូណា ៣ថ្ងៃជាប់គ្នា
ចិន ៖ យោងតាមគណៈកម្មាធិការសុខភាពជាតិបានឱ្យដឹងថា ប្រទេសចិនដីគោក គ្មានករណីឆ្លងថ្មីនៃវិរុសកូរ៉ូណាសូមម្បីតែម្នាក់ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ខណៈរបាយការណ៍ថា ករណីឆ្លងថ្មី៤១ករណី ដែលត្រូវបាននាំចូលពីបរទេស។ នេះបើយោងតាមប្រភពពីស៊ិនហួរ។ គណៈកម្មាការបាននិយាយថាក្នុងចំណោម ៤១ ករណីដែលបាននាំចូលថ្មីនោះ១៤ករណីត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំង ៩ ករណីនៅស៊ាងហៃ ៧ ករណីនៅហ្គ័នដុង ៤ ករណីនៅហ្វូជាន ២ ករណីនៅហ្សេជាំងសាន និងសានស៊ី និង ១ ករណីនៅស៊ីឈួន៕
កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង២គ្រាប់ចូលសមុទ្រខាងកើត
កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានស្រង់សម្តីរបស់នាយសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដែលត្រូវបានបាញ់ចេញពីខេត្តព្យុងកានខាងជើង នៃប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសៅរ៍នេះតែម្តង រួចបានធ្លាក់ទៅលើដែនសមុទ្រខាងកើត ។ នេះបើយោងតាមប្រភពពី CGTN។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ខែមីនា កូរ៉េខាងជើងរាយការណ៍ថាបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចូលសមុទ្រខាងកើត។ ចំណែកនៅថ្ងៃទី២ខែមីនាបានបាញ់គ្រាប់ផ្លោងចំនួន២ដែលមិនស្គាល់អត្តសញ្ញាណចូលទៅក្នុងដែនទឹកភាគខាងកើត៕
យុទ្ធនាការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩
ភ្នំពេញ ៖ ដើម្បីចូលរួមថែរក្សាសុខភាពឲ្យបានល្អ និងចៀសផុតពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានផ្តល់ជាអាល់កុល និងម៉ាស់ចែកជូនដល់តាមបណ្តាផែន ការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥។ លោកស្នងការបានបញ្ជាក់ និងណែនាំយ៉ាងច្បាស់ថា មន្ត្រីចរាចរណ៍តាមគោលដៅទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវតែពាក់ម៉ាស់ និងស្រោមដៃជាប្រចាំ ក៏ដូចជាការលាងសម្អាតដៃជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ។ លោកបញ្ជាក់ថា ចំពោះមន្ត្រីទាំងឡាយណាដែលចុះអនុវត្តការងារផ្សេងៗត្រូវតែពាក់ម៉ាស់ និងសម្អាតដៃឲ្យបានជាប្រចាំជាមួយអាល់កុល ឬទឹកសម្លាប់មេរោគ៕
រដ្ឋធានីហ្សាការតា ប្រកាសភាអាសន្នរយៈពេល២សប្តាហ៍ដោយសារកូរ៉ូណា
ហ្សាការតា ៖ អភិបាលក្រុងហ្សាការតាកាលពីថ្ងៃសុក្របានប្រកាសភាពអាសន្នក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់រដ្ឋធានីឥណ្ឌូណេស៊ី កំពុងតែមានការរាតត្បាតពីវីរ៉ុស COVID-19។ នេះបើយោងតាមប្រភពពី Bangkok Post។ អភិបាលក្រុងលោក Anies Baswedan ក៏បានមានប្រសាសន៍ថា កន្លែងកម្សាន្តសាធារណៈ ដូចជា បារាត្រី, ស្ប៉ា និងរោងភាពយន្ត នឹងបិទ ចាប់ពីថ្ងៃចន្ទ ហើយការដឹកជញ្ជូនសាធារណៈត្រូវបានកំណត់។ លោកបានជំរុញឲ្យក្រុមហ៊ុនទាំងអស់ អនុញ្ញាតឲ្យបុគ្គលិក បំពេញការងារពីផ្ទះ ប្រសិនបើអាចធ្វើទៅបាន។ លោកបានបន្ថែមទៀតថាក្រុមគ្រូពេទ្យរបស់យើងនៅទូទាំងហ្សាកាតាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លោកថា សមត្ថភាពឆ្លើយតបរបស់យើងមានដែនកំណត់ពីព្រោះចំនួនមន្ទីរពេទ្យនិងបុគ្គលិកមិនស្របនឹងកំណើននៃករណីឆ្លងនោះទេ” ។ យោងតាមមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថាគិតត្រឹមថ្ងៃសុក្រប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លង Covid-19 ចំនួន ៣៦៩ ករណីនិង ៣២ នាក់បានស្លាប់។ ហ្សាការតា ជាទីក្រុងមួយដែលមានប្រជាជន ១០ លាននាក់ និងមានអ្នកឆ្លងជំងឺចំនួន ២១៥ នាក់និងស្លាប់ ១៨ នាក់៕
រដ្ឋមន្រ្តីព័ត៌មាន ៖ Covid-19 វានឹងរលាយបាត់! អ្វីដែលមិនបាត់ គឺប្រវត្តិសាស្ត្រ និងការកត់សម្គាល់ចរិតមនុស្ស
ភ្នំពេញ ៖ ក្នុងរយៈពេលដែលមេរោគ Covid-19 វាយលុកសកលោករួមទាំងកម្ពុជា គឺពលរដ្ឋខ្មែរ រហូតដល់រដ្ឋមន្ត្រី បានបង្ហាញទស្សនៈផ្សេងៗគ្នា តែក្នុងន័យរួម អប់រំអំពាវនាវកុំមានការបែងចែក រើសអើងនៅក្នុងសង្គមយើងទេ។ ក៏ប៉ុន្តែប្រជាជនទាំងអស់ ក៏ត្រូវចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាល Covid-19 តាមរយៈការធ្វើអនាម័យជាប្រចាំ និងចូលខ្លួនឲ្យពេទ្យពិនិត្យរកជំងឺកូវីដ ដើម្បីព្យាបាល និងទប់ស្កាត់ការរីកឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ដល់អ្នកដទៃទៀតនៅក្នុងសង្គមកម្ពុជាយើង។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរសារបង្ហោះលើហ្វេសប៊បុកថា ៖ «Covid-19 វាយលុកសកលលោក តែវានឹងរលាយបាត់។ អ្វីដែលមិនបាត់ គឺប្រវត្តិសាស្ត្រនឹងកត់សំគាល់ចរិតមនុស្ស ចិត្តទូលាយ ចិត្តចង្អៀត ចិត្តឫស្សា ចរិតរើសអើង ចង្អៀតចង្អល់»។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «យើងនៅក្នុងសង្គមតែមួយ យើងចង់រស់ដូចគ្នា។ បងប្អូនខ្មែរឥស្លាមពេលនេះ ត្រូវយល់ថា យើងមិនមានការបែងចែកទេ។ មិនត្រូវអស់សង្ឃឹមទេ។ មនុស្សថោកទាប និងប្រឹងបន្ទាបបន្ថោកបងប្អូន។ តែបងប្អូនមិនត្រូវថោកតាមពួកទាំងនោះទេ!»។ ជាមួយគ្នានេះនៅលើហ្វេសប៊ុក ឈ្មោះ ម៉ម រស្មី អ្នកសិល្បៈជើងចាស់ បានសរសេរថា៖ «សត្រូវរួម ឃើញមុខហើយ។ អាវុធការពារដឹងហើយ។ […]
លោកអភិបាលបានចុះពិនិត្យពីស្ថានភាពគ្រប់គ្រង និងការពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅច្រកព្រំដែនព្រៃវល្លិ៍-ប៊ិនហៀប
ខេត្តស្វាយយរៀង ៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានដឹកនាំក្រុមការងារខេត្ត ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យពីស្ថានភាព នៃការគ្រប់គ្រងនិងការពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិនហៀប ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កន្លងមកបានខិតខំអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយនឹងភាគីវៀតណាម។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញនាពេលថ្មីៗនេះ ដោយតម្រូវឲ្យផ្អាកជាបណ្ដោះអាសន្ននូវការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមគ្រប់រូបភាព ដែលបានចូលជាធរមានរួចហើយកាលពីវេលាម៉ោង ២៣:៥៩នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយដែលវិធានការនេះធ្វើឡើងគ្មានអ្វីក្រៅពីគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបច្ចុប្បន្នបានក្លាយជារបៀបវារៈរួមរបស់ពិភពលោក តំបន់ […]
ឧកញ៉ាធំៗចូលរួមបរិច្ចាគថវិកាជួយបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការដើម្បីទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចព្រះវរាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានដោយព្រះរាជទ្រព្យផ្ទាល់ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចខាងលើ។ ក្រៅពីព្រះរាជគំរូដ៏ឧត្តុង្តឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវរាជមាតាជាតិខ្មែរនេះនៅមានសប្បុរសជនជាច្រើនផ្សេងទៀតក៏បានចូលរួមឧបត្ថមផ្តល់ជំនួយជាថវិកាផងដែរ។ ក្នុងនោះមានឧកញ៉ាដែលជាម្ចាស់ក្រុមហ៊ុន និងមុខជំនួញធំៗនៅកម្ពុជាជាច្រើនរូបចូលរួមឧបត្ថមថវិកាសម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ក្នុងនោះរួមមាន ៖ អ្នកឧកញ៉ា ហុង ពីវ ឧបត្ថមទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា គិត ម៉េង ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកឧកញ៉ា ពុង ឃាវសែ ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឧកញ៉ា ភាព ហៀក ឧបត្ថមទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ឧកញ៉ា ទ្រី ភាព និងលោកជំទាវ ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក។ លោកឧកញ៉ា លី ហួរ ឧបត្ថមទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកឧកញ៉ា ថៃ ជាហួត ឧបត្ថមទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងលោកឧកញ៉ា ឡេង ណាវ៉ាត្រា […]